-
សេចក្តីសម្រេចលេខ ៥២២ ស្ដីពីការផ្ដល់សិទ្ធិដល់ក្រុមហ៊ុន Liberty Mining International PTY LTD ធ្វើការសិក្សាស្រាវជ្រាវ រុករកធនធានរ៉ែលោហធាតុ នៅក្នុងតំបន់ជ័យសែន ស្រុកជ័យសែន និងស្រុកឆែប ខេត្តព្រះវិហារ
ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានសម្រេចផ្តល់អាជ្ញាប័ណ្ណស្រាវជ្រាវរុករករ៉ែលោហធាតុ ដល់ក្រុមហ៊ុន Liberty Mining International PTY LTD ឱ្យធ្វើការសិក្សាស្រាវជ្រាវ រុករកធនធានរ៉ែលោហធាតុ នៅក្នុងតំបន់ជ័យសែន ស្រុកជ័យសែន និងស្រុកឆែប ខេត្តព្រះវិហារលើផ្ទៃដីទំហំ ២១៥ (ពីររយដប់ប្រាំ) គីឡូម៉ែត្រក្រឡា ដែលមានកូអ័រដោណេភ្ជាប់នៅក្នុងសេចក្ដីសម្រេចនេះ។ អាជ្ញាប័ណ្ណមានអាយុកាល រយៈពេល ២ឆ្នាំ និងមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា។ អាជ្ញាប័ណ្ណអាចបន្តបាន ដោយតម្រូវឲ្យក្រុមហ៊ុនដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណថ្មីឲ្យបានរយៈពេល ៣០ថ្ងៃ មុនពេលផុតកំណត់។ ក្រុមហ៊ុនត្រូវអនុវត្តតាមផែនការប្រចាំឆ្នាំ និងធានាស្តង់ដារបច្ចេកទេស ។ បើមិនដូច្នេះទេ អាជ្ញាប័ណ្ណនឹងត្រូវបានដកហូត ឬក្រុមហ៊ុននឹងត្រូវបានផាកវិន័យ ក្នុងករណីដែលក្រុមហ៊ុនមិនបានអនុវត្តតាមលក្ខខណ្ឌ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងចុះថ្ងៃទី ១២ មិថុនា ២០០៨។
Additional Information
Field | Value |
---|---|
Last updated | 18 មេសា 2016 |
Created | 18 មេសា 2016 |
ទម្រង់ | |
អាជ្ញាប័ណ្ណ | unspecified |
ឈ្មោះ | សេចក្តីសម្រេចលេខ ៥២២ ស្ដីពីការផ្ដល់សិទ្ធិដល់ក្រុមហ៊ុន Liberty Mining International PTY LTD ធ្វើការសិក្សាស្រាវជ្រាវ រុករកធនធានរ៉ែលោហធាតុ នៅក្នុងតំបន់ជ័យសែន ស្រុកជ័យសែន និងស្រុកឆែប ខេត្តព្រះវិហារ |
ការពិពណ៌នា |
ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានសម្រេចផ្តល់អាជ្ញាប័ណ្ណស្រាវជ្រាវរុករករ៉ែលោហធាតុ ដល់ក្រុមហ៊ុន Liberty Mining International PTY LTD ឱ្យធ្វើការសិក្សាស្រាវជ្រាវ រុករកធនធានរ៉ែលោហធាតុ នៅក្នុងតំបន់ជ័យសែន ស្រុកជ័យសែន និងស្រុកឆែប ខេត្តព្រះវិហារលើផ្ទៃដីទំហំ ២១៥ (ពីររយដប់ប្រាំ) គីឡូម៉ែត្រក្រឡា ដែលមានកូអ័រដោណេភ្ជាប់នៅក្នុងសេចក្ដីសម្រេចនេះ។ អាជ្ញាប័ណ្ណមានអាយុកាល រយៈពេល ២ឆ្នាំ និងមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា។ អាជ្ញាប័ណ្ណអាចបន្តបាន ដោយតម្រូវឲ្យក្រុមហ៊ុនដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណថ្មីឲ្យបានរយៈពេល ៣០ថ្ងៃ មុនពេលផុតកំណត់។ ក្រុមហ៊ុនត្រូវអនុវត្តតាមផែនការប្រចាំឆ្នាំ និងធានាស្តង់ដារបច្ចេកទេស ។ បើមិនដូច្នេះទេ អាជ្ញាប័ណ្ណនឹងត្រូវបានដកហូត ឬក្រុមហ៊ុននឹងត្រូវបានផាកវិន័យ ក្នុងករណីដែលក្រុមហ៊ុនមិនបានអនុវត្តតាមលក្ខខណ្ឌ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងចុះថ្ងៃទី ១២ មិថុនា ២០០៨។ |
ភាសារបស់ធនធាន |
|