Skip to content

Additional Information

Field Value
Last updated 18 មេសា 2016
Created 18 មេសា 2016
ទម្រង់ PDF
អាជ្ញាប័ណ្ណ unspecified
ឈ្មោះ សេចក្តីសម្រេច​លេខ​ ៥២២​ ស្ដី​ពី​ការ​ផ្ដល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ Liberty​ Mining​ International​ PTY​ LTD​ ធ្វើការ​សិក្សា​ស្រាវជ្រាវ​ រុករក​ធនធាន​រ៉ែ​លោហធាតុ​ នៅ​ក្នុង​តំបន់​ជ័យ​សែន​ ស្រុក​ជ័យ​សែន​ និង​ស្រុក​ឆែប​ ខេត្តព្រះវិហារ​
ការពិពណ៌នា

ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ បាន​សម្រេច​ផ្តល់​អាជ្ញាប័ណ្ណ​ស្រាវជ្រាវ​រុករក​រ៉ែ​លោហធាតុ​ ដល់​ក្រុមហ៊ុន Liberty​ Mining​ International​ PTY​ LTD​ ឱ្យធ្វើការ​សិក្សា​ស្រាវជ្រាវ​ រុករក​ធនធាន​រ៉ែ​លោហធាតុ​ នៅ​ក្នុង​តំបន់​ជ័យ​សែន​ ស្រុក​ជ័យ​សែន​ និង​ស្រុក​ឆែប​ ខេត្តព្រះវិហារ​លើ​ផ្ទៃដី​ទំហំ​ ២១៥​ (​ពីរ​រយ​ដប់​ប្រាំ​)​ គីឡូម៉ែត្រ​ក្រឡា​ ដែល​មាន​កូ​អ័​រ​ដោ​ណេ​ភ្ជាប់​នៅ​ក្នុង​សេចក្ដីសម្រេច​នេះ​។​ អាជ្ញាប័ណ្ណ​មាន​អាយុកាល​ រយៈពេល​ ២​ឆ្នាំ​ និង​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​។​ អាជ្ញាប័ណ្ណ​អាច​បន្ត​បាន​ ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ថ្មី​ឲ្យ​បាន​រយៈពេល​ ៣០​ថ្ងៃ​ មុន​ពេល​ផុតកំណត់​។​ ក្រុមហ៊ុន​ត្រូវ​អនុវត្ត​តាម​ផែនការ​ប្រចាំឆ្នាំ​ និង​ធានា​ស្តង់ដារ​បច្ចេកទេស​ ។​ បើ​មិន​ដូច្នេះ​ទេ​ អាជ្ញាប័ណ្ណ​នឹង​ត្រូវ​បាន​ដកហូត​ ឬ​ក្រុមហ៊ុន​នឹង​ត្រូវ​បាន​ផាក​វិន័យ​ ក្នុង​ករណី​ដែល​ក្រុមហ៊ុន​មិន​បាន​អនុវត្ត​តាម​លក្ខខណ្ឌ​ ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ចុះ​ថ្ងៃ​ទី​ ១២​ មិថុនា​ ២០០៨​។​

ភាសារបស់ធនធាន
  • ភាសាខ្មែរ