Skip to content

Additional Information

Field Value
Last updated 29 កុម្ភៈ 2024
Created 29 កុម្ភៈ 2024
ទម្រង់ PDF
អាជ្ញាប័ណ្ណ License not specified
ឈ្មោះ សេចក្ដីបង្គាប់អាជ្ញាកណ្ដាលនៃឧប្បត្តិហេតុការងារដែលពាក់ព័ន្ធនឹងក្រុមហ៊ុន យាំង ដុង ១ ខូអិលធីឌី
ការពិពណ៌នា

សេចក្តីបង្គាប់នេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅលើករណីវិវាទនៃភាគី ក្រុមហ៊ុនយាំង ដុង ១ ខូអិលធីឌី (និយោជក) និងភាគីតំណាងកម្មករនិយោជិតក្នុងការដោះស្រាយវិវាទការងាររួមនៃក្រុមហ៊ុនយាំង ដុង ១ ខូអិលធីឌី (កម្មករនិយោជិត)។ យោងតាមសេចក្តីបង្គាប់អាជ្ញាកណ្តាលមានការទាមទារចំនួន ៣ ពីកម្មករនិយោជិត នៅក្នុងរបាយការណ៍ផ្សះផ្សាមិនសះជារួមមាន៖ ១) ក្រុមហ៊ុនផ្តល់ប្រាក់ឈ្នួល ៥០% នៃប្រាក់ឈ្នួល និង ៧០% នៃបេឡាជាតិរបបសន្តិសុខសង្គមដល់កម្មករស្ត្រីដែលបានឈប់សម្រាកលំហែមាតុភាព។ ២) ក្រុមហ៊ុនផ្តល់ប្រាក់ចំនួន ២០ដុល្លារសម្រាប់ខែមិថុនា និងខែកក្កដា ដើម្បីបញ្ឈប់កម្មករ។ ៣) ក្រុមហ៊ុន​បង់​ប.ស.ស ដើម្បី​ឲ្យ​កម្មករ​អាច​ទទួល​បាន​អត្ថប្រយោជន៍ ៧០% ក្នុង​ពេល​សម្រាក​លំហែ​មាតុភាព។សេចក្តីសម្រេច និងបង្គាប់នៃសេចក្តីបង្គាប់នេះត្រូវ​បាន​បង្គាប់​ឱ្យ​បើក​ប្រាក់​ឈ្នួល ៥០% ប៉ុន្តែ​មិនមែន​ប្រាក់​ប.ស.ស. បញ្ហា​ទី​ពីរ​ត្រូវ​បាន​ច្រានចោល ខណៈ​ក្រុមប្រឹក្សា​បដិសេធ​មិន​ពិចារណា​បញ្ហា​ទី​បី។ នេះគឺជាសេចក្តីបង្គាប់មិនជាប់កាតព្វកិច្ច។

ភាសារបស់ធនធាន
  • ភាសាខ្មែរ