-
សេចក្ដីបង្គាប់អាជ្ញាកណ្ដាលនៃឧប្បត្តិហេតុការងារដែលពាក់ព័ន្ធនឹងក្រុមហ៊ុន យាំង ដុង ១ ខូអិលធីឌី
សេចក្តីបង្គាប់នេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅលើករណីវិវាទនៃភាគី ក្រុមហ៊ុនយាំង ដុង ១ ខូអិលធីឌី (និយោជក) និងភាគីតំណាងកម្មករនិយោជិតក្នុងការដោះស្រាយវិវាទការងាររួមនៃក្រុមហ៊ុនយាំង ដុង ១ ខូអិលធីឌី (កម្មករនិយោជិត)។ យោងតាមសេចក្តីបង្គាប់អាជ្ញាកណ្តាលមានការទាមទារចំនួន ៣ ពីកម្មករនិយោជិត នៅក្នុងរបាយការណ៍ផ្សះផ្សាមិនសះជារួមមាន៖ ១) ក្រុមហ៊ុនផ្តល់ប្រាក់ឈ្នួល ៥០% នៃប្រាក់ឈ្នួល និង ៧០% នៃបេឡាជាតិរបបសន្តិសុខសង្គមដល់កម្មករស្ត្រីដែលបានឈប់សម្រាកលំហែមាតុភាព។ ២) ក្រុមហ៊ុនផ្តល់ប្រាក់ចំនួន ២០ដុល្លារសម្រាប់ខែមិថុនា និងខែកក្កដា ដើម្បីបញ្ឈប់កម្មករ។ ៣) ក្រុមហ៊ុនបង់ប.ស.ស ដើម្បីឲ្យកម្មករអាចទទួលបានអត្ថប្រយោជន៍ ៧០% ក្នុងពេលសម្រាកលំហែមាតុភាព។សេចក្តីសម្រេច និងបង្គាប់នៃសេចក្តីបង្គាប់នេះត្រូវបានបង្គាប់ឱ្យបើកប្រាក់ឈ្នួល ៥០% ប៉ុន្តែមិនមែនប្រាក់ប.ស.ស. បញ្ហាទីពីរត្រូវបានច្រានចោល ខណៈក្រុមប្រឹក្សាបដិសេធមិនពិចារណាបញ្ហាទីបី។ នេះគឺជាសេចក្តីបង្គាប់មិនជាប់កាតព្វកិច្ច។
Additional Information
Field | Value |
---|---|
Last updated | 29 កុម្ភៈ 2024 |
Created | 29 កុម្ភៈ 2024 |
ទម្រង់ | |
អាជ្ញាប័ណ្ណ | License not specified |
ឈ្មោះ | សេចក្ដីបង្គាប់អាជ្ញាកណ្ដាលនៃឧប្បត្តិហេតុការងារដែលពាក់ព័ន្ធនឹងក្រុមហ៊ុន យាំង ដុង ១ ខូអិលធីឌី |
ការពិពណ៌នា |
សេចក្តីបង្គាប់នេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅលើករណីវិវាទនៃភាគី ក្រុមហ៊ុនយាំង ដុង ១ ខូអិលធីឌី (និយោជក) និងភាគីតំណាងកម្មករនិយោជិតក្នុងការដោះស្រាយវិវាទការងាររួមនៃក្រុមហ៊ុនយាំង ដុង ១ ខូអិលធីឌី (កម្មករនិយោជិត)។ យោងតាមសេចក្តីបង្គាប់អាជ្ញាកណ្តាលមានការទាមទារចំនួន ៣ ពីកម្មករនិយោជិត នៅក្នុងរបាយការណ៍ផ្សះផ្សាមិនសះជារួមមាន៖ ១) ក្រុមហ៊ុនផ្តល់ប្រាក់ឈ្នួល ៥០% នៃប្រាក់ឈ្នួល និង ៧០% នៃបេឡាជាតិរបបសន្តិសុខសង្គមដល់កម្មករស្ត្រីដែលបានឈប់សម្រាកលំហែមាតុភាព។ ២) ក្រុមហ៊ុនផ្តល់ប្រាក់ចំនួន ២០ដុល្លារសម្រាប់ខែមិថុនា និងខែកក្កដា ដើម្បីបញ្ឈប់កម្មករ។ ៣) ក្រុមហ៊ុនបង់ប.ស.ស ដើម្បីឲ្យកម្មករអាចទទួលបានអត្ថប្រយោជន៍ ៧០% ក្នុងពេលសម្រាកលំហែមាតុភាព។សេចក្តីសម្រេច និងបង្គាប់នៃសេចក្តីបង្គាប់នេះត្រូវបានបង្គាប់ឱ្យបើកប្រាក់ឈ្នួល ៥០% ប៉ុន្តែមិនមែនប្រាក់ប.ស.ស. បញ្ហាទីពីរត្រូវបានច្រានចោល ខណៈក្រុមប្រឹក្សាបដិសេធមិនពិចារណាបញ្ហាទីបី។ នេះគឺជាសេចក្តីបង្គាប់មិនជាប់កាតព្វកិច្ច។ |
ភាសារបស់ធនធាន |
|