Skip to content

ចំណូលសាធារណៈពីវិស័យឧស្សាហកម្មនិស្សារណកម្ម

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

សំណុំទិន្នន័យនេះត្រូវបានប្រមូលផ្តុំដោយមានឯកសារយោងហើយទិន្នន័យដែលត្រូវបានប្រមូលផ្តុំនេះត្រូវបានធ្វើការស្រាវជ្រាវតាមរយៈការស្វែងរកទិន្នន័យដែលមានស្រាប់ កំណត់ដោយក្រុមហ៊ុនដែលមានគេហទំព័រក្រុមហ៊ុននៅដំណើរការ និងក្រុមហ៊ុនដែលមានការប្រកាសកាន់កាប់អាជ្ញាបណ្ណក្នុងការរុករករ៉ែក្នុងឆ្នាំ២០២០ កំណត់បានជាក្រុមហ៊ុនដែលនៅមានសកម្មភាពក្នុងការសិក្សានិងរុករ៉ែនៅក្នុងប្រទេសកម្ពុជា។ ការកំណត់ទិន្នន័យរបស់សំណុំទិន្នន័យរួមមាន៖ ១. ទិន្នន័យរដ្ឋាភិបាលពេញលេញ ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ជាផ្លូវការ ដែលស្ថិតនៅក្នុងលក្ខណៈអត្តសញ្ញាណចំនួន៤គឺ៖ ក. ឈ្មោះក្រុមហ៊ុន ខ. ទីតាំង គ. ចំនុចកូអរដោនេនៃប្រព័ន្ធកំណត់ទីតាំងសកល (GPS) និង/ឬ ផែនទីអាណាឡូក ឃ. គោលបំណង (ដំណាំ, រ៉ែ ជាដើម) ២. ទិន្នន័យរដ្ឋាភិបាលមិនពេញលេញ ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ ប៉ុន្តែបាត់ផ្នែកមួយ ឬច្រើននៃលក្ខណៈអត្តសញ្ញាណដូចខាងក្រោម៖ ក. ឈ្មោះក្រុមហ៊ុន ខ. ទីតាំង គ. ចំនុចកូអរដោនេនៃប្រព័ន្ធកំណត់ទីតាំងសកល (GPS) និង/ឬ ផែនទីអាណាឡូក ឃ. គោលបំណង (ដំណាំ,រ៉ែ ជាដើម) ៣. ទិន្នន័យបន្ទាប់បន្សំ ព័ត៌មានដែលទទួលបានពីសម្បទានិក (ក្រុមហ៊ុន/អង្គភាព) ឬពីប្រភពរដ្ឋាភិបាល ដោយមិនមានឯកសារផ្លូវច្បាប់ ៤. ទិន្នន័យដទៃទៀត ព័ត៌មានដែលទទួលបានពីប្រភពណាមួយផ្សេងទៀត ដែលស្ថិតនៅក្នុងដែនសាធារណៈ (រួមទាំងឯកសារពីរូបថតជាដើម)។ ចំពោះទិន្នន័យចំណូលចំណាយផ្សេងៗត្រូវបានបែងចែកជាពីរប្រភពចេញពី សារព័ត៌មាន និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

ធនធានទិន្នន័យ (6)

មើល​ធនធានទិន្នន័យ - ប្រភពការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន៖ ចំណូលសាធារណៈពីការជីកយករ៉ែនៅកម្ពុជា (អង់គ្លេស)

Additional Info

Field Value
ចំណាត់ថ្នាក់ប្រធានបទនៃសំណុំទិន្នន័យ
  • Extractive industries
  • Extractive industries revenue
  • Minerals and mineral products
  • Mining
ភាសា
  • ភាសាអង់គ្លេស
  • ភាសាខ្មែរ
កំហិតនៃការចូល និងប្រើប្រាស់ ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។
ឈ្មោះភូមិសាស្ត្រ
  • កម្ពុជា
ការចប់សព្វគ្រប់ សំណុំទិន្នន័យនេះ​មាន​ទិន្នន័យ​ទាំងអស់​ ដែល​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​ ។​ ទិដ្ឋភាព​អភិវឌ្ឍន៍​តែងតែ​មានការ​ផ្លាស់​ប្តូរ​ជា​ប្រចាំ​ ហើយ​ក៏​មានការ​បង្កើត​ទិន្នន័យ​ថ្មី​បន្ថែម​សម្រាប់​ប្រភេទ​ទិន្នន័យ​ ដែល​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​មិន​ទាន់​មាន​ ។​ ខណៈ​ពេល​ដែល​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​កំពុង​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​ធានា​ថា​ ព័ត៌មាន​លម្អិត​នៅ​លើ​សំណុំទិន្នន័យ​នេះ​មាន​ភាព​ជាក់លាក់​ និង​ទាន់សម័យ​,​ ក៏​មាន​គម្រោង​ ឬ​តំបន់​មួយ​ចំនួន​នៅ​​អាច​មានការ​ផ្លាស់​ប្តូរ​ ឬ​ត្រូវ​ដក​ចេញ​ ។​ បន្ថែម​លើ​នេះ​ ការ​បង្កើត​ទិន្នន័យ​ថ្មី​អាច​ត្រូវ​បាន​យល់ព្រម​ តែ​មិន​ទាន់​បាន​ដាក់​ឱ្យប្រើប្រាស់​ជា​សារ​ធារ​ណៈ​ ។​
ជំហាននៃដំណើរ ក្រុមការងាររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ ប្រមូលទិន្នន័យចេញពីប្រភពផ្សេងៗដូចជា៖ ឯកសាររបស់រដ្ឋាភិបាល សារព័ត៌មាន ទិន្នន័យក្រុមហ៊ុន របាយការណ៍អង្គការមិនមែនរដ្ឋាភិបាល និង ឯកសារបោះពុម្ពផ្សាយផ្សេងទៀត ក្នុងទម្រង់ជា pdf។ ទិន្នន័យជា pdf ត្រូវបានប្តូរទៅជា CSV file ដែលត្រូវបានធ្វើចំណាត់ថ្នាក់ទិន្នន័យតាមរយៈឯកសារយោងទាំងអស់នោះ។ ចុងក្រោយទិន្នន័យត្រូវបាន upload ចូលទៅក្នុងគេហទំព័ររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ។
Lineage សំណុំ​ទិន្នន័យ​សម្បទាន​រ៉ែ​ដែល​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​មាន​ គឺ​យក​ចេញ​មក​ពី​ប្រភព​ផ្សេងៗ​ដូច​ជា​៖- សេចក្តីជូនដំណឹង ប្រកាស​រាជកិច្ច​ អាជ្ញាប័ណ្ណ​រ៉ែ​របស់​ក្រសួង​ឩ​ស្សា​ហ​កម្ម​ រ៉ែ​ និង​ថាមពល​ ទិន្នន័យ​នៅ​លើ​គេហទំព័រ​របស់​ក្រសួងពាណិជ្ជកម្ម​ តារាង​ក្រុមហ៊ុន​រ៉ែ​ បញ្ជី​ទីតាំង​ដី​សម្រាប់​តំបន់​រ៉ែ​ របាយការណ៍ផ្សេងៗ។
ភាគីទទួលខុសត្រូវ ក្រសួងរ៉ែ និងថាមពល អាសយដ្ឋាន៖ លេខ ៧៩-៨៩ ផ្លូវប៉ាស្ទ័រ (៥១) សង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទូរស័ព្ទ៖ 023 219 574 Fax 023 219 584 សារអេឡិចត្រូនិច៖ info@mme.gov.kh គេហទំព័រ៖ www.mme.gov.kh
ព័ត៌មានជាអំនះអំនាងនៃទិន្នន័យមេ ប្រភពព័ត៌មានអំពីទិន្នន័យនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ ។ សម្រាប់ព័ត៌មានបន្ថែម៖ Open Development Cambodia, អុីម៉ែល៖ contact@opendevcam.net គេហទំព័រ៖ http://www.opendevcam.net អាសយដ្ឋាន៖ ផ្ទះ23B ផ្លូវ 606, ភ្នំពេញ
លក្ខណៈសម្បត្តិ map_id: លេខសម្គាល់ផែនទី; min_name: ឈ្មោះក្រុមហ៊ុនសម្បទានរ៉ែ; in_country: ប្រទេសវិនិយោគ; address: អាសយដ្ឋានក្រុមហ៊ុន; dir_name: ឈ្មោះប្រធានក្រុមហ៊ុន; dir_nation: សញ្ជាតិប្រធានក្រុមហ៊ុន; mining_reg: ការចុះបញ្ជីរ៉ែ; com_web: គេហទំព័រក្រុមហ៊ុន; con_date: កាលបរិច្ឆេទកិច្ចសន្យា; issu_minis: ធ្វើនៅក្រសួង; con_size_h: ទំហំដីសម្បទានគិតជាហិចតា; duration: រយៈផ្តល់អាជ្ញាប័ណ្ណរ៉ែ; inv_intent: គោលបំណងវិនិយោគ; min_status: ស្ថានភាពនៃការរុករករ៉ែ; imp_status: ស្ថានភាពនៃដំណើរការ; eia_date: កាលបរិច្ឆេតការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន; eia_status: ស្ថានភាពការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន; area_name: ឈ្មោះតំបន់; province: ខេត្ត; district: ស្រុក; commune: ឃុំ; data_class: ចំណាត់ថ្នាក់ទិន្នន័យ; reference: ឯកសារយោង; last_updat: ធ្វើបច្ចុប្បន្នភាពចុងក្រោយ; captial_in: ទុនវិនិយោគ (ដុល្លារ) re_min_pro: ចំណូលសរុបពីការលក់រ៉ែរបស់ក្រុមហ៊ុន (ដុល្លារ) profit: ផលចំណេញរបស់ក្រុមហ៊ុន (ដុល្លារ) corp_tax: ពន្ធលើប្រាក់ចំណេញ (ដុល្លារ) ex_tax: ពន្ធនាំចេញ (ដុល្លារ) royalty: ចំណូលសួយសារ (ដុល្លារ) fee_expfee: ឈ្នួលដីតំបន់ស្វែងរុករករ៉ែ (ដុល្លារ) area_rent: ឈ្នួលដីតំបន់ជីករ៉ែ (ដុល្លារ) ex_envi_soc: មូលនិធិសង្គម និងបរិស្ថាន និងថវិកាគ្រោងសម្រាប់ការតាមដានពិនិត្យវាយតម្លៃ ពង្រឹងសមត្ថភាព (ដុល្លារ) year_data: ឆ្នាំឯកសារយោងនៃទិន្នន័យ ex_produc: ចំណាយលើផលិតកម្ម (ដុល្លារ)
អាជ្ញាប័ណ្ណ

No license given

សិទ្ធិ Yes
ពាក្យគន្លឹះ revenue,mining concession,public revenue
កាលបរិច្ឆេទផ្ទុកឡើង កុម្ភៈ 7, 2023, 09:16 (UTC)
កាលបរិច្ឆេទកែប្រែ កុម្ភៈ 29, 2024, 02:28 (UTC)