Skip to content

Additional Information

Field Value
Last updated 14 តុលា 2017
Created 14 តុលា 2017
ទម្រង់ PDF
អាជ្ញាប័ណ្ណ unspecified
ឈ្មោះ លទ្ធផលនៃសវនកម្មលើកទី២លើការចុះបញ្ជីបោះឆ្នោតនៅប្រទេសកម្ពុជា
ការពិពណ៌នា

របាយការណ៍នេះ មានគោលបំណងផ្តល់លទ្ធផលនៃការសង្កេតការបោះឆ្នោតឯករាជ្យ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០០៧ និងវាយតម្លៃលើគុណភាពនៃដំណើរការចុះឈ្មោះអ្នកបោះឆ្នោត ដើម្បីបំពេញ និងប្រៀបធៀបជាមួយការសិក្សាលើបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០០៦។ ឃុំសរុបចំនួន ៤០០ ត្រូវបានជ្រើសរើសសម្រាប់ជាគំរូនៃការសិក្សានេះ ជាមួយនឹងការចូលរួមពីអ្នកផ្តល់ចម្លើយចំនួន ៤,៧៤២ នាក់។ នៅក្នុងចំណោមអ្នកឆ្លើយទៅនឹងការសម្ភាសន៍ ការសិក្សាបង្ហាញថា អត្រាប្រជាពលរដ្ឋមិនបានចុះឈ្មោះបោះឆ្នោត មានការកើនឡើងបន្តិចរហូតដល់ ១២.១% ពីចំនួន ១១.២% នៅឆ្នាំ២០០៦។ ទោះជាយ៉ាងនេះ អត្រាប្រជាពលរដ្ឋមិនបានចុះឈ្មោះបោះឆ្នោត អាយុ១៨ និង១៩ឆ្នាំ បានធ្លាក់ចុះគួរជាទីកត់សម្គាល់មកនៅត្រឹម ៨.០៤% ពី ២៣.៤ភាគរយ កាលពីឆ្នាំមុន ដែលបង្ហាញពីការកើនឡើងនៃការចាប់អារម្មណ៍របស់អ្នកបោះឆ្នោតវ័យក្មេងនៅក្នុងការបោះឆ្នោតនៅឆ្នាំ២០០៨។ នៅក្នុងក្របខណ្ឌនៃភាពត្រឹមត្រូវរបស់បញ្ជីបោះឆ្នោត ថ្ងៃខែឆ្នាំកំណើត បានក្លាយជាបញ្ហារចម្បង ដែលជាឧបសគ្គរារាំងប្រជាពលរដ្ឋទៅបោះឆ្នោត តាមពីក្រោយដោយឈ្មោះនិងអាសយដ្ឋាន។

ភាសារបស់ធនធាន
  • ភាសាអង់គ្លេស