-
អនុក្រឹត្យលេខ ៨៣ ស្តីពីការកំណត់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើដីរដ្ឋក្នុងដែនដីតំបន់ទ្រនាប់នៃដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ
អនុក្រឹត្យនេះបង្ហាញពីដីតំបន់ទ្រនាប់នៃដែនព្រៃលិចទឹក(តំបន់២) ជុំវិញបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។ រដ្ឋបាលខេត្ត និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តមានភារកិច្ច កាតព្វកិច្ច និងការទទួលខុសត្រូវលើការគ្រប់គ្រង ថែរក្សា និងត្រូវចាត់វិធានការតាមច្បាប់ជាបន្ទាន់ ក្នុងករណីពិនិត្យឃើញថា មានសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់ដែនតំបន់២ក្នុងភូមិសាស្រ្តខេត្តនីមួយៗរៀងៗខ្លួន។ ការចូលទន្រ្ទានកាន់កាប់ដី និងការបំផ្លាញព្រៃលិចទឹកនៅក្នុងតំបន់២ ត្រូវបានហាមឃាត់។ រាល់ការសាងសង់ថ្មីនូវទំនប់ប្រឡាយដោយសហគមន៍ឬដោយអាជ្ញាធរមូលដ្ឋាន ត្រូវមានការអនុញ្ញាតជាមុនពីក្រសួងធនធានទឹក និងឧតុនិយម។
Additional Information
Field | Value |
---|---|
Last updated | 25 កញ្ញា 2023 |
Created | 25 កញ្ញា 2023 |
ទម្រង់ | |
អាជ្ញាប័ណ្ណ | License not specified |
ឈ្មោះ | អនុក្រឹត្យលេខ ៨៣ ស្តីពីការកំណត់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើដីរដ្ឋក្នុងដែនដីតំបន់ទ្រនាប់នៃដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ |
ការពិពណ៌នា |
អនុក្រឹត្យនេះបង្ហាញពីដីតំបន់ទ្រនាប់នៃដែនព្រៃលិចទឹក(តំបន់២) ជុំវិញបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។ រដ្ឋបាលខេត្ត និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តមានភារកិច្ច កាតព្វកិច្ច និងការទទួលខុសត្រូវលើការគ្រប់គ្រង ថែរក្សា និងត្រូវចាត់វិធានការតាមច្បាប់ជាបន្ទាន់ ក្នុងករណីពិនិត្យឃើញថា មានសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់ដែនតំបន់២ក្នុងភូមិសាស្រ្តខេត្តនីមួយៗរៀងៗខ្លួន។ ការចូលទន្រ្ទានកាន់កាប់ដី និងការបំផ្លាញព្រៃលិចទឹកនៅក្នុងតំបន់២ ត្រូវបានហាមឃាត់។ រាល់ការសាងសង់ថ្មីនូវទំនប់ប្រឡាយដោយសហគមន៍ឬដោយអាជ្ញាធរមូលដ្ឋាន ត្រូវមានការអនុញ្ញាតជាមុនពីក្រសួងធនធានទឹក និងឧតុនិយម។ |
ភាសារបស់ធនធាន |
|