Skip to content

Additional Information

Field Value
Last updated 27 មីនា 2020
Created 27 មីនា 2020
ទម្រង់ PDF
អាជ្ញាប័ណ្ណ License not specified
ឈ្មោះ អនុក្រឹត្យលេខ ២០៥ ស្ដីពីការកាត់ដីទំហំ ២៨១,៥៨៨២ ហិកតា (ពីររយប៉ែតសិបមួយហិកតាប្រាំពាន់ ប្រាំបីរយប៉ែតសិបពីរសង់ទីអា) នៅស្រុកតាវែង និងស្រុកវើនសៃ ខេត្តរតនគិរី ចេញពីដីគម្របព្រៃឈើឆ្នាំ២០០២ និងចេញពីរបៀងអភិរក្សជីវ:ចម្រុះប្រព័ន្ធតំបន់ការពារ ធម្មជាតិ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋសម្រាប់ប្រទានកម្មជាកម្មសិទ្ធិសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិច ១សហគមន៍ ព្រមទាំងផ្តល់សិទ្ធិជាកម្ម សិទ្ធិលើក្បាលដី
ការពិពណ៌នា

អនុក្រឹត្យនេះត្រូវបានចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដោយបានសម្រេចកាត់ដីទំហំសរុប ២៨១,៥៨៨២ (ពីររយប៉ែតសិបមួយហិកតាប្រាំពាន់ ប្រាំបីរយប៉ែតសិបពីរសង់ទីអា)​ ដោយ ១៨០,៥៨៨២ ហិកតា ត្រូវបានកាត់ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ និង កាត់ចេញពីរបៀងអភិរក្សជីវ:ចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ១០១ ហិកតានិង​ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋសម្រាប់ប្រទានកម្មជាកម្មសិទ្ធិសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិចព្រៅភូមិសៀងសាយ ១សហគមន៍ ស្ថិតក្នុងឃុំតាវែងក្រោម ស្រុកតាវែង និងឃុំកោះប៉ង់ ស្រុកវើនសៃ ខេត្តរតនគិរី។ សហគមន៍ជនជាតិដើមភាគតិចដែលត្រូវបានទទួលប្រទានកម្មសមូហភាពនេះ មាន ៥៧គ្រួសារ លើក្បាលដីសរុប ១៤ក្បាលដី ដែលរួមមាន ដីលំនៅដ្ឋាន ១ក្បាលដី និងដីកសិកម្ម ១៣ក្បាលដី។

ភាសារបស់ធនធាន
  • ភាសាខ្មែរ