Skip to content

ទិន្នន័យរយៈកម្ពស់ពី SRTM (Shuttle Radar Topography Mission) ក្នុងប្រទេសកម្ពុជា

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

យោងតាមគេហទំព័រ Jet Propulsion Laboratory ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៤ សេតវិមាននៅសហរដ្ឋអាមេរិច បានប្រកាសពី ទិន្នន័យសណ្ឋានដីមានកម្រិតច្បាស់ខ្ពស់បំផុតដែលបានបង្កើតចេញពីបេសកកម្ម Shuttle Radar Topography Mission (SRTM) របស់ NASA ក្នុងឆ្នាំ២០០០ នឹងចេញផ្សាយជាសកលនៅចុងឆ្នាំ២០១៥ ។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុប្រមុខរដ្ឋនៃអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ ចាប់តាំងពីពេលនោះមក កាលវិភាគត្រូវបានពន្លឿន ហើយទិន្នន័យ SRTM សកលទាំងអស់ត្រូវបានចេញផ្សាយ។ SRTM របស់អង្គការNASA ត្រូវបានដំឡើងនៅលើយានអវកាស និងទទួលបានទិន្នន័យផ្ទៃផែនដីដោយបច្ចេកវិទ្យា remote sensing ពីចម្ងាយ ដោយប្រើរ៉ាដាដែលមានជម្រៅសំយោគ (synthetic aperture radar)។ ទិន្នន័យដែលទទួលបាននឹងត្រូវបានបំប្លែងទៅជាទិន្នន័យរយៈ កម្ពស់ដែលហៅថា Digital Elevation Model (DEM) ហើយនឹងត្រូវបានប្រើដើម្បីបង្កើតផែនទីបីវិមាត្រច្បាស់លាស់ជាងមុនលើផ្ទៃផែនដី។ លើសពីនេះ SRTM គឺជាកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវអន្តរជាតិដែលទទួលបានគំរូកម្រិតឌីជីថលនៅលើមាត្រដ្ឋានជិតសកលលោក។ ផលិតផល SRTM V3 (SRTM Plus) នេះត្រូវបានផ្តល់ដោយ NASA JPL ក្នុងកម្រិត 1 arc-second (ប្រហែល ៣០ម៉ែត្រ) កាត់នៅព្រំដែនកម្ពុជា។

ធនធានទិន្នន័យ (3)

មើល​ធនធានទិន្នន័យ - ទិន្នន័យរយៈកម្ពស់ពី SRTM (Shuttle Radar Topography Mission) ក្នុងប្រទេសកម្ពុជា

Additional Info

Field Value
ចំណាត់ថ្នាក់ប្រធានបទនៃសំណុំទិន្នន័យ Space technologies
ភាសា
  • ភាសាអង់គ្លេស
កំហិតនៃការចូល និងប្រើប្រាស់ ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។
ចន្លោះកាលបរិច្ឆេទបញ្ចប់ 11 កុម្ភៈ 2000
ចន្លោះកាលបរិច្ឆេទបញ្ចប់ 21 កុម្ភៈ 2000
ឈ្មោះភូមិសាស្ត្រ
  • កម្ពុជា
ព្រំកូអរដោនេខាងលិច 102.47599422714293
ព្រំកូអរដោនេខាងកើត 107.61293415187792
ព្រំកូអរដោនេខាងត្បូង 10.44836556610326
ព្រំកូអរដោនេខាងជើង 14.0
ប្រព័ន្ធយោងក្នុងលំហ WGS 84 / UTM zone 48N (EPSG:32648)
ភាពទៀងទាត់ There are no known issues with accuracy.
ជំហាននៃដំណើរ ទិន្នន័យប្រភពដើម ដែលទទួលបានពី Earth Data Platform (https://search.earthdata.nasa.gov/search) មានទម្រង់ជាក្រឡាក្នុងទម្រង់​​ HGT ដំណើរការផ្គុំរូបភាពទិន្នន័យរយៈកម្ពស់ រួមមានការបង្កើត raster និម្មិត ការកែប្រែprojection របស់ទិន្នន័យ (ការប្រើប្រាស់វិធីសាស្រ្ត Bilinear: វិធីសាស្រ្តដែលត្រូវបានណែនាំពី ទិនានុប្បវត្តិ/អត្ថបទ សម្រាប់ទិន្នន័យ DEM) ការចាប់យកទីតាំងប្រទេសកម្ពុជា និង ការបំពេញចន្លោះប្រហោងទិន្នន័យ។
ភាគីទទួលខុសត្រូវ អ្នករក្សាទិន្នន័យ៖ LP DAAC LPDAAC@usgs.gov ទូរស័ព្ទ៖ 605-594-6116 U.S. ឥតគិតថ្លៃ៖ 866-573-3222 អ្នកដំណើរការទិន្នន័យ៖ NASA / JPL / SRTM
ព័ត៌មានជាអំនះអំនាងនៃទិន្នន័យមេ ព័ត៌មានអំពីទិន្នន័យត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។ សម្រាប់សំនួរបន្ថែម សូមទាក់ទងតាមរយៈ៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍ, អ៊ីម៉ែល៖ contact@opendevcam.net, គេហទំព័រ៖ http://www.opendevcam.net, អាសយដ្ឋាន៖ ផ្ទះលេខ ២៣បេ, ផ្លូវ ៦០៦, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។
អាជ្ញាប័ណ្ណ Creative Commons Attribution Share-Alike
សិទ្ធិ Yes
ពាក្យគន្លឹះ SRTM,Digital Elevation Model,DEM,Shuttle Radar Topography Mission
កាលបរិច្ឆេទផ្ទុកឡើង មករា 25, 2022, 07:57 (UTC)
កាលបរិច្ឆេទកែប្រែ កុម្ភៈ 10, 2023, 09:19 (UTC)