Skip to content

Additional Information

Field Value
Last updated 7 កញ្ញា 2020
Created 7 កញ្ញា 2020
ទម្រង់ PDF
អាជ្ញាប័ណ្ណ License not specified
ឈ្មោះ គោលការណ៍ណែនាំទាក់ទងនឹងមេរោគកូវីដ-១៩៖ ការការពារអ្នកជួលផ្ទះ និងអ្នកបង់ប្រាក់កម្ចី (ភាសាខ្មែរ)
ការពិពណ៌នា

ខណៈកិច្ចអន្តរាគមន៍ឆ្លើយតបនឹងកូវីដ-១៩ ចាប់ផ្តើមអនុវត្ត មានមនុស្សជាច្រើនលាននាក់ត្រូវបានបង្ខំឱ្យរស់នៅក្នុងស្ថានភាពខ្វះខាត។ សម្រាប់គ្រួសារប្រជាជនក្នុងចំនួនយ៉ាងច្រើននៅទូទាំងពិភពលោក មេរោគរាតត្បាតនេះមានន័យស្មើនឹងការបាត់បង់ការងារកាត់បន្ថយម៉ោងការងារ ការឈប់សម្រាក ព្យាបាលមេរោគ ដោយគ្មានប្រាក់ឈ្នួល ឬមិនមានលទ្ធភាពធ្វើការងារក្នុងវិស័យក្រៅប្រព័ន្ធ ដោយសារការបិទប្រទេស។ ទាំងអ្នកជួលផ្ទះ និងម្ចាស់ផ្ទះជួលដែលពួកគេភាគច្រើនរស់នៅពឹងផ្អែកលើប្រាក់ចំណូលប្រចាំខែ បច្ចុប្បន្នកំពុងជួបប្រទះនូវភាពតានតឹងផ្លូវចិត្ត និងថប់អារម្មណ៍ក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក ហើយពួកគេភាគច្រើនមិនអាចរ៉ាប់រងបង់ប្រាក់ឈ្នួលផ្ទះ ឬបង់ប្រាក់កម្ចី និងចំណាយលើថ្លៃប្រើប្រាស់សេវាផ្សេងៗឡើយ។ ជាលទ្ធផលមានមនុស្សជាច្រើនកំពុងប្រឈមមុខ នឹងស្ថានភាពអសន្តិសុខផ្នែកសេដ្ឋកិច្ច និងភាពមិនទៀងទាត់ ធ្វើឱ្យពួកគេប្រឈមហានិភ័យទៅនឹងអ្វីដែលត្រូវបានប្រាប់ឱ្យធ្វើតាមដើម្បីជួយដល់ការធ្វើ​ឱ្យនិន្នាការនៃការីករាលដាលមេរោគថយចុះទាប គឺនៅផ្ទះ។ រដ្ឋត្រូវធានាថា វិធានការបន្ទាន់ទាំងអស់ត្រូវតែបានគិតគូរដើម្បីគ្រប់គ្រងការរីករាលដាលនៃមេរោគ និងការពារបុគ្គល និងគ្រួសាររបស់ពួកគេពីការបាត់បង់លំនៅឋាន ខណៈដែលការរីករាលដាលនៃមេរោគនេះបានបញ្ចប់។ នេះគឺជាឱកាសមួយដើម្បីធានាថា ការបោះជំហានឆ្ពោះទៅរកប្រព័ន្ធលំនៅឋានគឺប្រកបដោយលក្ខណៈនិរន្តភាព និងអាចទប់ទល់នឹងការប្រឈមវិបត្តិជាសកលលើកក្រោយៗទៀត។

ភាសារបស់ធនធាន
  • ភាសាខ្មែរ