Skip to content

វិញ្ញាបនត្រសម្គាល់កម្មសិទ្ធិសមូហភាពដីសហគមន៍ជនជាតិដើមភាគតិច

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

សំណុំទិន្នន័យនេះមានព័ត៌មានអំពីប័ណ្ណកម្មសិទ្ធិដីសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជីនៅកម្ពុជា។ រួមបញ្ចូលទិន្នន័យកម្រិតក្បាលដី ដូចជា ទីតាំង (ភូមិ ឃុំ ស្រុក ខេត្ត) ទំហំដី ឈ្មោះសហគមន៍ លេខក្បាលដី និងព័ត៌មានអំពីការចុះបញ្ជី ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខេត្តពាក់ព័ន្ធ។

ធនធានទិន្នន័យ (2)

មើល​ធនធានទិន្នន័យ - វិញ្ញាបនត្រសម្គាល់កម្មសិទ្ធិសមូហភាពដីសហគមន៍ជនជាតិដើមភាគតិច [ភាសាអង់គ្លេស]

Additional Info

Field Value
ចំណាត់ថ្នាក់ប្រធានបទនៃសំណុំទិន្នន័យ Communal land
ភាសា
  • ភាសាអង់គ្លេស
  • ភាសាខ្មែរ
កំហិតនៃការចូល និងប្រើប្រាស់ ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុងលើការពឹងផ្អែកលើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្កអន្តរាយ ឬទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះសម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬអន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។
ចន្លោះកាលបរិច្ឆេទបញ្ចប់ 27 សីហា 2025
ចន្លោះកាលបរិច្ឆេទបញ្ចប់ 15 ធ្នូ 2025
ឈ្មោះភូមិសាស្ត្រ
  • កម្ពុជា
ភាពទៀងទាត់ គ្មាន​ព័ត៌​មាន​ទាក់​ទង​នឹង​ភាព​ទៀងទាត់ឡើយ​។
ភាពទៀងទាត់តាមហេតុផល គ្មាន​ព័ត៌​មាន​ទាក់​ទង​នឹង​ភាព​ទៀងទាត់តាមហេតុផលឡើយ​។
ការចប់សព្វគ្រប់ សំណុំទិន្នន័យនេះត្រូវបានប្រមូលផ្តុំពីព័ត៌មានដែលបានផ្សព្វផ្សាយជាសាធារណៈតាមរយៈតេលេក្រាមផ្លូវការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ វាអាចមិនទាន់គ្របដណ្តប់ពេញលេញលើប័ណ្ណកម្មសិទ្ធិដីសហគមន៍ជនជាតិដើមភាគតិចទាំងអស់នៅកម្ពុជា ទាំងនេះដោយសារតែមានតែទិន្នន័យដែលបានផ្សព្វផ្សាយតាមប្រភពនេះប៉ុណ្ណោះត្រូវបានរួមបញ្ចូល។ កំណត់ត្រាខ្លះអាចខ្វះព័ត៌មានលម្អិត ឬមានទម្រង់មិនស្តង់ដារ ដោយសារការផ្សព្វផ្សាយដើមមានភាពខុសគ្នា។
ជំហាននៃដំណើរ សំណុំទិន្នន័យនេះត្រូវបានបង្កើតឡើងតាមដំណើរការប្រមូល និងចងក្រងទិន្នន័យដោយដៃ។ ជំហានដំបូង គឺកំណត់អត្តសញ្ញាណសេចក្តីប្រកាសពាក់ព័ន្ធនឹងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចពីឆានែលតេលេក្រាមផ្លូវការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ បន្ទាប់មក ទិន្នន័យសំខាន់ៗ ដូចជា លេខក្បាលដី ទីតាំង (ភូមិ ឃុំ ស្រុក ខេត្ត) ទំហំដី ឈ្មោះសហគមន៍ និងព័ត៌មានចុះបញ្ជី ត្រូវបានស្រង់ចេញពីសេចក្តីប្រកាសនីមួយៗ។ ទិន្នន័យដែលបានស្រង់ត្រូវបានរៀបចំ និងស្តង់ដារូបនីយកម្មឲ្យមានទម្រង់ដូចគ្នា មុននឹងបញ្ចូលទៅក្នុងសំណុំទិន្នន័យ។ ការសម្អាតទិន្នន័យមូលដ្ឋានត្រូវបានអនុវត្ត ដើម្បីធានាការស្របគ្នានៃឈ្មោះ និងទ្រង់ទ្រាយ។ សំណុំទិន្នន័យនេះត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ នៅពេលមានព័ត៌មានថ្មីៗពីប្រភពដើម។
Lineage ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ https://t.me/MLMUPCofCambodia
ភាគីទទួលខុសត្រូវ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាសយដ្ឋាន៖ ដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទ៖ ០៧៨ ៩០ ២៧ ២៤ អ៊ីម៉ែល៖ onewindowmlmupc@gmail.com
ព័ត៌មានជាអំនះអំនាងនៃទិន្នន័យមេ ​ព័ត៌មាន​អំពី​ទិន្នន័យ​បាន​ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី២១​ ខែមេសា ឆ្នាំ​២០២៦។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​មក​កាន់​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ អ៊ី​ម៉ែ​ល​៖​ contact@opendevcam.net​ គេហទំព័រ​៖​ http://www.opendevcam.net​ អាសយដ្ឋាន​៖​ ផ្ទះ​លេខ​ ២៣បេ​ ផ្លូវ​លេខ​ ៦០៦​ រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​។​
លក្ខណៈសម្បត្តិ map_id: លេខសំគាល់; ip_name: ឈ្មោះសហគមន៍; village: ភូមិ; commune: ឃុំ; district: ស្រុក; province: ខេត្ត; land_size: ទំហំដីគិតជាហិកតា; date_titli: កាលបរិច្ឆេទចេញបណ្ណ; reference: ឯកសារយោង; latest_upd: បច្ចុប្បន្នភាព; language: ភាសា land_type: ប្រភេទនៃការប្រើប្រាស់ដី;
ប្រេកង់នៃការធ្វើបច្ចុប្បន្នភាព continual
អាជ្ញាប័ណ្ណ Creative Commons Attribution Share-Alike
សិទ្ធិ Yes
ខេត្ត(ច្រើន)
  • រតនគីរី
ពាក្យគន្លឹះ IP,Registration
កាលបរិច្ឆេទផ្ទុកឡើង មេសា 21, 2026, 02:18 (UTC)
កាលបរិច្ឆេទកែប្រែ កក្កដា 28, 2026, 02:17 (UTC)