យោងតាម Bing Maps ស្នាមដានអគារសកលនៅជុំវិញពិភពលោកត្រូវបានរកឃើញនៅក្នុងទម្រង់ធរណីមាត្រពហុកោណចំនួន 776,712,641 អគារចន្លោះឆ្នាំ 2014 និង 2021ដោយ រួមបញ្ចូលទាំងរូបភាព Maxar និង Airbus ផងដែរ។ សំណុំទិន្នន័យក្នុងទម្រង់ GeoJSON ដែលកំណត់ព្រំដែនបន្ទាត់អាចរកបានសម្រាប់ការទាញយកដោយសេរី និងប្រើប្រាស់ក្រោមអាជ្ញាប័ណ្ណ Open Data Commons Open Database License (ODbl) ដោយ Microsoft និងប្រព័ន្ធកូអរដោនេ ជា EPSG: 4326(WGS 1984)។ ទិន្នន័យមូលដ្ឋានដែលបានចេញផ្សាយពី Microsoftនេះ មានបំណងក្នុងការគាំទ្រប្រព័ន្ធអេកូឡូស៊ី OpenStreetMap ដែលកំពុងរីកចម្រើន និងការបង្កើតទិន្នន័យជាពីរដំណាក់កាល៖ 1/ ការបែងចែកតាមន័យធៀប- ការកំណត់ឲ្យស្គាល់ភីកសែលអគារនៅលើរូបភាពពីលើអាកាសក្រោម DNNs និង 2/ ពហុកោណ- ការបំប្លែងរកឃើញភីកសែលអគារជាពហុកោណ។ ជាមួយនឹងការវាយតម្លៃកំណត់ម៉ែត្រ អគារត្រូវបានគណនាលើសំណុំនៃស្លាកពហុកោណអគារសម្រាប់តំបន់នីមួយៗ និងMetric ដែលត្រូវគ្នាក្នុងភាពជាក់លាក់ដូចខាងក្រោម៖ អាហ្រ្វិក 94.4%, ការ៉ាប៊ីន 92.2%, អាស៊ីកណ្តាល 97.17%, អឺរ៉ុប 94.3%, មជ្ឈិមបូព៌ា 95.7%, អាមេរិកខាងត្បូង ៩៥,៤% និងអាស៊ីខាងត្បូង ៩៤,៨%។ ទន្ទឹមនឹងនេះ ការវាយតម្លៃលើ Recall មាន អាហ្រ្វិក 70.9%, ការ៉ាប៊ីន 76.8%, អាស៊ីកណ្តាល 79.47%, អឺរ៉ុប 85.9%, មជ្ឈិមបូព៌ា 85.4%, អាមេរិកខាងត្បូង 78%, និងអាស៊ីខាងត្បូង 76.7% ។ ប្រភពនេះក៏បញ្ជាក់ផងដែរជាមួយនឹងការវាស់ស្ទង់គុណភាពនៃពហុកោណអគារដែលត្រូវគ្នានៅក្នុងចំនុចប្រសព្វជុំវិញ Union និងកំហុសក្នុងការបង្វិលមុំ ។
នៅក្នុងប្រទេសកម្ពុជា ចំនួនសំណុំទិន្នន័យអគារមានចំនួន 3,874,425 ហើយអាចទាញយកបានតាមរយៈ https://minedbuildings.blob.core.windows.net/global-buildings/2022-05-02/Cambodia.zip ។