ជាមធ្យមនៅទូទាំងពិភពលោក ពពួកជីវិតនៅក្នុងទឹកសាប និងជម្រករបស់ពួកវា ងាយនឹងរងគ្រោះជាងពពួកជីវិត និងជម្រកនៅលើដីគោក។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងធ្វើផែនការអភិរក្សដែលមានលក្ខណៈទ្រង់ទ្រាយធំ កំរផ្តោតទៅលើជីវៈចម្រុះទឹកសាបណាស់។ បើធ្វើការប្រៀបធៀបទៅនឹងប្រភេទជីវិតនៅលើដីគោកដែលត្រូវបានធ្វើការសិក្សាស្រាវជ្រាវប្រសើរជាងនោះ ការដែលមិនយកចិត្តទុកដាក់នេះមួយផ្នែកគឺបណ្តាលមកពីការខ្វះទិន្នន័យសំយោគ លើការបែងចែកប្រភេទជីវិតនៅក្នុងទឹកសាប។ ទិន្នន័យប្រភេទជីវិតនៅទូទាំងពិភពលោកដែលមានស្រាប់ មានតែនៅក្នុងតំបន់អាងទន្លេរដែលធំជាងគេបំផុត ឬក៏តំបន់សំខាន់ណាមួយដែលគេជ្រើសរើសយក ជាជាងដែនទឹកទាំងអស់ដែលមាននៅលើដីគោក។ បន្ថែមលើនេះទៀត ការសំយោគទិន្នន័យទាំងនេះ មានការពិពណ៌នាតិចតួចអំពីលក្ខណៈជីវៈភូមិសាស្រ្ត។
Lower Oder Valley National Park, Brandenburg, Germany. (c) WWF-Canon / Chris MartinFreshwater Ecoregions of the World (FEOW) គឺជាគម្រោងសហការរួមគ្នាមួយដែលផ្តល់នូវតំបន់នីយកម្មជីវៈភូមិសាស្រ្តសាកលដំបូងគេ នៃជីវៈចម្រុះទឹកសាបពិភពលោក និងដែលសំយោគលើទិន្នន័យជីវៈចម្រុះ និងទិន្នន័យគំរាមកំហែង សម្រាប់ជាលទ្ធផលតំបន់អេកូឡូស៊ី។ យើងឲ្យនិយមន័យតំបន់អេកូឡូស៊ីទឹកសាបមួយ ថាជាតំបន់ដ៏ធំមួយដែលហុំព័ទ្ធដោយប្រព័ន្ធទឹកសាបមួយ ឬច្រើនដែលមានបណ្តុំសហគមន៍ ឬប្រភេទជីវិតនៅក្នុងទឹកសាបធម្មជាតិផ្សេងៗគ្នា។ ប្រភេទជីវិតនៅក្នុងទឹកសាប ឌីណាមិក និងលក្ខខ័ណ្ឌបរិស្ថាននៅក្នុងតំបន់អេកូឡូស៊ីមួយ មានលក្ខណៈស្រដៀងគ្នាជាងប្រភេទជីវិតនៅក្នុងទឹកសាប ឌីណាមិក និងលក្ខខ័ណ្ឌបរិស្ថាន នៃតំបន់អេកូឡូស៊ីដែលនៅវិញវិញវា ហើយទាំងពីរនេះរួមបញ្ចូលគ្នាបង្កើតបានជាតំបន់អភិរក្សមួយ។
ផែនទីតំបន់អេកូឡូស៊ីទឹកសាប គឺជួយបំពេញបន្ថែមឲ្យផែនទីអេកូឡូស៊ីដីគោក និងសមុទ្រសាកល ហើយខុសពីផែនទីទាំងនេះត្រង់ថា ដំណើរការគូសផែនទីប្រភេទជីវិតនៅក្នុងទឹកសាប (ជាពិសេសត្រី) មានលក្ខណៈលម្អិត និងច្បាស់លាស់។ ការពិពណ៌នាលម្អិតទាក់ទងនឹងវិធីសាស្រ្តគូសផែនទីដែលមានលក្ខណៈលម្អិត និងច្បាស់លាស់នេះ មាននៅ Abell et al. (២០០៨)។