Skip to content

Additional Information

Field Value
Last updated 28 កុម្ភៈ 2023
Created 17 មករា 2023
ទម្រង់ PDF
អាជ្ញាប័ណ្ណ License not specified
ឈ្មោះ ការការពារទិន្នន័យក្នុងបរិបទជនជាតិដើមភាគតិចនៅកម្ពុជា [ភាសាអង់គ្លេស]
ការពិពណ៌នា

ថ្មីៗនេះ សិទ្ធិរបស់ជនជាតិដើមភាគតិចនៅកម្ពុជាត្រូវបានទទួលស្គាល់កាន់តែខ្លាំងឡើងៗ ជាពិសេសនៅក្នុងវិសាលភាពនៃការកាន់កាប់កម្មសិទ្ធិដីធ្លី។ ប៉ុន្តែការទទួលស្គាល់សិទ្ធិទាំងនេះ មិនបាននាំទៅរកដំណើរការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដែលមានសុវត្ថិភាពរឹងមាំទេ។ ការអនុវត្តនីតិវិធីច្បាប់អាចប៉ះពាល់ដល់សិទ្ធិបុគ្គលរបស់ជនជាតិដើមភាគតិចក្នុងការទទួលបានឯកជនភាព ដោយសារទិន្នន័យរបស់ពួកគេដែលប្រមូលបានក្នុងអំឡុងពេលនៃការសាកសួរព័ត៌មានផ្នែករដ្ឋបាលត្រូវបានគេទុកចោលដោយគ្មានការការពារ។ បញ្ហានៃការការពារទិន្នន័យនៅក្នុងប្រទេសកម្ពុជា គឺជាការគំរាមកំហែងមួយទៀតចំពោះសិទ្ធិរបស់ជនជាតិដើមភាគតិច ដោយសារបញ្ហានេះនឹងរារាំងដល់អធិបតេយ្យភាពនៃទិន្នន័យជនជាតិដើមភាគតិច។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបង្កើតឧបករណ៍ និងគោលនយោបាយច្បាប់មួយចំនួន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការការពារទិន្នន័យបែបទំនើប។ ដោយឡែក ទោះបីជាប្រព័ន្ធច្បាប់កម្ពុជាភាគច្រើនបាននិងកំពុងវិវត្តទៅជារចនាសម្ព័ន្ធមួយកាន់តែមានប្រសិទ្ធភាព ដែលមានសមត្ថភាពក្នុងការការពារទិន្នន័យផ្ទាល់ខ្លួនក៏ដោយ ក៏ក្របខណ្ឌច្បាប់នៅតែកំពុងអភិវឌ្ឍ និងមិនទាន់អាចប្រឈមមុខនឹងបញ្ហាទាំងនេះនៅឡើយទេ។ មានក្តីសង្ឃឹមមួយចំនួនតាមរយៈគំនិតផ្តួចផ្តើមថ្នាក់តំបន់ និងអន្តរជាតិ ដូចជាសមិទ្ធផលការងារចុងក្រោយបង្អស់របស់អាស៊ាន ព្រមទាំងជំនោរនៃរលកបទប្បញ្ញត្តិការពារទិន្នន័យទូទៅរបស់សហភាពអឺរ៉ុប ដែលមានឥទ្ធិពលលើការអនុវត្តនៅក្នុងប្រទេសកម្ពុជា។

ភាសារបស់ធនធាន
  • ភាសាអង់គ្លេស