Skip to content

ករណីការងារ

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

សំណុំទិន្នន័យនេះគឺជាប្រភពធនធានសម្រាប់ការយល់ដឹងអំពីបញ្ហាទាក់ទងនឹងការងារនៅក្នុងប្រទេសកម្ពុជា។ វាកត់ត្រានូវករណីការងារជាច្រើនប្រភេទ រួមទាំងការតវ៉ារបស់កម្មករ កូដកម្ម ពាក្យបណ្តឹង ការបិទរោងចក្រ និងការផ្លាស់ប្តូរទាក់ទងនឹងការងារសំខាន់ៗផ្សេងទៀត។ សំណុំទិន្នន័យនេះមានគោលបំណងបង្កើនតម្លាភាព និងផ្តល់ជាព័ត៌មានដល់សាធារណជនអំពីលក្ខខណ្ឌការងារ និងវិវាទ។

សំណុំទិន្នន័យករណីការងារនៅក្នុងប្រទេសកម្ពុជានេះត្រូវបានប្រមូលចាប់ពីឆ្នាំ២០២០ ដោយក្រុមការងាររបស់មជ្ឈមណ្ឌលសាមគ្គីភាព តាមរយៈឯកសារដែលមានជាសាធារណៈ ដោយសហការជាមួយក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្នុងការបំពេញបន្ថែមនូវក្នុងការប្រមូលទិន្នន័យ និងសំអាតទិន្នន័យក្នុងទម្រង់ជា Google spreadsheet។ ទីតាំងនៃសហគ្រាស ឬអង្គភាពរបស់និយោជក ឬទីតាំងគ្រឹះស្ថានដែលមានវិវាទ ឧប្បត្តិហេតុ ឬគ្រោះថ្នាក់កើតឡើងត្រូវបានប្រមូលពី Google Maps។ រួចធ្វើការបំលែងទិន្នន័យក្នុងទម្រង់ CSV និងបង្កើតជាទិន្នន័យផែនទីដើម្បីដាក់បញ្ចូលទៅក្នុងគេហទំព័ររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។

ធនធានទិន្នន័យ (6)

 
  • Shapefile
  • KML
  • GeoJSON
 
  • Shapefile
  • KML
  • GeoJSON

មើល​ធនធានទិន្នន័យ - Explore this and other data in the Geospatial Data Explorer (TerriaJS)

Additional Info

Field Value
ចំណាត់ថ្នាក់ប្រធានបទនៃសំណុំទិន្នន័យ
  • Investment
  • Labor policy and administration
  • Major companies and projects
ភាសា
  • ភាសាអង់គ្លេស
  • ភាសាខ្មែរ
កំហិតនៃការចូល និងប្រើប្រាស់ ការ​ចូល​មក​កាន់​គេហទំព័រ​នេះ​ ឬ​ប្រើប្រាស់​មូលដ្ឋាន​ទិន្នន័យ​នៅ​លើ​គេហទំព័រ​នេះ​ បាន​ន័យ​ថា​ អ្នក​ទទួលស្គាល់​ថា​អ្នកមាន​ទំនួល​ខុស​ត្រូវ​ទាំងស្រុង​ លើ​ការ​ពឹងផ្អែក​ លើ​គ្រប់​ព័ត៌មាន​ផ្តល់​ឱ្យ​នៅ​លើ​គេហទំព័រ​នេះ​ ហើយ​យល់ព្រម​ថា​អ្នក​នឹង​មិន​បង្ករ​ អន្តរាយ​ ឬ​ ទាមទារ​ឱ្យ​មានការ​ទទួលខុសត្រូវ​ពី​បុគ្គល​ ឬ​អង្គភាព​ពាក់ព័ន្ធ​នឹង​ការ​ អភិវឌ្ឍ​ទម្រង់​ និង​ខ្លឹមសារ​របស់​គេហទំព័រ​នេះ​ សម្រាប់​រាល់​ការ​បាត់បង់​ ការ​ខូច​ ប្រយោជន៍​ ឬ​ អន្តរាយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​គេហទំព័រ​នេះ​។​
កាលបរិច្ឆេទយោងនៃសំណុំទិន្នន័យ 21 កុម្ភៈ 2024
ចន្លោះកាលបរិច្ឆេទបញ្ចប់ 1 មករា 2020
ចន្លោះកាលបរិច្ឆេទបញ្ចប់ 31 ធ្នូ 2021
ឈ្មោះភូមិសាស្ត្រ
  • កម្ពុជា
ប្រព័ន្ធយោងក្នុងលំហ WGS 84 / UTM zone 48N (EPSG:32648)
ភាពទៀងទាត់ ភាពត្រឹមត្រូវនៃសំណុំទិន្នន័យត្រូវបានកំណត់ដោយការប្រមូលទិន្នន័យ និងលទ្ធភាពទទួលបានព័ត៌មានជាសាធារណៈ។ ចំណុចទីតាំងនៃករណីការងារត្រូវបានកំណត់ពី Google Maps ដោយផ្អែកលើទីតាំងរបស់ក្រុមហ៊ុន ឬទីតាំងតំណាងនៃករណីការងារ។
ភាពទៀងទាត់ គ្មាន​ព័ត៌​មាន​ទាក់​ទង​នឹង​ភាព​ទៀងទាត់ឡើយ​។
ភាពទៀងទាត់តាមហេតុផល សម្រង់ទិន្នន័យ អត្ថបទព័ត៌មានសង្ខេប ត្រូវបានដកស្រង់ចេញពីសារព័ត៌មាន ស្របតាមការណែនាំអំពីគោលការណ៍នៃការប្រើប្រាស់ដោយយុត្តិធម៌ និងរក្សាសិទ្ធិអ្នកនិពន្ធ ដោយប្រភពដើមនៃនៃអត្ថបទទាំងនោះ។ ដោយសារតែការដកស្រង់ចេញពីប្រភពដើមមានតែភាសាអង់គ្លេស ហើយខ្លះទៀតមានតែជាភាសាខ្មែរ ដូច្នេះឈ្មោះក្រុមហ៊ុន សញ្ញាតិ មួយចំនួនត្រូវបានយកតាមឈ្មោះផ្លូវការចេញពីប្រភពរបស់ក្រសួងពាណិជ្ជកម្មដើម្បីឱ្យមានឯកសណ្ឋានភាព។
ការចប់សព្វគ្រប់ សំណុំទិន្នន័យនេះត្រូវបានប្រមូលទិន្នន័យចេញពីសារព័ត៌មាន របាយការណ៍ សេចក្តីបង្គាប់អាជ្ញាកណ្តាល និងសេចក្តីរាយការណ៍នានា ដែលស្វែងរកបានជាសាធារណៈ។ ឈ្មោះក្រុមហ៊ុនត្រូវបានស្វែងរកបន្ថែមចេញពីគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម។ សំណុំទិន្នន័យនេះត្រូវបានប្រមូលក្នុងឆ្នាំ២០២០ ដល់ឆ្នាំ២០២១​ និងបន្តស្វែងរកបន្ថែមទៀតប្រសិនបើមានព័ត៌មានដែលអាចស្វែងរកបានជាសាធារណៈសម្រប់ធ្វើបច្ចុប្បន្នភាពនៃទិន្នន័យ។
ជំហាននៃដំណើរ ទិន្នន័យនេះត្រូវបានប្រមូលដោយ ក្រុមការងារ របស់មជ្ឈមណ្ឌលសាមគ្គីភាព សហការជាមួយក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ ក្នុងការបំពេញបន្ថែមនូវក្នុងការប្រមូលទិន្នន័យ និងសំអាតទិន្នន័យក្នុងទម្រង់ជា Google spreadsheet រួចធ្វើការបំលែងទិន្នន័យក្នុងទម្រង់ CSV និងបង្កើតជាទិន្នន័យផែនទី (ចំណុចទីតាំងយកចេញផែនទី google map ភាគច្រើនជាទីតាំងក្រុមហ៊ុន) ដើម្បីដាក់បញ្ចូលទៅក្នុងគេហទំព័ររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍក្នុងទម្រង់ SQLITE។
Lineage សារព័ត៌មាន របាយការណ៍ សេចក្តីរាយការណ៍នានា សេចក្តីបង្គាប់អាជ្ញាកណ្តាល៖ https://www.arbitrationcouncil.org និងក្រសួងពាណិជ្ជកម្ម: https://data.opendevelopmentcambodia.net/km/library_record/ministry-of-commerce-website-archive-on-business-registration
ភាគីទទួលខុសត្រូវ មជ្ឈមណ្ឌលសាមគ្គីភាព ការិយាល័យប្រចាំប្រទេសកម្ពុជា អាសយដ្ឋាន៖ ផ្ទះលេខ ០៦ ផ្លូវលេខ ៥៨០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា ទូរសព្ទ៖ (៨៥៥) ២៣ ៨៨១ ៥៦១ អ៊ីម៉ែល៖ acils-cambodia@solidaritycenter.org
ព័ត៌មានជាអំនះអំនាងនៃទិន្នន័យមេ ព័ត៌មានអំពីទិន្នន័យដែលត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយ ២១-០២-២០២៤។ សម្រាប់ទំនាក់ទំនងព័ត៌មានបន្ថែម៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍ, អ៊ីម៉ែល៖ contact@opendevcam.net លេខទូរស័ព្ទ៖ (៨៥៥) ២៣ ៩០២ ១៩៦, គេហទំព័រ៖ http://www.opendevelopmentcambodia.net អាសយដ្ឋាន៖ ២៣B ផ្លូវលេខ៦០៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
លក្ខណៈសម្បត្តិ id: លេខសំគាល់របស់ករណី date: កាលបរិច្ឆេទនៃករណី (កាលបរិច្ឆេទដំបូងនៃសំណុំរឿង និងកាលបរិច្ឆេទនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល); employer: និយោជក ឬ ភាគីពាក់ព័ន្ធ; country: ប្រទេសរបស់និយោជក-នាយក; location: ទីតាំងនិយាមកា (ទីតាំងនៃសហគ្រាស/អង្គភាពរបស់និយោជក ឬទីតាំង ឬគ្រឹះស្ថានដែលមានវិវាទ ឧប្បត្តិហេតុ ឬគ្រោះថ្នាក់កើតឡើង); lat: រយៈទទឹង; long: រយៈបណ្តោយ; case_loca: ទីតាំងនៃករណី (រាជធានី/ខេត្ត); sector: វិស័យ; type_work: ប្រភេទកម្មករ type: ករណីការងារ; industrial: ទំនាក់ទំនងឧស្សាហកម្ម; ohs: សុខភាព​និង​សុវត្ថិភាព​ការងារ; other_class: ចំណាត់ប្រភេទផ្សេងទៀត; institut: ស្ថាប័ន-ភាគីពាក់ព័ន្ធ; case_hig: សេចក្តីបង្ហាញករណី; ckan_link: តំណរភ្ជាប់ទៅCKAN; reference: ឯកសារយោង last_updat: បច្ចុប្បន្នភាព
ប្រេកង់នៃការធ្វើបច្ចុប្បន្នភាព as needed
អាជ្ញាប័ណ្ណ Creative Commons Attribution Share-Alike
សិទ្ធិ Yes
កំណែ 1.0
ពាក្យគន្លឹះ Incident,Data
កាលបរិច្ឆេទផ្ទុកឡើង កុម្ភៈ 21, 2024, 02:54 (UTC)
កាលបរិច្ឆេទកែប្រែ សីហា 21, 2024, 06:08 (UTC)