Skip to content

Additional Information

Field Value
Last updated 4 មីនា 2024
Created 4 មីនា 2024
ទម្រង់ PDF
អាជ្ញាប័ណ្ណ License not specified
ឈ្មោះ សេចក្ដីបង្គាប់អាជ្ញាកណ្ដាលនៃឧប្បត្តិហេតុការងារដែលពាក់ព័ន្ធនឹងក្រុមហ៊ុន រេហ្សិនស៊ី (សណ្ឋាគារ ដឺ ហ្រេ្គត ឌ្យូក ភ្នំពេញ)
ការពិពណ៌នា

សេចក្តីបង្គាប់នេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅលើករណីវិវាទនៃភាគី ក្រុមហ៊ុន រេហ្សិនស៊ី (សណ្ឋាគារ ដឺ ហ្រេត ឌ្យូក ភ្នំពេញ) (និយោជក) និងភាគីតំណាងកម្មករនិយោជិតក្នុងការដោះស្រាយវិវាទការងាររួមនៃក្រុមហ៊ុន រេហ្សិនស៊ី (សណ្ឋាគារ ដឺ ហ្រេត ឌ្យូក ភ្នំពេញ) (កម្មករនិយោជិត)។ យោងតាមសេចក្តីបង្គាប់អាជ្ញាកណ្តាលមានការទាមទារចំនួន៤ពីកម្មករនិយោជិត នៅក្នុងរបាយការណ៍ផ្សះផ្សាមិនសះជារួមមាន៖ ១) ឱ្យក្រុមហ៊ុនសងការខូចខាតសម្រាប់ការបញ្ឈប់កម្មករជំនួសឱ្យការជូនដំណឹងជាមុន។ ២) ក្រុមហ៊ុនបង់សំណងហិរញ្ញវត្ថុជំនួសឱ្យការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់។ ៣) ក្រុមហ៊ុនសងប្រាក់បំណាច់អតីតភាពការងារ។ ៤) ក្រុមហ៊ុន​ចេញ​ថ្លៃ​ខូចខាត។ សេចក្តីសម្រេច និងបង្គាប់នៃសេចក្តីបង្គាប់នេះ ទាក់ទងនឹងការទាមទារដំបូង ក្រុមប្រឹក្សាអាជ្ញាកណ្តាលបញ្ជាឱ្យនិយោជកសងការខូចខាតជំនួសឱ្យការជូនដំណឹងជាមុន។ មិនមានការសម្រេចចិត្តលើការទាមទារទីពីរទេ។ ចំពោះការទាមទារទីបី និយោជកត្រូវបានបង្គាប់ឱ្យបង់ប្រាក់សំណងអតីតភាពការងារ។ ការទាមទារសំណងទី៤ ត្រូវបានបដិសេធ។ នេះគឺជាសេចក្តីបង្គាប់មិនជាប់កាតព្វកិច្ច។

ភាសារបស់ធនធាន
  • ភាសាខ្មែរ