-
សេចក្ដីបង្គាប់អាជ្ញាកណ្ដាលនៃឧប្បត្តិហេតុការងារដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ខេមបូឌា អ៊ែរផត មែនីជ្ជមែន សឺវីស
សេចក្តីបង្គាប់នេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅលើករណីវិវាទនៃភាគី ក្រុមហ៊ុន ខេមបូឌា អ៊ែរផត មែនីជ្ជមែន សឺវីស (និយោជក) និងភាគីតំណាងសហជីពកម្មករនិយោជិតឯករាជ្យព្រលានយន្តហោះអន្តរជាតិភ្នំពេញ, សហជីពកម្មករឧស្សាហកម្មទេសចរណ៍កម្ពុជា នៃព្រលានយន្តហោះសៀមរាប, សហជីពកម្មករនិយោជិតនៃក្រុមហ៊ុនព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ (កម្មករនិយោជិត)។ យោងតាមសេចក្តីបង្គាប់អាជ្ញាកណ្តាលមានការទាមទារចំនួន៣ពីកម្មករនិយោជិត នៅក្នុងរបាយការណ៍ផ្សះផ្សាមិនសះជារួមមាន៖ ១) និយោជកបញ្ឈប់ការសូកប៉ាន់សមាជិកសហជីព និងសកម្មជនឱ្យលាលែងពីតំណែង បញ្ឈប់ការរើសអើងឡើងវិញនូវសហជីព និងការព្យួរការងារខុសច្បាប់។ ២) និយោជកដាក់ឱ្យកម្មករនិយោជិតដែលត្រូវបានបញ្ឈប់ដោយខុសច្បាប់ឡើងវិញ។ ៣) និយោជកចរចាកិច្ចព្រមព្រៀងជាមួយសហជីពមុននឹងបញ្ឈប់កម្មករ។ សេចក្តីសម្រេច និងបង្គាប់នៃសេចក្តីបង្គាប់នេះ បញ្ហាទីមួយ និងទីបីត្រូវបានច្រានចោល ខណៈដែលក្រុមប្រឹក្សាបដិសេធមិនពិចារណាលើបញ្ហាទីពីរ។ នេះគឺជាសេចក្តីបង្គាប់មិនជាប់កាតព្វកិច្ច។
Additional Information
Field | Value |
---|---|
Last updated | 27 កុម្ភៈ 2024 |
Created | 27 កុម្ភៈ 2024 |
ទម្រង់ | |
អាជ្ញាប័ណ្ណ | License not specified |
ឈ្មោះ | សេចក្ដីបង្គាប់អាជ្ញាកណ្ដាលនៃឧប្បត្តិហេតុការងារដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ខេមបូឌា អ៊ែរផត មែនីជ្ជមែន សឺវីស |
ការពិពណ៌នា |
សេចក្តីបង្គាប់នេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅលើករណីវិវាទនៃភាគី ក្រុមហ៊ុន ខេមបូឌា អ៊ែរផត មែនីជ្ជមែន សឺវីស (និយោជក) និងភាគីតំណាងសហជីពកម្មករនិយោជិតឯករាជ្យព្រលានយន្តហោះអន្តរជាតិភ្នំពេញ, សហជីពកម្មករឧស្សាហកម្មទេសចរណ៍កម្ពុជា នៃព្រលានយន្តហោះសៀមរាប, សហជីពកម្មករនិយោជិតនៃក្រុមហ៊ុនព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ (កម្មករនិយោជិត)។ យោងតាមសេចក្តីបង្គាប់អាជ្ញាកណ្តាលមានការទាមទារចំនួន៣ពីកម្មករនិយោជិត នៅក្នុងរបាយការណ៍ផ្សះផ្សាមិនសះជារួមមាន៖ ១) និយោជកបញ្ឈប់ការសូកប៉ាន់សមាជិកសហជីព និងសកម្មជនឱ្យលាលែងពីតំណែង បញ្ឈប់ការរើសអើងឡើងវិញនូវសហជីព និងការព្យួរការងារខុសច្បាប់។ ២) និយោជកដាក់ឱ្យកម្មករនិយោជិតដែលត្រូវបានបញ្ឈប់ដោយខុសច្បាប់ឡើងវិញ។ ៣) និយោជកចរចាកិច្ចព្រមព្រៀងជាមួយសហជីពមុននឹងបញ្ឈប់កម្មករ។ សេចក្តីសម្រេច និងបង្គាប់នៃសេចក្តីបង្គាប់នេះ បញ្ហាទីមួយ និងទីបីត្រូវបានច្រានចោល ខណៈដែលក្រុមប្រឹក្សាបដិសេធមិនពិចារណាលើបញ្ហាទីពីរ។ នេះគឺជាសេចក្តីបង្គាប់មិនជាប់កាតព្វកិច្ច។ |
ភាសារបស់ធនធាន |
|