Skip to content

Additional Information

Field Value
Last updated 18 មិថុនា 2015
Created 18 មិថុនា 2015
ទម្រង់ PDF
អាជ្ញាប័ណ្ណ unspecified
ឈ្មោះ សិទ្ធិ​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​នៅ​កម្ពុជា​៖​ ការ​សិក្សា​ស្តី​ពី​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ នៅ​ក្នុង​ខេត្ត​ចំនួន​បី​ នៅ​កម្ពុជា​ និង​ក្នុង​រាជធានី​ភ្នំពេញ​
ការពិពណ៌នា

ការ​ផ្តោត​ចម្បង​នៃ​ការ​ស្រាវជ្រាវ​ គឺ​ដើម្បី​កំណត់​ពេលវេលា​ និង​ពិនិត្យ​មើល​ថា​ តើ​ការ​ដក​ចេញ​ និង​ឧបសគ្គ​ផ្សេងៗ​រារាំង​ប្រជាពលរដ្ឋ​ ពី​ការ​ទទួល​បានការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ (SLR)​ និង​ការ​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​ជា​ច្រើន​នៃ​ប្រព័ន្ធ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​នេះ​។​ ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា​ នៅ​តាម​តំបន់​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះ​សីហ​នុ​ ចន្លោះ​ពី​ ១​ ភាគ​ ៣​ និង​ ៤​ ភាគ​ ៥​ នៃ​ក្បាលដី​មិន​ត្រូវ​បាន​ចុះបញ្ជី​ បន្ទាប់​ពី​ដំណើរការ​នេះ​បាន​បញ្ចប់​។​ ផ្ទុយ​ទៅ​វិញ​ នៅ​តាម​ទី​ជនបទ​នៃ​ខេត្តកំពង់ចាម​ និង​ខេត្តបន្ទាយមានជ័យ​ ជាង​ ៩៩​ ភាគរយ​នៃ​ក្បាលដី​ត្រូវ​បាន​ចុះបញ្ជី​ ហើយ​មានការ​ដក​ចេញ​តិចតួច​ណាស់​ ដោយ​ហាក់ដូចជា​បាន​ដំណើរការ​យ៉ាង​រលូន​។​ ការ​បែងចែក​រវាង​ទីក្រុង​ និង​ជនបទ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​នេះ​ ដោយ​មានការ​លើកលែង​ច្រើន​ និង​មាន​ជម្លោះ​ កើតឡើង​នៅ​ពេល​ដែល​ដី​មាន​តម្លៃ​ខ្ពស់​ ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ​។​ ហេតុផល​ដែល​ដីធ្លី​មិន​ត្រូវ​បាន​ចុះបញ្ជី​ រួម​បញ្ចូល​ទាំង​ជម្លោះដីធ្លី​ ដែល​បន្ត​កើត​មាន​ ដី​ត្រួតស៊ីគ្នា​ជាមួយនឹង​ទ្រព្យសម្បត្តិ​រដ្ឋ​ ឬ​ការ​ខ្វះ​ទិន្នន័យ​។​ ការ​ព្រួយបារម្ភ​បន្ថែម​ទៀត​ដែល​បាន​លើក​ឡើង​ដោយ​ការ​សិក្សា​នេះ​ គឺថា​ដី​ដែល​ត្រូវ​បាន​ផ្ទេរកម្មសិទ្ធិ​ជា​បន្តបន្ទាប់​ទៅ​កាន់​ម្ចាស់​ថ្មី​មិន​ត្រូវ​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ ជាមួយ​អាជ្ញាធរ​សុរិយោដី​ទេ​។​ វា​ត្រូវ​បាន​ចុះបញ្ជី​តែ​នៅ​កម្រិត​មូលដ្ឋាន​ ដែល​មិន​ភាព​គ្រប់គ្រាន់​នោះ​ទេ​។​ ម្ចាស់​ដី​ គួរ​ទទួល​បាន​ព័ត៌មាន​លើ​បញ្ហា​នេះ​ប្រសើរ​ជាង​មុន​។​

ភាសារបស់ធនធាន
  • ភាសាអង់គ្លេស