Skip to content

ទិន្នន័យទឹកស្អាតនិងអនាម័យនៅកម្ពុជា (ឆ្នាំ២០១៦)

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

ទិន្នន័យ​នេះ​ បង្ហាញ​អំពី​ស្ថានភាព​នៃ​ការ​ទទួល​បាន​បង្គន់​អនាម័យ​ និង​ ធុង​ចម្រោះ​ទឹក​ប្រើប្រាស់​នៅ​ក្នុង​ខេត្តបាត់ដំបង​ ខេត្តកំពង់ចាម​ ខេត្តកំពង់ឆ្នាំង​ ខេត្តកំពង់ស្ពឺ​ ខេត្តកំពង់ធំ​ ខេត្ត​ត្បូងឃ្មុំ​ ខេត្ត​ប៉ៃលិន​ និង​ខេត្តតាកែវ​ ដែល​ជា​បណ្តា​ខេត្ត​ទទួល​បានការ​អនុវត្ត​គម្រោង​អនាម័យ​របស់​អង្គការ​ WaterSHED​។​ ទិន្នន័យ​នេះ​ គ្របដណ្តប់​ទៅ​លើ​ ៥,៨០១​ ភូមិ​ មក​ពី​ឃុំចំនួន​ ៥២៧​ និង​ស្ថិត​នៅ​ក្នុងស្រុក​ចំនួន​ ៥៨​។​

ធនធានទិន្នន័យ (8)

 
  • Shapefile
  • KML
  • GeoJSON

មើល​ធនធានទិន្នន័យ - ទិន្នន័យទឹកស្អាតនិងអនាម័យនៅកម្ពុជា (ឆ្នាំ២០១៦)

Additional Info

Field Value
ចំណាត់ថ្នាក់ប្រធានបទនៃសំណុំទិន្នន័យ Water and sanitation
ភាសា
  • ភាសាអង់គ្លេស
កំហិតនៃការចូល និងប្រើប្រាស់ ការ​ចូល​មក​កាន់​គេហទំព័រ​នេះ​ ឬ​ប្រើប្រាស់​មូលដ្ឋាន​ទិន្នន័យ​នៅ​លើ​គេហទំព័រ​នេះ​ បាន​ន័យ​ថា​ អ្នក​ទទួលស្គាល់​ថា​អ្នកមាន​ទំនួល​ខុស​ត្រូវ​ទាំងស្រុង​ លើ​ការ​ពឹងផ្អែក​ លើ​គ្រប់​ព័ត៌មាន​ផ្តល់​ឱ្យ​នៅ​លើ​គេហទំព័រ​នេះ​ ហើយ​យល់ព្រម​ថា​អ្នក​នឹង​មិន​បង្ករ​អន្តរាយ​ ឬ​ ទាមទារ​ឱ្យ​មានការ​ទទួលខុសត្រូវ​ពី​បុគ្គល​ ឬ​អង្គភាព​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ទម្រង់​ និង​ខ្លឹមសារ​របស់​គេហទំព័រ​នេះ​ សម្រាប់​រាល់​ការ​បាត់បង់​ ការ​ខូចប្រយោជន៍​ ឬ​ អន្តរាយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​គេហទំព័រ​នេះ​។​ អង្គការ​ WaterSHED​ ផ្តល់​ឲ្យ​សាធារណជន​នូវ​សិទ្ធិ​ប្រើប្រាស់​លើទិន្នន័យដើម និងរបាយការណ៍ ​នៅ​ក្រោម​ក្របខ័ណ្ឌ​នៃ​អាជ្ញាប័ណ្ណ​ Creative​ Commons​ Attribution-ShareAlike​ 4.0​ ។
កាលបរិច្ឆេទយោងនៃសំណុំទិន្នន័យ 30 កក្កដា 2015
ចន្លោះកាលបរិច្ឆេទបញ្ចប់ 1 កញ្ញា 2013
ចន្លោះកាលបរិច្ឆេទបញ្ចប់ 1 មិថុនា 2016
ឈ្មោះភូមិសាស្ត្រ
  • កម្ពុជា
ព្រំកូអរដោនេខាងលិច 102.34378056699931
ព្រំកូអរដោនេខាងកើត 106.47605865353026
ព្រំកូអរដោនេខាងត្បូង 10.506722913592027
ព្រំកូអរដោនេខាងជើង 13.489916197897031
ប្រព័ន្ធយោងក្នុងលំហ WGS 84 / UTM zone 48N (EPSG:32648)
ភាពទៀងទាត់ ទិន្នន័យ​អនាម័យ​ ត្រូវ​បាន​មក​ពី​ដៃគូរ​ជំនួញ​ខ្នាត​តូច​របស់​អង្គការ​ WaterSHED​ ប្រចាំ​ប្រទេស​កម្ពុជា​ និង​មិន​រាប់​បញ្ចូល​ទិន្នន័យ​ពី​បណ្តា​ពាណិជ​កម្ម​នៅ​ក្នុង​តំបន់​ជាមួយ​គ្នា​នោះ​ទេ​។​ ដូច្នេះ​ ទិន្នន័យ​ប្រមូល​បាន​នេះ​ ប្រហែលជា​មិន​គ្របដណ្តប់​លើ​ស្ថានភាព​អនាម័យ​ទាំងស្រុង​នៃ​តំបន់​ប្រមូល​ទិន្នន័យ​នោះ​ទេ​។​
ភាពទៀងទាត់តាមហេតុផល គ្រប់​ព័ត​មាន​ទាំងអស់​ត្រូវ​បាន​ប្រមូល​ និង​ចងក្រង​ដោយ​អង្គការ​ WaterSHED​ ប្រចាំ​ប្រទេស​កម្ពុជា​។​ ទិន្នន័យ​ដើម​ មាន​ឃុំ​ចំនួន​បួន​ដែល​ មិន​មាននៅ​ក្នុង​សំណំុទិន្នន័យ​ឃំុឆ្នាំ​២០១១​ របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​ ឃំុទាំងនោះ​ រួម​មាន​ ឃំុ​រស្មី​សង្ហារ​ ឃំុឃ្លាំង​មាស​ ឃំុបឹង​ប្រាំ​ និង​ឃំុបួរ​។​ ដូច្នេះ​ ក្រុមការងារ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បង្ហាញ​តែ​ផែនទី​បង្គន់​អនាម័យ​ និង​ធុង​ចម្រោះ​ទឹក​ នៅ​ក្នុង​ឃំុដែល​បន្ស៊ី​គ្នា​ប៉ុណ្ណោះ​។​
ការចប់សព្វគ្រប់ ​ទិន្នន័យ​អំពី​ផ្ទះសំបែង​ ត្រូវ​បាន​ប្រមូល​នៅ​ឆ្នាំ​២០១៣​ និង​ឆ្នាំ​២០១៤​ មក​ពី​បណ្តា​ខេត្ត​ ចំនួន​ប្រាំបី​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​អង្គការ​ WaterSHED​ អនុវត្ត​គម្រោង​ទីផ្សារ​អនាម័យ​របស់​ខ្លួន​។​ ទិន្នន័យ​នេះ​ ត្រូវ​បាន​ប្រមូល​ដោយ​អាជ្ញាធរ​មូលដ្ឋាន​។​ ទិន្នន័យ​ បង្ហាញ​ពី​ការ​គ្របដណ្តប់​នៃ​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​ និង​ធុង​ចម្រោះ​ទឹក​ នៅ​ពេល​ប្រមូល​ទិន្នន័យ​។​ ចាប់ពី​ពេល​នោះ​មក​ ទិន្នន័យ​ផ្នែក​អនាម័យ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​រហូត​មក​ដល់​ខែមិថុនា​ ឆ្នាំ​២០១៦​ ដោយ​ប្រើប្រាស់​ទិន្នន័យ​លក់​បង្គន់​បាន​មក​ពី​អាជីវកម្ម​ខ្នាត​តូច​គាំទ្រ​ដោយ​អង្គការ​ WaterSHED​ ។​ អង្គការ​ WaterSHED​ មិន​បាន​សហការ​ជាមួយ​អ្នក​ផលិត​ទាំងអស់​នៅ​ក្នុង​តំបន់​នោះ​ទេ​ ហេតុ​ដូច្នេះ​ ទិន្នន័យ​នេះ​ អាច​ទាប​ជាង​ទិន្នន័យ​គ្របដណ្តប់​ផ្នែក​អនាម័យ​ជាក់ស្តែង​។​
ជំហាននៃដំណើរ ​ទិន្នន័យ​នេះ​ ត្រូវ​បាន​ប្រមូល​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ ក្រោម​ក្រប​ខណ្ឌ​កិច្ចសហការ​ជាមួយ​អង្គការ​ WaterSHED​។​ អង្គការ​ WaterSHED​ ផ្តល់​ជា​ការ​បណ្តុះបណ្តាល​លើ​ការ​ប្រមូល​ទិន្នន័យ​ទៅ​ដល់​មន្ត្រី​នៅ​កម្រិត​ភូមិ​ និង​ឃំុ។​ ទិន្នន័យ​ ត្រូវ​បាន​ប្រមូល​ និង​ ដំណើរការ​ នៅ​កម្រិត​ភូមិ​ ក្រោម​ការ​ត្រួតពិនិត្យ​របស់​មន្ត្រីឃំុ។​ បន្ទាប់​មក​ អង្គការ​ WaterSHED​ បញ្ចូល​ ពិនិត្យ​ផ្ទៀងផ្ទាត់​ និង​វិភា​គជា​ឯកសារ​សិក្សា​ទាំងមូល​ ដើម្បី​ធានា​ដល់​ភាព​ត្រឹមត្រូវ​។​ ចាប់តាំងពី​ការ​បញ្ចប់​លើ​កិច្ចការ​ប្រមូល​ទិន្នន័យ​នៅ​ឆ្នាំ​២០១៤​មក​ ទិន្នន័យ​អនាម័យ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ ដោយ​ប្រើប្រាស់​កំណត់​ត្រា​លក់​ប្រចាំ​ស​ប្តា​ហ៍​បាន​មក​ពី​អាជីវករ​នៅ​តាម​មូលដ្ឋាន​នោះ​។​ ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ គ្រាន់តែ​យក​ទិន្នន័យ​ដើម​អំពី​ការ​គ្របដណ្តប់​លើ​ផ្នែក​ទឹក​ស្អាត​ និង​អនាម័យ​ មក​ពី​អង្គការ​ WaterSHED​ ប្រចាំ​កម្ពុជា​ ជា​ទម្រង់​ .ods​ ហើយ​មក​បំ​លែង​ជា​ទម្រង់​ .csv​ និង​សំអាត​វា​ឲ្យ​បាន​រួចរាល់​ ដើម្បី​ប្រើប្រាស់​ជាមួយនឹង​ទិន្នន័យ​ផែនទី​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ដែល​បាន​មក​ពី​ជំរឿន​សេដ្ឋកិច្ច​ឆ្នាំ​២០១១​។​ ការ​ដាក់​បន្ស៊ី​គ្នា​នេះ​ ធ្វើ​ឡើង​ដើម្បី​បង្ហាញ​អត្រា​ប្រើប្រាស់​បង្គន់​អនាម័យ​ និង​ធុ​ប​ចម្រោះ​ទឹក​ស្អាត​ ជា​ភាគរយ​ នៅ​លើ​ផែនទី​ នៅ​កម្រិត​ឃំុ។​
Lineage អង្គការ WaterSHED. "ការគ្របដណ្តប់របស់ទិន្នន័យផ្នែកអនាម័យ." ទាញចេញពីគេហទំព័រ៖ http://www.watershedasia.org/sanitation-data-coverage
ភាគីទទួលខុសត្រូវ អង្គការ​ WaterSHED​ ប្រចាំ​ប្រទេស​កម្ពុជា​ អាសយដ្ឋាន​:​ អគារ​លេខ​៣៩​សេ​ ផ្លូវ​លេខ​ ៤៣០​ (​កាច់ជ្រុង​ផ្លូវ​លេខ​៤៧៦)​ សង្កាត់​ទួល​ទំពូង​ទី​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កម្ពុជា​។​ ទូរ​ស័​ព្ធ​/​ទូរសារ​:​ +855​ (0)23​ 650​ 2054​ សារ​អេ​ឡិច​ត្រូ​និ​ច​:​ julia@watershedasia.org​ គេហទំព័រ​:​ http://www.watershedasia.org​
ព័ត៌មានជាអំនះអំនាងនៃទិន្នន័យមេ ទិន្នន័យ​មេ​ ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​ ២៣ ខែសីហា​ ឆ្នាំ​២០១៦​។​ សម្រាប់​សំណួរ​ សូម​ទំនាក់ទំនង​មក​កាន់​ អង្គការ​ទិន្ន​ន័​យំ​អ​ពី​ការ​អភិវឌ្ឍ​។​ ​សារ​អេ​ឡិច​ត្រូ​និ​ច​:​ contact@opendevcam.net,​ គេហទំព័រ​:http://www.opendevcam.net​ ,​ អាសយដ្ឋាន​:​ ផ្ទះ​លេខ​ ៤៣​ ផ្លូវ​២០៨​ រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​។​
លក្ខណៈសម្បត្តិ vill_num: ចំនួនភូមិសរុប; hh_number: ចំនួនផ្ទះសរុបនៅក្នុងឃុំ, fam_number: ចំនួនគ្រួសារសរុបនៅក្នុងឃុំ, pop_number:ចំនួនប្រជាជនសរុបនៅក្នុងឃុំ, mal_number: ចំនួនបុរសសរុបនៅក្នុងឃុំ, fem_number: ចំនួនស្ត្រីសរុបនៅក្នុងឃុំ, hh_latrine: ចំនួនផ្ទះសរុបដែលប្រើប្រាស់បង្គន់អនាម័យនៅក្នុងឃុំ, hh_watfilt: ចំនួនផ្ទះសរុបដែលប្រើប្រាស់ធុងចំរោះទឹកស្អាតនៅក្នុងឃុំ, latrine_p: ភាគរយនៃផ្ទះដែលប្រើប្រាស់បង្គន់អនាម័យនៅក្នុងឃុំ, watfilt_p: ភាគរយនៃផ្ទះដែលប្រើប្រាស់ធុងចំរោះទឹកស្អាត។
អាជ្ញាប័ណ្ណ CC-BY-SA-4.0
សិទ្ធិ Yes
កំណែ 1.0
កាលបរិច្ឆេទផ្ទុកឡើង សីហា 23, 2016, 10:13 (UTC)
កាលបរិច្ឆេទកែប្រែ តុលា 8, 2019, 16:25 (UTC)