Skip to content

កិច្ចសន្យារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន The Cambodia Haining Group Co., Ltd ស្តីពីការវិនិយោគលើការអភិវឌ្ឍកសិកម្ម

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ព្រមផ្តល់ដីសម្បទានដែលមានផ្ទៃក្រឡាសរុបចំនួន ពីរម៉ឺនមួយពាន់ ពីររយហាសិប (២១,២៥០) ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជូនទៅក្រុមហ៊ុន The Cambodia Haining Group Co., Ltdកាន់កាប់ប្រើប្រាស់ធ្វើអាជីវកម្មផលិតកម្មកសិកម្ម និងកែច្នៃ ក្នុងថិរៈវេលា ៧០ ឆ្នាំ។

ធនធានទិន្នន័យ (2)

មើល​ធនធានទិន្នន័យ - កិច្ចសន្យារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន The Cambodia Haining Group Co., Ltd ស្តីពីការវិនិយោគលើការអភិវឌ្ឍកសិកម្ម (Khmer)

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ប្រធានបទ
  • Concessions
  • Economic land concessions and plantations
  • Land
  • Public land lease
ប្រភេទឯកសារ Land Concession Contract
ភាគីនៃកិច្ចព្រមព្រៀង
  • Cambodia Haining Group Co. Ltd.
អង្គភាពរដ្ឋាភិបាល (ច្រើន)
  • រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
អាជ្ញាប័ណ្ណ CC-BY-SA-4.0
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
  • ភាសាខ្មែរ
ព័ត៌មានជាអំនះអំនាងនៃព័ត៌មាន

ទិន្នន័យមេត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៧។ សម្រាប់ចម្ងល់នានា សូមទំនាក់ទំនងមកកាន់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ។ អាសយដ្ឋាន៖ ផ្ទះលេខ ៤៣, ផ្លូវលេខ ២០៨, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។ អ៊ីម៉ែល៖ contact@opendevcam.net គេហទំព័រ៖ http://www.opendevcam.net

កាលបរិច្ឆេទចុះហត្ថលេខា 23 កក្កដា 1998
ទំនាក់ទំនង

ក្រុមហ៊ុន The Cambodia Haining Group Co., Ltd

អាសយដ្ឋាន៖ ទីស្នាក់ការ ផ្ទះលេខ ៤៦, ផ្លូវលេខ ២១៤, រាជធានីភ្នំពេញ, ទូរស័ព្ទលេខ (៨៥៥) ២៣ ៣៦៩ ៣៦៨ និងទូរសារ៖ (៨៥៥) ២៣ ៣៦៩ ៣៦២។

ទំហំផ្ទៃដីទទួលបាន 250
រយៈពេលនៃកិច្ចព្រមព្រៀង 70
ឯកតានៃរយៈពេលកិច្ចព្រមព្រៀង ឆ្នាំ
ប្រាក់កក់ធានាសម្រាប់អនុវត្តកិច្ចសន្យា ($) 250
ផែនការប្រើប្រាស់ដី Year 1,1% Year 2,3% Year 3,6% Year 4,8% Year 5,12% Year 6,12% Year 7,12% Year 8,12% Year 9,14% Year 10,20%
កាតព្វកិច្ចរបស់ភាគីនៅក្នុងការអនុវត្តគម្រោង

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖

  • ជួយអន្តរាគមន៍ទៅស្ថាប័នដែលពាក់ព័ន្ធ ដើម្បីដោះស្រាយឧប្បត្តិហេតុណាមួយដែលមានអ្នកប្រព្រឹត្តបទល្មើស លើសិទ្ធិរបស់ក្រុមហ៊ុន ក្នុងក្របខ័ណ្ឌនៃការអនុវត្តនូវកិច្ចសន្យា និងការប្រើប្រាស់ទីតាំង ឬរឹបអូសយកផ្នែកណាមួយនៃទីតាំង
  • ពិនិត្យតាមដានលើ៖ ការអនុវត្តកិច្ចសន្យារបស់ក្រុមហ៊ុន, ផលប៉ះពាល់លើបរិស្ថាន, ការងារបច្ចេកទេស និងកម្មវិធីផលិតកម្ម-អាជីវកម្មរបស់ក្រុមហ៊ុន។
  • ជួយដល់ក្រុមហ៊ុន ក្នុងការសុំការអនុម័តអាជ្ញាធរពាក់ព័ន្ធសម្រាប់ដំណើរការការងារកែច្នៃ និងផលិតកម្មក្នុងដែនសម្បទានរបស់ខ្លួន និងជួយសម្របសម្រួលក្នុងការចរចាររវាងក្រុមហ៊ុន និងតតិយបុគ្គល។

ក្រុមហ៊ុន៖

  • យល់ព្រមបង់ប្រាក់កក់ និងថ្លៃឈ្នួលត្រឹមត្រូវតាមកិច្ចសន្យារហូតដល់ចប់អាណត្តិកិច្ចសន្យា
  • យល់ព្រមទទួលបន្ទុកចំណាយលើការអង្កេតសិក្សា និងចំណាយសម្របសម្រួលដោះដូរលើដីពាក់ព័ន្ធ
  • រៀបចំធ្វើផលិតកម្ម-អាជីវកម្មផែនការ ដូចមានចែងក្នុងរបាយការណ៍បច្ចេកទេសសេដ្ឋកិច្ចរបស់ខ្លួន និងដូចក្នុងកិច្ចសន្យា
  • មានសិទ្ធិលក់ដូរប្រមូលទិញ បែងចែកចរាចរផលិតផលគ្រប់ប្រភេទទាំងនៅក្នុង និងក្រៅប្រទេស តាមគោលការណ៍ និងច្បាប់រដ្ឋជាធរមានក្នុងគោលដៅបម្រើឱ្យការវិនិយោគខាងលើ
  • ចំពោះការនាំចូលទព្វសំភារៈគ្រឿងចក្រ គ្រឿងបន្លាស់ វត្ថុធាតុគីមី ដែលបម្រើឱ្យការធ្វើផលិតកម្ម-អាជីវកម្មពាក់ព័ន្ធ និងការបង់ពន្ធអាករផ្សេងៗ គឺអាស្រ័យដោយច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាជាកំណត់។
  • មានសិទ្ធិប្រើប្រាស់ទឹក (ទន្លេ អាងស្តុក បឹង។ល។) ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀត ដែលមាននៅក្នុងតំបន់សម្បទាន ឬក្រៅ ដោយអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
  • អនុញ្ញាតឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធតាមដានត្រួតពិនិត្យ វាយតម្លៃសកម្មភាពរបស់ខ្លួនអំពីជលប៉ះពាល់បរិស្ថាន។
សេចក្តីសង្ខេបការបង្កើតការងារ

ក្រុមហ៊ុនមានសិទ្ធិជ្រើសរើសពលកម្មក្នុងស្រុក ឬជួលអ្នកឯកទេសបរទេស ដើម្បីជួយណែនាំ ឬបង្ហាត់បង្ហាញ អំពីការងារបច្ចេកទេសអាជិវកម្មផលិតកម្មតាមសេចក្តីត្រូវការចាំបាច់របស់ខ្លួន ក្នុងករណីគ្មានអ្នកឯកទេសនៅក្នុងប្រទេស ដោយគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

កាតព្វកិច្ចការពារបរិស្ថាន
  • អនុវត្តការងារអាជីវកម្មតាមគម្រោងផែនការដូចជា៖ ការកាប់ឆ្ការព្រៃ ការធ្វើផ្លូវ និងការប្រើប្រាស់ដី ដោយត្រូវគោរពតាមលក្ខខ័ណ្ឌនិរន្តរភាពធនធានធម្មជាតិរបស់ទីតាំង និងផលប៉ះពាល់លើបរិស្ថានដែលបណ្តាលមកពីការធ្វើអាជីវកម្ម-ផលិតកម្ម។
ការការពារសង្គម និង វប្បធម៌
  • រាល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន ទំនប់ទឹក និងប្រឡាយដែលអាចនឹងប៉ះពាល់ តំបន់ជុំវិញ គួរតែត្រូវបានអនុញ្ញាតដោយក្រសួង និង/ឬស្ថាប័នពាក់ព័ន្ធនានា។
  • យកចិត្តទុកដាក់ចំពោះជីវភាពរស់នៅក៏ដូចជា សុខភាព និងបង្ហាត់បង្ហាញបច្ចេកទេសដល់បុគ្គលិករបស់ក្រុមហ៊ុន កម្មករ និងក្រុមគ្រួសាររបស់ពួកគេ ដោយផ្អែកតាមតម្រូវការបច្ចេកទេសនៃការអភិវឌ្ឍតំបន់សម្បទាន ។
ការផ្អាក និង/ឬការដកហូត ឬការបញ្ចប់
  • ក្រុមហ៊ុនមានសិទ្ធិដកហូតចេញពីគម្រោងការងារទាំងមូល ឬផ្នែកណាមួយ ក្នុងលក្ខខ័ណ្ឌមិនអាចគ្រប់គ្រងបានបន្ទាប់ពីបានការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • ក្នុងករណីដែលក្រុមហ៊ុន ដកខ្លួនដោយខ្លួនឯងនោះ ក្រុមហ៊ុនត្រូវទទួលខុសត្រូវតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
  • ក្នុងករណីដែលក្រុមហ៊ុន មិនបានចាប់ផ្តើមអនុវត្តនូវសកម្មភាព ដូចមានចែងក្នុងកិច្ចសន្យា ក្នុងរយៈពេល ០១ ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខា រាជរដ្ឋាភិបាលមានសិទ្ធិបញ្ឈប់កិច្ចសន្យាដោយគ្មានលក្ខខ័ណ្ឌ និងគ្មានការសងនូវការខាតបង់ឡើយ
  • ប្រសិនបើក្រសួងរារាំងដល់ក្រុមហ៊ុនក្នុងការអនុវត្តកិច្ចសន្យានេះ ខាងក្រុមហ៊ុន រក្សាសិទ្ធិក្នុងការបញ្ឈប់កិច្ចសន្យានេះ និងដកទុនវិនិយោគវិញទាំងអស់ដោយគ្មានលក្ខ័ណ្ឌ និងមិនទាមទារអោយក្រសួង សងនូវរាល់ការចំនាយកន្លងមកដែលទាក់ទិននឹងការអនុវត្តកិច្ចសន្យានេះ ទេ។
  • ប្រសិនបើក្រសួង ឬតតិយបុគ្គល រារាំងមិនអោតក្រុមហ៊ុន អនុវត្តកិច្ចសន្យា ទាន់ពេលតាមកាលវិភាគក្នុងប្រការ ៣.២ នៃកិច្ចសន្យា នេះ ក្រុមហ៊ុន មានសិទ្ធិក្នុងការស្នើសុំដល់ក្រសួង សម្រាប់ការពន្យាពេលអនុវត្តកិច្ចសន្យានេះ ក្នុងករណីដែលមានហេតុផលច្បាស់លាស់
គម្រោងពាក់ព័ន្ធ

https://opendevelopmentcambodia.net/profiles/economic-land-concessions/?feature_id=elc_gdc_22

ឈ្មោះឯកសារយោងរក្សាទុក Cambodia_Haining_Group_Co.Ltd__23.07.1998.pdf
កំណត់សម្គាល់កិច្ចសន្យាបើកទូលាយ ocds-miumsd-2af7dce2-3e4d-4762-a87b-a586a587a03a
កាលបរិច្ឆេទផ្ទុកឡើង មីនា 20, 2017, 03:20 (UTC)
កាលបរិច្ឆេទកែប្រែ ឧសភា 2, 2017, 05:03 (UTC)