Skip to content

កិច្ចសន្យារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន Sal Sophea Peanich Co., Ltd ស្តីពីការវិនិយោគដាំដើមអាកាស្យា ប្រភេទឈើផ្សេងទៀត និងរោងចក្រកែច្នៃ

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ព្រមផ្តល់ដីសម្បទានដែលមានផ្ទៃក្រឡាសរុបចំនួន ប្រាំបួនពាន់ ប្រាំបួនរយ ដប់ប្រាំពីរ (៩,៩១៧) ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ជូនទៅក្រុមហ៊ុន Sal Sophea Peanich Co., Ltd កាន់កាប់ប្រើប្រាស់ធ្វើរវិនិយោគដាំដើម អាកាស្យា និងឈើផ្សេងៗ និងបង្កើតរោងចក្រកែច្នៃក្នុងថិរៈវេលា ៧០ ឆ្នាំ។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - កិច្ចសន្យារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន Sal Sophea Peanich Co., Ltd ស្តីពីការវិនិយោគដាំដើមអាកាស្យា ប្រភេទឈើផ្សេងទៀត និងរោងចក្រកែច្នៃ

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ប្រធានបទ
  • Concessions
  • Economic land concessions and plantations
  • Land
  • Public land lease
ប្រភេទឯកសារ Land Concession Contract
ភាគីនៃកិច្ចព្រមព្រៀង
  • Sal Sophea Peanich Group Co. Ltd.
អង្គភាពរដ្ឋាភិបាល (ច្រើន)
  • រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
អាជ្ញាប័ណ្ណ CC-BY-SA-4.0
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
ភាសារបស់ឯកសារ
  • ភាសាខ្មែរ
ខេត្ត (ច្រើន)
  • ស្ទឹងត្រែង
ព័ត៌មានជាអំនះអំនាងនៃព័ត៌មាន

ទិន្នន័យមេត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧។ សម្រាប់ចម្ងល់នានា សូមទំនាក់ទំនងមកកាន់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ។ អាសយដ្ឋាន៖ ផ្ទះលេខ ៤៣, ផ្លូវលេខ ២០៨, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។ អ៊ីម៉ែល៖ contact@opendevcam.net គេហទំព័រ៖ http://www.opendevcam.net

កាលបរិច្ឆេទចុះហត្ថលេខា 8 សីហា 2005
ទំនាក់ទំនង

ក្រុមហ៊ុន Sal Sophea Peanich Co.,Ltd អាសយដ្ឋាន៖ ភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ ទូរស៧ព្ទ (៨៥៥) ១២ ៧៦៧ ២១១/១២ ៨៦៨ ៦៨៤។

ទំហំផ្ទៃដីទទួលបាន 9917
រយៈពេលនៃកិច្ចព្រមព្រៀង 70
ឯកតានៃរយៈពេលកិច្ចព្រមព្រៀង ឆ្នាំ
ប្រាក់កក់ធានាសម្រាប់អនុវត្តកិច្ចសន្យា ($) 9917
ផែនការប្រើប្រាស់ដី Year1,500 Year2,1000 Year3,1000 Year4,1000 Year5,1000 Year6,1000 Year7,1000 Year8,1000 Year9,1000 Year2,1417
ឯកតាដីនឹងប្រើប្រាស់តាមផែនការ Ha
កាតព្វកិច្ចរបស់ភាគីនៅក្នុងការអនុវត្តគម្រោង

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖

  • ជួយអន្តរាគមន៍ទៅស្ថាប័នដែលពាក់ព័ន្ធ ដើម្បីដោះស្រាយឧប្បត្តិហេតុណាមួយដែលមានអ្នកប្រព្រឹត្តបទល្មើស លើសិទ្ធិរបស់ក្រុមហ៊ុន ក្នុងក្របខ័ណ្ឌនៃការអនុវត្តនូវកិច្ចសន្យា និងការប្រើប្រាស់ទីតាំង ឬរឹបអូសយកផ្នែកណាមួយនៃទីតាំង
  • ក្នុងករណីមានទំនាស់ដីធ្លីវិនិយោគពេលដំណើរការគម្រោងជាមួយប្រជាពលរដ្ឋ ក្រសួង ឬអាជ្ញាធរមានសមត្ថកិច្ច មានសិទ្ធិបង្កកដីសម្បទាននេះ ទុកដើម្បីដោះស្រាយ
  • ពិនិត្យតាមដានលើ៖ ការអនុវត្តកិច្ចសន្យារបស់ក្រុមហ៊ុន, ផលប៉ះពាល់លើបរិស្ថាន, ការងារបច្ចេកទេស និងកម្មវិធីផលិតកម្ម-អាជីវកម្មរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន៖

  • យល់ព្រមបង់ប្រាក់កក់ និងថ្លៃឈ្នួលត្រឹមត្រូវតាមកិច្ចសន្យារហូតដល់ចប់អាណត្តិកិច្ចសន្យា
  • យល់ព្រមទទួលបន្ទុកចំណាយលើការអង្កេតសិក្សា និងចំណាយសម្របសម្រួលដោះដូរលើដីពាក់ព័ន្ធ
  • ត្រូវធ្វើផែនការគ្រប់គ្រង និងអភិវឌ្ឍន៍ទីតាំងជូនក្រសួងអោយបានយ៉ាងយឺត ០៦ ខែ ក្រោយពីថ្ងៃចុះកិច្ចសន្យា។ ផែនការនេះត្រូវមានផែនការមេនៃការអភិវឌ្ឍន៍យុទ្ធសាស្ត្រ កម្មវិធីការប្រើប្រាស់ទីតាំង ការប្រើប្រាស់បច្ចេកទេសផ្សេងៗ និងតុល្យភាពនៃផែនការសេដ្ឋកិច្ចហិរញ្ញវត្ថុក្នុងកិច្ចដំណើរការអភិវឌ្ឍន៍រយៈពេលវែង
  • រៀបចំធ្វើផលិតកម្ម-អាជីវកម្មផែនការ ដូចមានចែងក្នុងរបាយការណ៍បច្ចេកទេសសេដ្ឋកិច្ចរបស់ខ្លួន និងដូចក្នុងកិច្ចសន្យា
  • មានសិទ្ធិលក់ដូរប្រមូលទិញ បែងចែកចរាចរផលិតផលគ្រប់ប្រភេទទាំងនៅក្នុង និងក្រៅប្រទេស តាមគោលការណ៍ និងច្បាប់រដ្ឋជាធរមានក្នុងគោលដៅបម្រើឱ្យការវិនិយោគខាងលើ
  • ចំពោះការនាំចូលទព្វសំភារៈគ្រឿងចក្រ គ្រឿងបន្លាស់ វត្ថុធាតុគីមី ដែលបម្រើឱ្យការធ្វើផលិតកម្ម-អាជីវកម្មពាក់ព័ន្ធ និងការបង់ពន្ធអាករផ្សេងៗ គឺអាស្រ័យដោយច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាជាកំណត់។
  • អនុញ្ញាតឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធតាមដានត្រួតពិនិត្យ វាយតម្លៃសកម្មភាពរបស់ខ្លួនអំពីជលប៉ះពាល់បរិស្ថាន។
សេចក្តីសង្ខេបការបង្កើតការងារ

ក្រុមហ៊ុនត្រូវប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកជាចាំបាច់ ក្នុងករណីគ្មានអ្នកឯកទេសខ្មែរក្នុងស្រុក ក្រុមហ៊ុនអាចរើសអ្នកឯកទេសបរទេស ដើម្បីជួយណែនាំ ឬបង្ហាត់បង្ហាញ អំពីការងារបច្ចេកទេសអាជិវកម្មផលិតកម្មតាមសេចក្តីត្រូវការចាំបាច់របស់ខ្លួន ដោយគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

កាតព្វកិច្ចការពារបរិស្ថាន
  • អនុវត្តការងារអាជីវកម្មតាមគម្រោងផែនការដូចជា៖ ការកាប់ឆ្ការព្រៃ ការធ្វើផ្លូវ និងការប្រើប្រាស់ដី ដោយត្រូវគោរពតាមលក្ខខ័ណ្ឌនិរន្តរភាពធនធានធម្មជាតិរបស់ទីតាំង និងផលប៉ះពាល់លើបរិស្ថានដែលបណ្តាលមកពីការធ្វើអាជីវកម្ម-ផលិតកម្ម។
  • មុនពេលរានដីសម្រាប់ដាំដុះ ក្រុមហ៊ុនត្រូវសុំការយល់ព្រមពីរដ្ឋាភិបាល ក្នុងការកាប់រំលំ ឬកែច្នៃ និងដឹកជញ្ជូនឈើដែលមានលើដីនោះ និងត្រូវបង់ថ្លៃសួយសារ និងបុព្វលាភជូនរដ្ឋាភិបាល ដោយផ្អែកតាមគោលការណ៍ និងច្បាប់ស្តីពីព្រៃឈើជាធរមាន។
ការការពារសង្គម និង វប្បធម៌
  • រាល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន ទំនប់ទឹក និងប្រឡាយដែលអាចនឹងប៉ះពាល់ តំបន់ជុំវិញ គួរតែត្រូវបានអនុញ្ញាតដោយក្រសួង និង/ឬស្ថាប័នពាក់ព័ន្ធនានា។
  • យកចិត្តទុកដាក់ចំពោះជីវភាពរស់នៅក៏ដូចជា សុខភាព និងការអប់រំដល់បុគ្គលិករបស់ក្រុមហ៊ុន កម្មករ និងក្រុមគ្រួសាររបស់ពួកគេ តាមរយៈការកសាងលំនៅដ្ឋាន មន្ទីរពេទ្យ វត្តអារាម សាលារៀន និងមណ្ឌលកំសាន្តលំហែកាយសម្រាប់ពួកគេអោយបានសមរម្យ។
ការផ្អាក និង/ឬការដកហូត ឬការបញ្ចប់
  • ក្រុមហ៊ុនមានសិទ្ធិដកហូតចេញពីគម្រោងការងារទាំងមូល ឬផ្នែកណាមួយ ក្នុងលក្ខខ័ណ្ឌមិនអាចគ្រប់គ្រងបានបន្ទាប់ពីបានការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • ក្នុងករណីដែលក្រុមហ៊ុន ដកខ្លួនដោយខ្លួនឯងនោះ ក្រុមហ៊ុនត្រូវទទួលខុសត្រូវតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
  • ក្នុងករណីដែលក្រុមហ៊ុន មិនបានចាប់ផ្តើមអនុវត្តនូវសកម្មភាព ដូចមានចែងក្នុងកិច្ចសន្យា ក្នុងរយៈពេល ០១ ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខា រាជរដ្ឋាភិបាលមានសិទ្ធិបញ្ឈប់កិច្ចសន្យាដោយគ្មានលក្ខខ័ណ្ឌ និងគ្មានការសងនូវការខាតបង់ឡើយ
គម្រោងពាក់ព័ន្ធ

https://opendevelopmentcambodia.net/profiles/economic-land-concessions/?feature_id=elc_gdc_46

ឈ្មោះឯកសារយោងរក្សាទុក Sal_Sopheap_Peanich_Co.Ltd__08.08.2005.pdf
កំណត់សម្គាល់កិច្ចសន្យាបើកទូលាយ ocds-miumsd-b6dd9033-886c-4a30-a510-569beb6c268c
កាលបរិច្ឆេទផ្ទុកឡើង មីនា 28, 2017, 04:24 (UTC)
កាលបរិច្ឆេទកែប្រែ ឧសភា 2, 2017, 02:26 (UTC)