Skip to content

កិច្ចសន្យារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន Pheapimex Co., Ltd ស្តីពីការវិនិយោគកសិកម្ម និងកែច្នៃ

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ព្រមផ្តល់ដីសម្បទានដែលមានផ្ទៃក្រឡាសរុបចំនួន មួយសែនប្រាំពីរម៉ឺន ប្រាំមួយពាន់ ហុកសិបប្រាំ (១៧៦,០៦៥) ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងស្រុកទឹកផុស, ស្រុកសាមគ្គីមានជ័យ និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ជូនទៅក្រុមហ៊ុន Pheapimex Co., Ltd កាន់កាប់ប្រើប្រាស់ធ្វើវិនិយោគកសិកម្ម និងសាងសង់រោងចក្រកែច្នៃក្នុងថិរៈវេលា ៧០ ឆ្នាំ ដែលគិតពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០៧០។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - កិច្ចសន្យារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន Pheapimex Co., Ltd ស្តីពីការវិនិយោគកសិកម្ម និងកែច្នៃ

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ប្រធានបទ
  • Concessions
  • Economic land concessions and plantations
  • Land
  • Public land lease
ប្រភេទឯកសារ Land Concession Contract
ភាគីនៃកិច្ចព្រមព្រៀង
  • Phea Phimex Group Co. Ltd.
អង្គភាពរដ្ឋាភិបាល (ច្រើន)
  • រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
លេខឯកសារយោង Letter No. 852
អាជ្ញាប័ណ្ណ CC-BY-SA-4.0
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
ខេត្ត (ច្រើន)
  • កំពង់ឆ្នាំង
ព័ត៌មានជាអំនះអំនាងនៃព័ត៌មាន

ទិន្នន័យមេត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧។ សម្រាប់ចម្ងល់នានា សូមទំនាក់ទំនងមកកាន់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ។ អាសយដ្ឋាន៖ ផ្ទះលេខ ៤៣, ផ្លូវលេខ ២០៨, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។ អ៊ីម៉ែល៖ contact@opendevcam.net គេហទំព័រ៖ http://www.opendevcam.net

កាលបរិច្ឆេទចុះហត្ថលេខា 8 មករា 2000
ទំនាក់ទំនង

Pheapimex Co., Ltd អាសយដ្ឋាន៖ អាគារលេខ ១៧, ផ្លូវ ៥៥, សង្កាត់ ចតុមុខ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ទូរស័ព្ទ៖ (៨៥៥) ១២ ៨២៧ ៨៨៨, ទូរសារ៖ (៨៥៥) ២៣ ២១២ ២៤០។

ទំហំផ្ទៃដីទទួលបាន 176065
រយៈពេលនៃកិច្ចព្រមព្រៀង 70
ឯកតានៃរយៈពេលកិច្ចព្រមព្រៀង ឆ្នាំ
ប្រាក់កក់ធានាសម្រាប់អនុវត្តកិច្ចសន្យា ($) 20000
ផែនការប្រើប្រាស់ដី Year1,5000 Year2,6000 Year3,7000 Year4,8000 Year5,9000 Year6,10000 Year7,11900 Year8,11900 Year9,11900 Year10,11900 Year11,11900 Year12,11900 Year13,11900 Year14,11900 Year15,11900 Year16,11900 Year17,11900
កាតព្វកិច្ចរបស់ភាគីនៅក្នុងការអនុវត្តគម្រោង

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖

  • ជួយអន្តរាគមន៍ទៅស្ថាប័នដែលពាក់ព័ន្ធ ដើម្បីដោះស្រាយឧប្បត្តិហេតុណាមួយដែលមានអ្នកប្រព្រឹត្តបទល្មើស លើសិទ្ធិរបស់ក្រុមហ៊ុន ក្នុងក្របខ័ណ្ឌនៃការអនុវត្តនូវកិច្ចសន្យា និងការប្រើប្រាស់ទីតាំង ឬរឹបអូសយកផ្នែកណាមួយនៃទីតាំង
  • ពិនិត្យតាមដានលើ៖ ការអនុវត្តកិច្ចសន្យារបស់ក្រុមហ៊ុន, ផលប៉ះពាល់លើបរិស្ថាន, ការងារបច្ចេកទេស និងកម្មវិធីផលិតកម្ម-អាជីវកម្មរបស់ក្រុមហ៊ុន។
  • ផ្តល់ដំណឹងដល់ក្រុមហ៊ុនជាលាយលក្ខ័ណអក្សរ ៣ សប្តាហ៍ មុនពេញចុះទៅត្រួតពិនិត្យទ្រព្យសម្បត្តិ និងការធ្វើកំណែប្រែណាមួយនៅលើទីតាំងតំបន់សម្បទាន

ក្រុមហ៊ុន៖

  • យល់ព្រមបង់ប្រាក់កក់ និងថ្លៃឈ្នួលត្រឹមត្រូវតាមកិច្ចសន្យាតាមប្រការ៤ រហូតដល់ចប់អាណត្តិកិច្ចសន្យា
  • យល់ព្រមទទួលបន្ទុកចំណាយលើការត្រួតពិនិត្យ និងស្រាវជ្រាវដូចមានចែងក្នុងប្រការ ១.៤
  • រៀបចំធ្វើផលិតកម្ម-អាជីវកម្មផែនការ ដូចមានចែងក្នុងរបាយការណ៍បច្ចេកទេសសេដ្ឋកិច្ចរបស់ខ្លួន និងដូចក្នុងកិច្ចសន្យា ប្រការ៣
  • មានសិទ្ធិលក់ដូរប្រមូលទិញ បែងចែកចរាចរផលិតផលគ្រប់ប្រភេទទាំងនៅក្នុង និងក្រៅប្រទេស តាមគោលការណ៍ និងច្បាប់រដ្ឋជាធរមាន
  • ចំពោះការនាំចូលទព្វសំភារៈគ្រឿងចក្រ គ្រឿងបន្លាស់ វត្ថុធាតុគីមី ដែលបម្រើឱ្យការធ្វើផលិតកម្ម-អាជីវកម្មពាក់ព័ន្ធ និងការបង់ពន្ធអាករផ្សេងៗ គឺអាស្រ័យដោយច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាជាកំណត់។
  • អនុញ្ញាតឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធតាមដានត្រួតពិនិត្យ វាយតម្លៃផលប៉ះពាល់បរិស្ថាន និងត្រូវអនុវត្តន៍ជាដាច់ខាតនូវដំបូន្មានទាំងឡាយដែលផ្តល់ដោយក្រសួង និងស្ថាប័នពាក់ព័ន្ធលើបញ្ហានានាទាក់ទងនឹងបរិស្ថាន។
  • ក្នុងអំឡុងពេលធ្វើការឈូសឆាយដី សម្រាប់ការងារអាជីវកម្ម ប្រសិនបើមានធនធានរ៉ែដូចជា មាស, ត្បូង ឬ វត្ថុបេតិកភណ្ឌជាតិនានា (លើដី ឬក្នុងដី) ត្រូវតែរក្សាទុកជាសម្បត្តិរដ្ឋ។
សេចក្តីសង្ខេបការបង្កើតការងារ

អនុញ្ញាតឱ្យប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក ឬអ្នកឯកទេសបរទេស ដើម្បីជួយណែនាំ ឬបង្ហាត់បង្ហាញ អំពីការងារបច្ចេកទេសដាំដុះនៃអាជីវកម្មផលិតកម្មតាមសេចក្តីត្រូវការចាំបាច់របស់ខ្លួន ដោយគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្នុងករណីដែលមិនមានអ្នកឯកទេសក្នុងស្រុក។

កាតព្វកិច្ចការពារបរិស្ថាន
  • អនុវត្តការងារអាជីវកម្មតាមគម្រោងផែនការដូចជា៖ ការកាប់ឆ្ការព្រៃ ការធ្វើផ្លូវ ការដាំដុះ និងការថែទាំ ដោយត្រូវគោរពតាមលក្ខខ័ណ្ឌនិរន្តរភាពធនធានធម្មជាតិរបស់ទីតាំង និងផលប៉ះពាល់លើបរិស្ថានដែលបណ្តាលមកពីការធ្វើអាជីវកម្ម-ផលិតកម្ម។
  • អនុញ្ញាតឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធតាមដានត្រួតពិនិត្យ វាយតម្លៃផលប៉ះពាល់បរិស្ថាន និងត្រូវអនុវត្តន៍ជាដាច់ខាតនូវដំបូន្មានទាំងឡាយដែលផ្តល់ដោយក្រសួង និងស្ថាប័នពាក់ព័ន្ធលើបញ្ហានានាទាក់ទងនឹងបរិស្ថាន។
  • រាល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន ទំនប់ទឹក និងប្រឡាយដែលអាចនឹងប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានដល់តំបន់ជុំវិញ ចាំបាច់ត្រូវតែមានការអនុញ្ញាតដោយក្រសួង និង/ឬស្ថាប័នពាក់ព័ន្ធនានា។
ការការពារសង្គម និង វប្បធម៌
  • យកចិត្តទុកដាក់ចំពោះជីវភាពរស់នៅក៏ដូចជា សុខភាព និងការអប់រំដល់បុគ្គលិករបស់ក្រុមហ៊ុន កម្មករ និងក្រុមគ្រួសាររបស់ពួកគេ តាមរយៈការកសាងលំនៅដ្ឋាន មន្ទីរពេទ្យ វត្តអារាម សាលារៀន និងមណ្ឌលកំសាន្តលំហែកាយសម្រាប់ពួកគេអោយបានសមរម្យ។
សង្ខេបកាតព្វកិច្ចសារពើពន្ធ

ក្រុមហ៊ុនយល់ព្រមបង់ពន្ធនានា ឬថ្លៃចំនាយផ្សេងទៀតដែលជាកាតព្វកិច្ចរាជរដ្ឋាភិបាល, រួមបញ្ចូលទាំងកាតព្វកិច្ចនាំចេញស្របទៅតាមច្បាប់នាពេលអនាគត។

ការផ្អាក និង/ឬការដកហូត ឬការបញ្ចប់

ក្នុងករណីដែលមានការប្រឈម និងភាពមិនច្បាស់លាស់ ក្រុមហ៊ុនត្រូវតែផ្តល់ដំណឹងដល់ក្រសួងជាលាយលក្ខ័អក្សរដោយបញ្ជាក់ពីហេតុផលនានានៃបញ្ហាប្រឈមទាំងនោះ។ ក្រុមហ៊ុនត្រូវតែបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនជាបណ្តោះអាសន្នក្នុងអំឡុងពេលនៃការប្រឈម និងភាពមិនច្បាស់លាស់នេះ។

គម្រោងពាក់ព័ន្ធ

https://opendevelopmentcambodia.net/profiles/economic-land-concessions/?feature_id=elc_gdc_7

ឈ្មោះឯកសារយោងរក្សាទុក Agreement_between_Pheapimex_and_MAFF__08.01.2000.pdf
កំណត់សម្គាល់កិច្ចសន្យាបើកទូលាយ ocds-miumsd-29300ced-c8a8-48b9-8e8e-8e1f367b9bbc
កាលបរិច្ឆេទផ្ទុកឡើង មីនា 28, 2017, 02:30 (UTC)
កាលបរិច្ឆេទកែប្រែ មេសា 28, 2017, 08:07 (UTC)