Skip to content

កិច្ចសន្យាស្តីពីការវិនិយោគចម្ការកៅស៊ូ និងដំណាំកសិឧស្សាហកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងក្រុមហ៊ុន Khaou Chuly Development Co; Ltd (KCD)

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ព្រមផ្តល់សម្បទានដី ២,៣៨៦ ហិកតា ស្ថិតនៅស្រុកពេជ្រចិន្តា ខេត្តមណ្ឌលគិរី ដល់ក្រុមហ៊ុន Khaou Chuly Development Co; Ltd (KCD) ដើម្បីវិនិយោគចម្ការកៅស៊ូ និងកសិឧស្សាហកម្មក្នុងរយៈពេល ៧០ ឆ្នាំ។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - Contract on the investment of rubber and agro-industry plantation between the Ministry of Agriculture, Forestry and Fisheries and Kaou Chuly Development Co;Ltd(KCD)

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ប្រធានបទ
  • Economic land concessions and plantations
  • Public land lease
ប្រភេទឯកសារ Land Concession Contract
ភាគីនៃកិច្ចព្រមព្រៀង
  • Varanasi (Khaou Chuly Development Co. Ltd.)
អង្គភាពរដ្ឋាភិបាល (ច្រើន)
  • រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
អាជ្ញាប័ណ្ណ CC-BY-SA-4.0
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
ខេត្ត (ច្រើន)
  • មណ្ឌលគិរី
ព័ត៌មានជាអំនះអំនាងនៃព័ត៌មាន

ទិន្នន័យមេត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧។ សម្រាប់ចម្ងល់នានា សូមទំនាក់ទំនងមកកាន់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ។ អាសយដ្ឋាន៖ ផ្ទះលេខ ៤៣, ផ្លូវលេខ ២០៨, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។ អ៊ីម៉ែល៖ contact@opendevcam.net គេហទំព័រ៖ http://www.opendevcam.net

កាលបរិច្ឆេទចុះហត្ថលេខា 8 តុលា 2008
ទំនាក់ទំនង

ក្រុមហ៊ុន Khaou Chuly Development Co; Ltd (KCD) អគារលេខ ៦២ A, មហាវិថីព្រះនរោត្តម, សង្កាត់ជ័យជំនះ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ទូរស័ព្ទ៖ (855) 12 812 465, (855) 16 710 888។

ទំហំផ្ទៃដីទទួលបាន 2386
រយៈពេលនៃកិច្ចព្រមព្រៀង 70
ឯកតានៃរយៈពេលកិច្ចព្រមព្រៀង ឆ្នាំ
ប្រាក់កក់ធានាសម្រាប់អនុវត្តកិច្ចសន្យា ($) 23860
ផែនការប្រើប្រាស់ដី Year1,386 Year2,1000 Year3,1000
ឯកតាដីនឹងប្រើប្រាស់តាមផែនការ Ha
កាតព្វកិច្ចរបស់ភាគីនៅក្នុងការអនុវត្តគម្រោង

រាជរដ្ឋាភិបាល៖

  • សម្រួលសម្រួលជាមួយក្រសួង និងស្ថាប័នមានសមត្ថកិច្ចនានា ក៏ដូចជា អាជ្ញាធរមានសមត្ថកិច្ចនានា ដើម្បីសម្រួលដល់ក្រុមហ៊ុន
  • ត្រួតពិនិត្យ និងយល់ព្រម ឬធ្វើវិសោធនកម្មលើគម្រោងមេនៅក្នុងអំឡុងមិនអោយយឺតជាងរយៈពេលមួយខែ បន្ទាប់ពីទទួលបានគម្រោងមេពីក្រុមហ៊ុន
  • ផ្តល់កិច្ចអន្តរាគមន៍ដល់ស្ថាប័នពាក់ព័ន្ធដើម្បីជួយដោះស្រាយបញ្ហាដែលបានជួបប្រទះនានា និងជនណាដែលមានបំណងបង្កបញ្ហា ឬបំពានសិទ្ធិរបស់ក្រុមហ៊ុនក្នុងការអនុវត្តកិច្ចសន្យា និងទីតាំងប្រើប្រាស់ ឬ ការទន្ទ្រានដីដែលជាផ្នែកនៃតំបន់អភិវឌ្ឍន៍

ក្រុមហ៊ុន៖

  • គ្រោងការណ៍មេដែលបង្ហាញពីការប្រើប្រាស់លើសម្បទានដី តំបន់ដាំដុះ ជាដើម ត្រូវរៀបចំជាស្រេចនៅក្នុងរយៈពេលមិនយូរជាង ៣ ខែ បន្ទាប់ពីទទួលបានសម្បទានដី ហើយគ្រោងការណ៍មេត្រូវបញ្ជូនទៅកាន់រដ្ឋាភិបាលសម្រាប់ត្រួតពិនិត្យ និងយល់ព្រម
  • ទទួលខុសត្រូវលើរាល់ការចំនាយសំខាន់ៗសម្រាប់កម្រោងវិនិយោគក្រោមលក្ខខ័ណ្ឌអភិវឌ្ឍន៍ និងប្រើប្រាស់សម្បទានដីសេដ្ឋកិច្ច ដោយរួមទាំងការចំនាយនានាសម្រាប់បំពេញកាតព្វកិច្ចដូចដែលមានចែង
  • គោរពច្បាប់ និងបទប្បញ្ញត្តិដោយម៉ឺងម៉ាត់
  • ប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក
  • បង់ពន្ធអាករនានាដោយយោងទៅតាមច្បាប់ និងបទប្បញ្ញត្តិដែលបានដាក់
  • ដាក់ប្រាក់បង់ថ្លៃបើយោងតាមមាត្រានិង 9 នៃកិច្ចសន្យានេះរហូតដល់ការបញ្ចប់នេះ
  • យកចិត្តទុកដាក់ចំពោះជីវភាពរស់នៅក៏ដូចជា សុខភាព និងការអប់រំដល់បុគ្គលិក កម្មករ និងគ្រួសាររបស់គេ
  • រៀបចំធ្វើផលិតកម្ម អាជីវកម្មតាមផែនការ ដូចមានចែងក្នុងរបាយការណ៍បច្ចេកទេសសេដ្ឋកិច្ចរបស់ខ្លួន
  • អនុញ្ញាតឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធតាមដានត្រួតពិនិត្យ វាយតម្លៃសកម្មភាពរបស់ខ្លួន
  • ត្រូវធ្វើរបាយការណ៍អំពីលទ្ធផល នៃការអនុវត្តការងារវិនិយោគលើដីសម្បទាន
សេចក្តីសង្ខេបការបង្កើតការងារ

ក្រុមហ៊ុនត្រូវប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកជាចាំបាច់ ក្នុងករណីគ្មានអ្នកឯកទេសខ្មែរក្នុងស្រុក ក្រុមហ៊ុនអាចរើសអ្នកឯកទេសបរទេស ដើម្បីជួយណែនាំ ឬបង្ហាត់បង្ហាញ អំពីការងារបច្ចេកទេសអាជិវកម្មផលិតកម្មតាមសេចក្តីត្រូវការចាំបាច់របស់ខ្លួន ដោយគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

កាតព្វកិច្ចការពារបរិស្ថាន
  • មុនពេលរានដីសម្រាប់ដាំដុះ ក្រុមហ៊ុនត្រូវសុំការយល់ព្រមពីរដ្ឋាភិបាល ក្នុងការកាប់រំលំ ឬកែច្នៃ និងដឹកជញ្ជូនឈើដែលមានលើដីនោះ និងត្រូវបង់ថ្លៃសួយសារ និងបុព្វលាភជូនរដ្ឋាភិបាល ដោយផ្អែកតាមគោលការណ៍ និងច្បាប់ស្តីពីព្រៃឈើជាធរមាន។
  • ត្រូវមានទំនួលខុសត្រូវក្នុងកិច្ចការពារ និងអភិរក្សនៃព្រៃពាក់កណ្តាលបៃតងជានិច្ច, ព្រៃបៃតងជានិច្ច និងព្រៃល្បោះ ដែលមាននោក្នុងតំបន់អភិរក្ស និងតំបន់ការពារដែលស្ថិតនៅក្នុងតំបន់សម្បទានដី។
ការការពារសង្គម និង វប្បធម៌
  • រាល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន ទំនប់ទឹក និងប្រឡាយដែលអាចនឹងប៉ះពាល់ដល់ប្រជាជន និងតំបន់ជុំវិញ គួរតែត្រូវបានអនុញ្ញាតដោយរដ្ឋាភិបាល និង/ឬស្ថាប័នពាក់ព័ន្ធនានា។
  • ធានាសុវត្ថិភាពដល់ប្រជាជនដែលកំពុងរស់នៅក្នុងតំបន់វិនិយោគ ដើម្បីទទយលបានអត្ថប្រយោជន៍សមរម្យពីគម្រោងវិនិយោគនេះ រួមមាន ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព និងបង្កើរឱកាសការងារដែលទាក់ទងទៅនឹងគម្រោងវិនិយោគនេះ រួមទាំងការធ្វើសមាហរ័រណកម្មផលិតផលកសិកម្មលក្ខណៈគ្រួសារ។
  • ពិចារណាពីការធ្វើប្រសើរឡើងនៃជីវភាពរស់នៅក៏ដូចជា សុខភាព និងការអប់រំដល់បុគ្គលិករបស់ក្រុមហ៊ុន កម្មករ និងក្រុមគ្រួសាររបស់ពួកគេ តាមរយៈការសាងសង់លំនៅឋានសមរម្យ មន្ទីរពេទ្យ ព្រះវិហារ សាលារៀន និងកន្លែងលំហែកាយ។
ការផ្អាក និង/ឬការដកហូត ឬការបញ្ចប់

ការផ្អាកកិច្ចសន្យា៖

  • នៅក្នុងករណីដែលអ្នកវិនិយោគបរាជ័យក្នុងការបំពេញតាមចំណុច និងលក្ខខណ្ឌនានា ដែលមានចែងនៅក្នុងកិច្ចសន្យាដែលបានគ្រោងទុក ឬនៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់សង្គម និងបរិស្ថាន
  • មានជម្លោះកើតមានឡើងជាមួយនឹងប្រជាជនក្នុងតំបន់ ឬជនទីបីណាមួយដែលពាក់ព័ន្អទៅនឹងសិទ្ធិកាន់កាប់ដីធ្លីនៅក្នុងផ្នែកខ្លះនៃសម្បទានដី
  • សកម្មភាពការជីកយករ៉ែដោយខុសច្បាប់ ដែលនឹងត្រូវបានចាត់ទុកថាមានសក្តានុពលសេដ្ឋកិច្ចខ្ពស់

បញ្ចប់កិច្ចសន្យា៖

  • គោរពទៅតាមថេរវេលារបស់កិច្ចសន្យា ដែលមានចែងនៅក្នុងកិច្ចសន្យា
  • ការព្រមព្រៀងរវាងភាគីទាំងសង្ខាង
  • ការរឹបអូសសម្បទានដីដោយយោងតាមការសម្រេចចិត្តផ្នែករដ្ឋបាល រដ្ឋាភិបាលត្រូវរឹបអូសសម្បទានដីសេដ្ឋកិច្ចដោយឯកតោភាគីពីក្រុមហ៊ុនវិនិយោគដោយមិនមានការសងសំណងនៅក្នុងករណីណាមួយដល់ក្រុមហ៊ុនឡើយ។
គម្រោងពាក់ព័ន្ធ

https://opendevelopmentcambodia.net/profiles/economic-land-concessions/?feature_id=elc_gdp_158

ឈ្មោះឯកសារយោងរក្សាទុក FIDH_Report_Cambodia_SOCFIN_KCD_MAFF__00.10.2011.pdf
កាលបរិច្ឆេទផ្ទុកឡើង មីនា 28, 2017, 08:26 (UTC)
កាលបរិច្ឆេទកែប្រែ មេសា 20, 2017, 10:55 (UTC)