| តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ) |
|
| ប្រធានបទ |
- Concessions
- Economic land concessions and plantations
- Land
- Public land lease
|
| ប្រភេទឯកសារ |
Land Concession Contract |
| ភាគីនៃកិច្ចព្រមព្រៀង |
- Global Agricultural Development (Cambodia) Co. Ltd.
|
| អង្គភាពរដ្ឋាភិបាល (ច្រើន) |
- រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
|
| អាជ្ញាប័ណ្ណ |
CC-BY-SA-4.0
|
| សិទ្ធិ |
Yes |
| កំហិតនៃការចូល និងប្រើប្រាស់ |
ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។
|
| កំណែ/បោះពុម្ពលើកទី |
1 |
| ភាសារបស់ឯកសារ |
|
| ខេត្ត (ច្រើន) |
|
| ព័ត៌មានជាអំនះអំនាងនៃព័ត៌មាន |
ទិន្នន័យមេត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៧។ សម្រាប់ចម្ងល់នានា សូមទំនាក់ទំនងមកកាន់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ។ អាសយដ្ឋាន៖ ផ្ទះលេខ ៤៣, ផ្លូវលេខ ២០៨, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។ អ៊ីម៉ែល៖ contact@opendevcam.net គេហទំព័រ៖ http://www.opendevcam.net
|
| កាលបរិច្ឆេទចុះហត្ថលេខា |
15 មីនា 2006
|
| ទំនាក់ទំនង |
ក្រុមហ៊ុន Global Agricultural Development (Cambodia) Co., Ltd
អាស័យដ្ឋាន៖ ផ្ទះលេខ ១៥៣៣, ផ្លូវជាតិលេខ ២, សង្កាត់ចាក់អង្រែក្រោម, ខ័ណ្ឌមានជ័យ, រាជធានីភ្នំពេញ។ ទូរស័ព្ទ៖ ០១២ ៩៦៧ ២២២។
|
| ចំណាំ |
មានកំហុសនៅត្រង់ឈ្មោះរបស់ក្រុមហ៊ុននៅក្នុងទំព័រទី៣ នៃឯកសារកិច្ចសន្យាជាភាសាខ្មែរ។ ឈ្មោះរបស់ក្រុមហ៊ុន គឺ ក្រុមហ៊ុន Global Agricultural Development (Cambodia) Co., Ltd មិនមែន Asia World Agricultural Development (Cambodia) Co., Ltd ទេ។
|
| ទំហំផ្ទៃដីទទួលបាន |
9800 |
| រយៈពេលនៃកិច្ចព្រមព្រៀង |
70 |
| ឯកតានៃរយៈពេលកិច្ចព្រមព្រៀង |
ឆ្នាំ |
| ប្រាក់កក់ធានាសម្រាប់អនុវត្តកិច្ចសន្យា ($) |
9800 |
| ផែនការប្រើប្រាស់ដី |
Year1, 1800
Year2, 2000
Year3, 2000
Year4, 2000
Year5, 2000 |
| ឯកតាដីនឹងប្រើប្រាស់តាមផែនការ |
Ha |
| កាតព្វកិច្ចរបស់ភាគីនៅក្នុងការអនុវត្តគម្រោង |
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖
- ជួយអន្តរាគមន៍ទៅស្ថាប័នដែលពាក់ព័ន្ធ ដើម្បីដោះស្រាយឧប្បត្តិហេតុណាមួយដែលមានអ្នកប្រព្រឹត្តបទល្មើស លើសិទ្ធិរបស់ក្រុមហ៊ុន ក្នុងក្របខ័ណ្ឌនៃការអនុវត្តនូវកិច្ចសន្យា និងការប្រើប្រាស់ទីតាំង ឬរឹបអូសយកផ្នែកណាមួយនៃទីតាំង
- ក្នុងករណីមានទំនាស់ដីធ្លីវិនិយោគពេលដំណើរការគម្រោងជាមួយប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ច មានសិទ្ធិបង្កកដីសម្បទាននេះ ទុកដើម្បីដោះស្រាយ និងការពារប្រយោជន៍របស់ប្រជាពលរដ្ឋ
- ពិនិត្យតាមដានលើ៖ ការអនុវត្តកិច្ចសន្យារបស់ក្រុមហ៊ុន, ផលប៉ះពាល់លើបរិស្ថាន, ការងារបច្ចេកទេស និងកម្មវិធីផលិតកម្ម-អាជីវកម្មរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន៖
- យល់ព្រមបង់ប្រាក់កក់ និងថ្លៃឈ្នួលត្រឹមត្រូវតាមកិច្ចសន្យារហូតដល់ចប់អាណត្តិកិច្ចសន្យា
- យល់ព្រមទទួលបន្ទុកចំណាយលើការអង្កេតសិក្សា និងចំណាយសម្របសម្រួលដោះដូរលើដីពាក់ព័ន្ធ
- ត្រូវធ្វើផែនការគ្រប់គ្រង និងអភិវឌ្ឍន៍ទីតាំងជូនក្រសួងអោយបានយ៉ាងយឺត ០៦ ខែ ក្រោយពីថ្ងៃចុះកិច្ចសន្យា។ ផែនការនេះត្រូវមានផែនការមេនៃការអភិវឌ្ឍន៍យុទ្ធសាស្ត្រ កម្មវិធីការប្រើប្រាស់ទីតាំង ការប្រើប្រាស់បច្ចេកទេសផ្សេងៗ និងតុល្យភាពនៃផែនការសេដ្ឋកិច្ចហិរញ្ញវត្ថុក្នុងកិច្ចដំណើរការអភិវឌ្ឍន៍រយៈពេលវែង
- រៀបចំធ្វើផលិតកម្ម-អាជីវកម្មផែនការ ដូចមានចែងក្នុងរបាយការណ៍បច្ចេកទេសសេដ្ឋកិច្ចរបស់ខ្លួន និងដូចក្នុងកិច្ចសន្យា
- មានសិទ្ធិលក់ដូរប្រមូលទិញ បែងចែកចរាចរផលិតផលគ្រប់ប្រភេទទាំងនៅក្នុង និងក្រៅប្រទេស តាមគោលការណ៍ និងច្បាប់រដ្ឋជាធរមានក្នុងគោលដៅបម្រើឱ្យការវិនិយោគខាងលើ
- ចំពោះការនាំចូលទព្វសំភារៈគ្រឿងចក្រ គ្រឿងបន្លាស់ វត្ថុធាតុគីមី ដែលបម្រើឱ្យការធ្វើផលិតកម្ម-អាជីវកម្មពាក់ព័ន្ធ និងការបង់ពន្ធអាករផ្សេងៗ គឺអាស្រ័យដោយច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាជាកំណត់។
- អនុញ្ញាតឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធតាមដានត្រួតពិនិត្យ វាយតម្លៃសកម្មភាពរបស់ខ្លួនអំពីជលប៉ះពាល់បរិស្ថាន។
- ត្រូវធ្វើរបាយការណ៍អំពីលទ្ធផល នៃការអនុវត្តការងារវិនិយោគលើដីសម្បទាននេះ ប្រចាំឆមាស និងប្រចាំឆ្នាំជូនក្រសួង។
|
| សេចក្តីសង្ខេបការបង្កើតការងារ |
- ក្រុមហ៊ុនត្រូវប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកជាចាំបាច់ ក្នុងករណីគ្មានអ្នកឯកទេសខ្មែរក្នុងស្រុក ក្រុមហ៊ុនអាចរើសអ្នកឯកទេសបរទេស ដើម្បីជួយណែនាំ ឬបង្ហាត់បង្ហាញ អំពីការងារបច្ចេកទេសអាជិវកម្មផលិតកម្មតាមសេចក្តីត្រូវការចាំបាច់របស់ខ្លួន ដោយគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
|
| កាតព្វកិច្ចការពារបរិស្ថាន |
- អនុវត្តការងារអាជីវកម្មតាមគម្រោងផែនការដូចជា៖ ការកាប់ឆ្ការព្រៃ ការធ្វើផ្លូវ និងការប្រើប្រាស់ដី ដោយត្រូវគោរពតាមលក្ខខ័ណ្ឌនិរន្តរភាពធនធានធម្មជាតិរបស់ទីតាំង និងផលប៉ះពាល់លើបរិស្ថានដែលបណ្តាលមកពីការធ្វើអាជីវកម្ម-ផលិតកម្ម។
- មុនពេលរានដីសម្រាប់ដាំដុះ ក្រុមហ៊ុនត្រូវសុំការយល់ព្រមពីរដ្ឋាភិបាល ក្នុងការកាប់រំលំ ឬកែច្នៃ និងដឹកជញ្ជូនឈើដែលមានលើដីនោះ និងត្រូវបង់ថ្លៃសួយសារ និងបុព្វលាភជូនរដ្ឋាភិបាល ដោយផ្អែកតាមគោលការណ៍ និងច្បាប់ស្តីពីព្រៃឈើជាធរមាន។
|
| ការការពារសង្គម និង វប្បធម៌ |
- រាល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន ទំនប់ទឹក និងប្រឡាយដែលអាចនឹងប៉ះពាល់ តំបន់ជុំវិញ គួរតែត្រូវបានអនុញ្ញាតដោយក្រសួង និង/ឬស្ថាប័នពាក់ព័ន្ធនានា។
- ធានាសុវត្ថិភាពដល់ប្រជាជនដែលកំពុងរស់នៅក្នុងតំបន់វិនិយោគ ដើម្បីទទយលបានអត្ថប្រយោជន៍សមរម្យពីគម្រោងវិនិយោគនេះ រួមមាន ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព និងបង្កើរឱកាសការងារដែលទាក់ទងទៅនឹងគម្រោងវិនិយោគនេះ រួមទាំងការធ្វើសមាហរ័រណកម្មផលិតផលកសិកម្មលក្ខណៈគ្រួសារ។
- យកចិត្តទុកដាក់ចំពោះជីវភាពរស់នៅក៏ដូចជា សុខភាព និងការអប់រំដល់បុគ្គលិករបស់ក្រុមហ៊ុន កម្មករ និងក្រុមគ្រួសាររបស់ពួកគេ តាមរយៈការកសាងលំនៅដ្ឋាន មន្ទីរពេទ្យ វត្តអារាម សាលារៀន និងមណ្ឌលកំសាន្តលំហែកាយសម្រាប់ពួកគេអោយបានសមរម្យ។
|
| ការផ្អាក និង/ឬការដកហូត ឬការបញ្ចប់ |
- ក្រុមហ៊ុនមានសិទ្ធិដកហូតចេញពីគម្រោងការងារទាំងមូល ឬផ្នែកណាមួយ ក្នុងលក្ខខ័ណ្ឌមិនអាចគ្រប់គ្រងបានបន្ទាប់ពីបានការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ក្នុងករណីដែលក្រុមហ៊ុន ដកខ្លួនដោយខ្លួនឯងនោះ ក្រុមហ៊ុនត្រូវទទួលខុសត្រូវតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
- ក្នុងករណីដែលក្រុមហ៊ុន មិនបានចាប់ផ្តើមអនុវត្តនូវសកម្មភាព ដូចមានចែងក្នុងកិច្ចសន្យា ក្នុងរយៈពេល ០១ ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខា រាជរដ្ឋាភិបាលមានសិទ្ធិបញ្ឈប់កិច្ចសន្យាដោយគ្មានលក្ខខ័ណ្ឌ និងគ្មានការសងនូវការខាតបង់ឡើយ
|
| គម្រោងពាក់ព័ន្ធ |
https://opendevelopmentcambodia.net/profiles/economic-land-concessions/?feature_id=elc_gdc_27
|
| ឈ្មោះឯកសារយោងរក្សាទុក |
Global_Agricultural_Development_Cambodia_Co.Ltd__15.03.2006.pdf |
| កំណត់សម្គាល់កិច្ចសន្យាបើកទូលាយ |
ocds-miumsd-a7f5c02f-c1a0-4634-b42b-2f81bfa54972 |
| កាលបរិច្ឆេទផ្ទុកឡើង |
មីនា 22, 2017, 04:21 (UTC)
|
| កាលបរិច្ឆេទកែប្រែ |
មេសា 28, 2017, 04:53 (UTC)
|