Skip to content

របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញគម្រោងវារីអគ្គិសនីសេសានក្រោមទី២ ក្នុងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា (របាយការណ៍បញ្ចប់)

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

គោលបំណងគន្លឹះរបស់គម្រោងរោងចក្រវារីអគ្គិសនីសេសានក្រោមទី២ គឺដើម្បីបំពេញបង្គ្រប់តម្រូវការថាមពលរយៈពេលមធ្យម និងវែងរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការនាំចេញថាមពលមួយចំនួនដែលលើសពីតម្រូវការ។ គម្រោងនេះឆ្លើយតបផងដែរ ទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាលអណត្តិទី៣ ដែលទាក់ទងទៅនឹងការអភិវឌ្ឍន៍វិស័យថាមពលឱ្យគ្រប់គ្រាន់ទៅតាមតម្រូវការសម្រាប់់ថាមពលអគ្គិសនីដែលមានតំលៃទាប។ គោលបំណងសំខាន់ផ្សេងទៀតគឺដើម្បីធានាបានថា ការបង្កើតថាមពល និងផលប៉ះពាល់ជាវិជ្ជមានរបស់វាដល់ប្រទេសជាតិ គឺត្រូវបានថ្លឹងថ្លែងឡើងយ៉ាងប្រុងប្រយ័ត្នទៅនឹងហេតុប៉ះពាល់អវិជ្ជមានដល់បរិស្ថាននិងសង្គម ដែលវានឹងបង្កឡើង ជាពិសេសនៅលើតំបន់ខ្សែទឹកខាងក្រោម និងខ្សែទឹកខាងលើរបស់តំបន់គម្រោង។

ធនធានទិន្នន័យ (15)

មើល​ធនធានទិន្នន័យ - តារាង​មាតិកា

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ប្រធានបទ Environmental impact assessments
ប្រភេទឯកសារ Contract
ចូលរួមចែករំលែក

ផាវ័រ អិនជិនញៀរីង ខនសាល់ធីង-ទី១ (PECC-1)

ភាគីនៃកិច្ចព្រមព្រៀង
  • EVN International Joint Stock Company (EVNI)
អង្គភាពរដ្ឋាភិបាល (ច្រើន)
  • ក្រសួងរ៉ែ និងថាមពល
ឈ្មោះសម្បទាន/អាជ្ញាប័ណ្ណ គម្រោងវារីអគ្គិសនីសេសានក្រោមទី២
អាជ្ញាប័ណ្ណ

No license given

សិទ្ធិ Unclear copyright
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
ភាសារបស់ឯកសារ
  • ភាសាខ្មែរ
ខេត្ត (ច្រើន)
  • ស្ទឹងត្រែង
ព័ត៌មានជាអំនះអំនាងនៃព័ត៌មាន

ទិន្នន័យមេត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២។ សម្រាប់ចម្ងល់នានា សូមទាក់ទងមកកាន់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ អាសយដ្ឋាន៖ផ្ទះលេខ ២៣B ផ្លូវ ៦០៦ សង្កាត់បឹងកក់ទីពី ខណ្ឌទួលគោក ភ្នំពេញ កម្ពុជា ១២១៥២។ ទូរស័ព្ទ៖ +៨៥៥ ​២៣​២២១១៦៤, អ៊ីមែល៖ contact@opendevecam.net; គេហទំព័រ៖ https://opendevelopmentcambodia.net/

កាលបរិច្ឆេទចុះហត្ថលេខា 18 មីនា 2010
ទំនាក់ទំនង

Evn International Joint Stock Company

78A Duy Tan, Hai Chau, Danang, ប្រទេសវៀតណាម ទំនាក់ទំនងទូរស័ព្ទ: +84 511 2226800 Fax: +84 511 3633991"

ទំហំផ្ទៃដីទទួលបាន 800.0
កាតព្វកិច្ចរបស់ភាគីនៅក្នុងការអនុវត្តគម្រោង

គម្រោងរោងចក្រវារីអគ្គិសនីសេសានក្រោមទី 2 រួមមានសមាសភាពសំខាន់ៗដូចតទៅៈ • ទំនប់មេទំនប់ចាក់ដីមិនជ្រាបទឹកបង្ហាត់ស្មើសាច់ដែលមានប្រវែងសហរដ្ឋ 8 គ.ម ខ្ទង់ទំនប់ 83 ម (ធៀបនឹងនាវ៉ូទឹកសមុទ្រ) និងទទឹងលើ ៨ម ។នៅចំពោះទន្លេទំនប់ធ្វើពីបេតុងអាមេ។ • អាគារផលិតថាមពលនៅលើច្រាំងខាងឆ្វេងបំពាក់ដោយទូប៊ីន 5 គ្រឿង ដែលមួយគ្រឿងៗមានកាប៉ាស៊ីតេ ៨០ មេហ្កាវ៉ាត់ • សំណង់បង្ហៀររាងចតុកោណដែលមានវិមាត្រ ១៥ម x ១៦ម និង ១២ ប្រឡោះទ្វារ អនុលោមទៅតាមការវិភាគរបបជលសាស្ត្ររបស់រំហូរទន្លេ។ • អាងស្តុកទឹកដែលមានកាប៉ាស៊ីតេស្តុកចំណុះ ១,៧៩ ពាន់លានម៉ែត្រគូប និងផ្ទៃលិចទឹក ៣៣៥ គម២ នៅពេលដែលនីវ៉ូទឹកក្នុងអាងស្តុកឡើងដល់កម្ពស់ ៧៥ម។ • គ្រឿងជំនួយផ្សេងៗជាច្រើនទៀតរួមមានច្រកបញ្ចូលទឹក សន្ទះបិទបើក កន្លែងបំឡែងអគ្គិសនី (switch yard) 220Kvប្រឡាយបញ្ចេញទឹក tailrace អាគាររដ្ឋបាល និង អាគារប្រតិបត្តិការ។ • សំណងសំណង់ផ្សេងៗដែលបម្រើឲ្យការសាងសង់គម្រោង - ការដ្ឋានយកដីនិងថ្មគឺយកនៅក្នុងផ្ទៃអាំងស្តុកទឹករបស់គម្រោង - ការដ្ឋានយកខ្សាច់ពីកន្លែងការដ្ឋានទីមួយនៅចម្ងាយ 500 ម៉ែត្រខាងក្រោយទំនប់និងថាដ្ឋានទីពីរ ស្ថិតនៅលើទន្លេស្រែពកខាងមុខទំនប់ចម្ងាយជាង ៣គ.ម ។ - ការគ្រប់គ្រងសំណល់រឹង: សាងសងកន្លែងបោះចោលសំរាមនៅក្នុងទីតាំងគម្រោងនីមួយៗដោយផ្អែកទៅលើស្តង់ដារគ្រប់គ្រងកាកសំណល់នៃក្រសួងបរិស្ថាន បន្ទាប់ពីការចាក់បំពេញហើយត្រូវលុបដីបង្ហាប់ឲ្យបានល្អ។ - បង្គន់អនាម័យៈ សាងសង់បង្គន់ឳ្យបានសមរម្យសម្រាប់កម្មករ និងបុគ្គលិកគម្រោងទាំងមូល រៀបចំនៅនិងការដ្ឋាន និងកន្លែងស្នាក់នៅ។ - ទឹកសំអុយៈ កសាងអាងចម្រុះកករដើម្បីប្រមូលទឹកសំអុយពីសកម្មភាពផ្សេងៗរបស់គម្រោងរួមមានកាកសំណល់ទឹកចេញពីលំនៅដ្ឋាន ដោយមានដាក់សារធាតុគីមីសម្លាប់មេរោគប្រសិនបើចាំបាច់។ - ការផ្គត់ផ្គង់ទឹក (ទឹកសម្រាប់ផឹក) : គ្រឿងបន្សុទ្ធទឹក, ការច្រោះ, និងការសម្លាប់មេរោគនិងត្រូវបានផ្ដល់ដើម្បីបន្សុតទឹកទន្លេសេសាន្តសម្រាប់តម្រូវការប្រើប្រាស់ដាំស្ល និងបរិភោគ។ - ការផ្គត់ផ្គង់អគ្គិសនី: ប្រើម៉ាស៊ីនភ្លើងរបស់គម្រោងផ្ទាល់។

សេចក្តីសង្ខេបការបង្កើតការងារ

គម្រោងនឹងផ្ដល់ជាការងារដល់ពលករកម្ពុជាជាពិសេសដល់ប្រជាជនមូលដ្ឋាននៅក្នុងសហគមន៍អាចចូលធ្វើជាកម្មករសំណង់កំឡុងពេលសាងសង់គម្រោងប្រជាជនកម្ពុជារាប់រយទៅរាប់ពាន់នាក់និងមានឱកាសដើម្បីធ្វើការងារសម្រាប់គម្រោងនៅក្នុងរយៈពេលសាងសង់ 4 ទៅ 5 ឆ្នាំដោយផ្អែកតាមការវិភាគនៃការសាងសង់គម្រោងនឹងត្រូវការជ្រើសរើសចំនួនកម្មករនិងបុគ្គលិកសរុបតាមពេលវេលាដូចខាងក្រោម: 2010 = 500 នាក់ , 2011 = 2000 នាក់ ,2012 = 3000 នាក់ ,2013 = 3000 នាក់ ,2014 = 1000 នាក់។

ចំនួនការងារដែលបានបង្កើត 3000.0
កាតព្វកិច្ចការពារបរិស្ថាន

បន្ថយទំហំអាងដោយកាត់បន្ថយកំពស់ទំនប់ ដោយកំរិត កំពស់ទឹកនៅក្នុងអាងមិនលើសពី ៧៥ម ដើម្បីកាត់បន្ថយអោយបានជាអប្បបរិមាតំបន់លំនៅដ្ឋានដែលមានដីកសិកម្ម ដីសម្បទាន និង តំបន់លំនៅដ្ឋានដែលមានរបស់ឃុំទាំងបួន ក្នុងស្រុកសេសាន។ ទីតាំងទំនប់គួរសាងសង់នៅទីតាំងជំរើសទី ១ ចំងាយ 1.5 គ.ម ខាងក្រោមខ្សែរទឹកពីចំនុចប្រសព្វរបស់ទន្លេសេសាន និងទន្លេស្រែពក។ តំបន់តាំងទីលំនៅសារជាថ្មីគួរមានទីតាំងនៅកន្លែងដែលគ្មានជម្លោះ ឫបង្ករគ្រោះថ្នាក់ដល់ធនធានសង្គមនិងបរិស្ថាន នៅក្នុងតំបន់។ ការរៀបចំប្លង់ និងរួមបញ្ចូលការការពាររញ្ជួយដីក្នុងតំបន់គម្រោង។ ការធ្វើផែនការ និងការរៀបចំគម្រោងថវិកា គឹជាការចាំបាច់ សម្រាប់ជំនួយសង្គ្រោះបន្ទាន់ដល់អ្នករងគ្រោះ ប្រសិនបើបញ្ហានេះកើតឡើង។​ ការរៀបចំប្លង់គម្រោងគួររចនាធ្វើយ៉ាងណា ដើម្បីបន្ថយផ្ទៃលិចលង់ក្នុងគោលបំណងកាត់បន្ថយការបំផ្លាញព្រៃឈើ ដីកសិកម្ម ផ្ទះសម្បែង ដី និង ព្រៃសម្បទាន។ ការសាងសង់ផ្លូវរវាង និង ស្ពានទាមទារអោយមានជាសំណងសម្រាប់កំណាត់ផ្លូវនេះ និងស្ពានដែលបាត់បង់ដោយគម្រោង។ ការជ្រើសបន្ទាត់ផ្ឡូវចេញចូល ផ្ឡូវវាងផ្លូវជាតិលេខ ៧៨ និង តំបន់តាំងទីលំនៅសារជាថ្មី និងមានទីតាំងនៅក្នុងតំបន់ ដែលមិនមានផលប៉ះពាល់អាក្រក់ដល់ធនធានធម្មជាតិ និង សង្គមនៅក្នុងតំបន់។

ការការពារសង្គម និង វប្បធម៌

"ផលប៉ះពាលវិជ្ជមានទៅលើបរិស្ថានមានដូចជា -ថាមពលអគ្គីសនី៖ ទួប៊ីនអគ្គសនី ៤០០ MW និងសរុបថាមពល ១៩៥៣.៩ GWh -ហេដ្ឋារចនាសម្ព័ន្ធជនបទ៖ គម្រោងនឹងសាងសង់ផ្លូវថ្នល់ថ្មីទៅកាន់តំបន់គំរោងផ្លូវវាង និងស្ពាននៅផ្នែកខាងកើតរបស់ទន្លេសេសានដើម្ពីភ្ជាប់តំបន់តាំងទីលំនៅថ្មីរបស់ភូមិស្រែគរ និងភូមិខ្សាច់ថ្មី។ គម្រោងក៏សាងសង់ផងដែរនូវរាល់ទីកន្លែងទាំងអស់របស់សហគមន៍នៅតំបន់តាំងទីលំនៅថ្មីដោយរាប់បញ្ចូលទាំងសាលារៀន​ វត្ត ផ្លូវភូមិ អណ្តូវរបស់សហគមន៍អោយមានចំនួន និងបទដ្ឋានសមមូល ឬប្រសើរជាងអ្វីដែលនិងត្រូវបានបំផ្លាញនៅក្នុងភូមិដែលនិងត្រូវជន់លិច។ -ការងារ៖​ ការងារដល់កម្មករ/ប្រជាជនមូលដ្ឋានសហគមន៍ ចាប់ពីឆ្នាំ​២០១០ ដល់ ២០១៤ ដែលមានចំនួនសរុបប្រមាណ ៩៥០០ -ទេសចរណ៍៖ ធនធានធម្មជាតិក្នុងបឹង និងជុំវិញគម្រោង ហេដ្ឋារចនាសម្ព័ន្ធនានា និងទស្សនកិច្ចរោងចក្រវារីអគ្គីសនី នេសាទកំសាន្ត -ចំណូល៖ លក់ផលិតផលនៅមូលដ្ឋាន សកម្មភាពទេសចរណ៍ ម៉ៅការការងារក្នុងដំណាក់កាសាងសង់ -សេដ្ឋកិច្ច៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ដោយរាប់បញ្ចូលឧស្សាហកម្ម​/សិប្បកម្ម កសិកម្ម និងទេសចរណ៍នៅក្នុងតំបន់ ការបង់ពន្ធដល់រាជរដ្ឋាភិបាលកម្ពជាតាមរយៈកិច្ចសន្យាច្បាប់វិនិយោគ"។

សង្ខេបមូលនិធិបរិស្ថាន

ថវិកាសម្រាប់ទូទាត់សងលើហេតុប៉ះពាល់បរិស្ថាននិងសង្គមសរុបមាន 77,860,084.00 ដុល្លារអាមេរិក ហើយថវិកាប៉ាន់ស្មានសរុបសម្រាប់កម្មវិធីត្រួតពិនិត្យតាមដានបរិស្ថានរបស់គម្រោងទាំងមូលមាន 135,240.00ដុល្លារអាមេរិក

ថវិកាសរុបនៃមូលនិធិបរិស្ថាន 77860084.0
គម្រោងពាក់ព័ន្ធ

សេសានក្រោម២៖ https://data.opendevelopmentcambodia.net/km/dataset/hydropower-2009-2014/resource/4e6d2d95-80e3-4459-ae09-1b9214746c59/detail?map_id=

ឈ្មោះឯកសារយោងរក្សាទុក Completed_EIA_Lower_Sesan2_Hydropower__00.12.2009.pdf
ពាក្យគន្លឹះ Lower Sesan2 Hydropower dam,Vietnam Electricity
កំណត់សម្គាល់កិច្ចសន្យាបើកទូលាយ ocds-miumsd-f97d91e9-0287-4db4-9150-3d0bb7069ffa
កាលបរិច្ឆេទផ្ទុកឡើង កញ្ញា 6, 2022, 08:45 (UTC)
កាលបរិច្ឆេទកែប្រែ តុលា 4, 2022, 03:13 (UTC)