Skip to content

កិច្ចសន្យាស្តីពីការវិនិយោគទុនធ្វើផលិតកម្មដាំដំណាំស្វាយចន្ទី និងចិញ្ចឹមសត្វ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន អាហ្គ្រោស្តារវិនិយោគ

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តល់សិទ្ធិជូន ក្រុមហ៊ុន អាហ្គ្រោស្តារវិនិយោគ លើដីសម្បទានទំហំ ២,៤០០ ហិកតា ដែលមានទីតាំងស្ថិតនៅខាងជើងនៃដងផ្លូវជាតិលេខ៦ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៦៦ និងគីឡូម៉ែត្រលេខ ៧៣ ជាតំបន់ព្រៃរិចរិលក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ដីសម្បទាននេះ ត្រូវបានផ្តល់ឲ្យសម្រាប់ដាំដំណាំស្វាយចន្ទី និងចិញ្វឹមសត្វពាក់កណ្តាលឧស្សាហកម្ម ឬឧស្សាហកម្មពេញលេញ សម្រាប់រយៈពេញ ៧០ឆ្នាំ (ខែមករា ឆ្នាំ១៩៩៥ ដល់ ខែមេសា ឆ្នាំ២០៦៥)។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - Contract Between Ministry of Agriculture, Forestry and Fisheries and Agro Star Investment company on Cashu Plantation and Animals Farming Investment

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ប្រធានបទ
  • Economic land concessions and plantations
  • Public land lease
ប្រភេទឯកសារ Land Concession Contract
ភាគីនៃកិច្ចព្រមព្រៀង
  • Agro Star Investment
អង្គភាពរដ្ឋាភិបាល (ច្រើន)
  • រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
របៀបបង្ហាញព័ត៌មាន ដទៃទៀត
អាជ្ញាប័ណ្ណ CC-BY-SA-4.0
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
ភាសារបស់ឯកសារ
  • ភាសាខ្មែរ
ខេត្ត (ច្រើន)
  • កំពង់ចាម
ព័ត៌មានជាអំនះអំនាងនៃព័ត៌មាន

ទិន្នន័យមេតា ត្រូវបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៧។ សម្រាប់ព័ត៌មាន ឬសំណួរ៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍ សារអេឡិចត្រូនិច: contact@opendevcam.ne គេហទំព័រ:https://opendevelopmentcambodia.net/ អាសយដ្ឋាន៖ ផ្ទះលេខ ៤៣ ផ្លូវ២០៨ រាជធានីភ្នំពេញ កម្ពុជា។

កាលបរិច្ឆេទចុះហត្ថលេខា 9 មករា 1995
ទំនាក់ទំនង

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាគារលេខ ២០០ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ។ ក្រុមហ៊ុន អាហ្គ្រោស្តារវិនិយោគ ផ្ទះលេខ ៥៧អែហ្វ ផ្លូវ៥៣ ក្រុម៣១ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទូរស័ព្ទ: ០១៨ ៨១២ ៨២៨។

ទំហំផ្ទៃដីទទួលបាន 2400
រយៈពេលនៃកិច្ចព្រមព្រៀង 70
ឯកតានៃរយៈពេលកិច្ចព្រមព្រៀង ឆ្នាំ
ប្រាក់កក់ធានាសម្រាប់អនុវត្តកិច្ចសន្យា ($) 1000
កាតព្វកិច្ចរបស់ភាគីនៅក្នុងការអនុវត្តគម្រោង

•សិទ្ធិនិងកាតព្វកិច្ចរបស់ភាគី ក (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ )៖ អន្តរាគមន៍ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយឧប្បត្តិហេតុ ដែលនាំឲ្យមានការរំលោភសិទ្ធិរបស់ភាគីខ (ក្រុមហ៊ុន), សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធសម្រាប់ការនាំចូលសម្ភារៈ និងវត្ថុធាតុដើមរបស់ក្រុមហ៊ុន, អន្តរាគមន៍ជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងការបោសសំអាតមីន, និងតាមដាននិងវាយតម្លៃលើការអនុវត្តកិច្ចសន្យា ផលប៉ះពាល់បរិស្ថាន និងសកម្មភាពទាក់ទងនឹងផលិតកម្ម។ • សិទ្ធិនិងកាតព្វកិច្ចរបស់ភាគី ខ (ក្រុមហ៊ុន អាហ្គ្រោស្តារវិនិយោគ)៖ បង់ប្រាក់តម្កល់នៅធនាគារ ដើម្បីធានាការអនុវត្តកិច្ចសន្យា, រៀបចំនិងដាក់ជូនរបាយការណ៍សិក្សាបច្ចេកទេសលើការប្រើប្រាស់ដី និងផែនការមេនៃតំបន់សម្បទាន នៅក្នុងរយៈពេល១ឆ្នាំ បន្ទាប់ពីចុះកិច្ចសន្យា។ ការបង់ថ្លៃដីសម្បទាន និងពន្ធលើដី ត្រូវបានលើកលែងក្នុងរយៈពេល ៨ឆ្នាំដំបូង។

សង្ខេបកាតព្វកិច្ចសារពើពន្ធ

ការបង់ថ្លៃដីសម្បទាន និងពន្ធលើដី ត្រូវបានលើកលែងក្នុងរយៈពេល ៨ឆ្នាំដំបូង។

ការផ្អាក និង/ឬការដកហូត ឬការបញ្ចប់

កិច្ចសន្យាអាចនឹងត្រូវបញ្ចប់ក្នុងករណី៖ •ភាគីក្រុមហ៊ុនមិនបានបំពេញតាមលក្ខខណ្ឌនៃកិច្ចសន្យា ដូចមានចែងក្នុងប្រការ៥ ចំណុច៣ ក្នុងរយៈពេលមួយឆ្នាំ ដូចជាការរៀបចំនិងរាយការណ៍អំពីរបាយការណ៍សិក្សាស្រាវជ្រាវ និងផែនការមេនៃតំបន់សម្បទាន ព្រមទាំងកម្មវិធីសកម្មភាពការងារ។ •ការផ្ទេរសិទ្ធិកាន់កាប់អាចធ្វើទៅបានក្នុងករណីម្ចាស់សិទ្ធិដើមបាត់បង់លទ្ធភាព ក្នុងការអនុវត្តកិច្ចសន្យា ដោយសារគ្រោះថ្នាក់ ឬបាត់បង់សមត្ថភាពពលកម្ម។

គម្រោងពាក់ព័ន្ធ

https://opendevelopmentcambodia.net/profiles/economic-land-concessions/?feature_id=elc_gdc_6

ឈ្មោះឯកសារយោងរក្សាទុក Agro_Star_Investment__09.01.1995.pdf
កាលបរិច្ឆេទផ្ទុកឡើង មីនា 17, 2017, 07:01 (UTC)
កាលបរិច្ឆេទកែប្រែ មេសា 19, 2017, 08:41 (UTC)