Skip to content

កិច្ចសន្យាស្តីពីការវិនិយោគការដាំដំណាំកសិ-ឧស្សាហកម្មលើផ្ទៃដី ៩,៩៨៥ ហិកតា ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

កិច្ចសន្យានេះត្រូវបានធ្វើឡើងរវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន HLH Agriculture (Cambodia) Co.Ltd ស្តីពីការវិនិយោគការដាំដំណាំកសិ-ឧស្សាហកម្មលើផ្ទៃដី ៩៩៨៥ ហិកតា ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - Contract on Investment of Agro-industry plantation on 9985 hectares in sustainable use areas of Oral wildlife sancuary in Kampong Speu

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ប្រធានបទ
  • Economic land concessions and plantations
  • State public land
ប្រភេទឯកសារ Land Concession Contract
ភាគីនៃកិច្ចព្រមព្រៀង
  • HLH Agriculture Cambodia Co. Ltd.
អង្គភាពរដ្ឋាភិបាល (ច្រើន)
  • រដ្ឋមន្ត្រីក្រសួងបរិស្ថាន
  • រដ្ឋមន្ត្រីក្រសួងបរិស្ថាន
របៀបបង្ហាញព័ត៌មាន ចេញផ្សាយដោយរដ្ឋាភិបាល
អាជ្ញាប័ណ្ណ CC-BY-SA-4.0
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករអន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូចប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
ភាសារបស់ឯកសារ
  • ភាសាខ្មែរ
ខេត្ត (ច្រើន)
  • កំពង់ស្ពឺ
ព័ត៌មានជាអំនះអំនាងនៃព័ត៌មាន

ទិន្នន័យត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ អាស័យដ្ឋាន៖ ផ្ទះលេខ ៤៣, ផ្លូវលេខ ២០៨, សង្កាត់បឹងរាំង ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។ អ៊ីមែល៖ contact@opendevcam.net

កាលបរិច្ឆេទចុះហត្ថលេខា 27 មីនា 2009
ទំនាក់ទំនង

ក្រុមហ៊ុន HLH Agriculture (Cambodia) អាស័យដ្ឋាន៖ អាគារលេខ P ១៧ ផ្លូវ Pleasure សង្កាត់ទឹកថ្លា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ទំហំផ្ទៃដីទទួលបាន 9985
រយៈពេលនៃកិច្ចព្រមព្រៀង 70
ឯកតានៃរយៈពេលកិច្ចព្រមព្រៀង ឆ្នាំ
កាតព្វកិច្ចរបស់ភាគីនៅក្នុងការអនុវត្តគម្រោង

ក្រុមហ៊ុនត្រូវការពារ និងធានារក្សានូវគុណភាព និងនិរន្តភាពបរិស្ថានធម្មជាតិក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។

សេចក្តីសង្ខេបការបង្កើតការងារ

ក្រុមហ៊ុនត្រូវជ្រើសរើសកម្លាំងពលកម្មពីប្រជាជន ដែលរស់នៅក្នុងតំបន់មកបម្រើការងារវិនិយោគ។ ក្នុងករណីកម្លាំងពលកម្មមិនគ្រប់គ្រាន់ ឬមិនមានសមត្ថភាពគ្រប់គ្រាន់ ក្រុមហ៊ុនអាចជ្រើសរើសពីតំបន់ផ្សេងមកបន្ថែមទៀត។

កាតព្វកិច្ចការពារបរិស្ថាន

• ធានាការពារហូរច្រោះដី • ធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (ESIA) ស្របតាមលិខិតបទដ្ឋាននៃច្បាប់ជាធរមាន • ការពារមិនឱ្យភ្លើងឆេះក្នុងតំបន់វិនិយោគ ដោយក្រុមហ៊ុនរៀបចំឱ្យមានប្រព័ន្ធការពារអគ្គិភ័យ • ធានាមិនធ្វើឱ្យប៉ះពាល់ខូតខាតដល់បរិស្ថានធម្មជាតិនៃតំបន់ដែលជម្រកសត្វព្រៃភ្នំឱរ៉ាល់ • ក្រុមហ៊ុនធានាអនុវត្តទៅតាមបែបបទបច្ចេកទេសដែលបានកំណត់ដោយស្ថាប័នមានសមត្ថកិច្ច។ • ធានាមិនធ្វើសកម្មភាពអ្វីឱ្យប៉ះពាល់ដល់តំបន់មានប្រព័ន្ធអេកូឡូស៊ីផុយស្រួយដែលក្រសួងបរិស្ថានបានកំណត់ • មិនដាក់អន្ទាក់ បរបាញ់ ឬបំបុលសត្វព្រៃគ្រប់ប្រភេទ • និងសកម្មភាពផ្សេងៗទៀត។

ការការពារសង្គម និង វប្បធម៌
  • ក្រុមហ៊ុនធានាធ្វើការពិគ្រោះយោបល់ហ្មត់ចត់ ដោយមានការគាំទ្រពីសំណាក់ប្រជាជនជនជាតិភាគតិចដែលរស់នៅក្នុងតំបន់ និងជុំវិញទីតាំងតំបន់វិនិយោគ។
  • ក្រុមហ៊ុនត្រូវជួយលើកស្ទួយថែរក្សាប្រពៃណីទំនៀមទំលាប់របស់ប្រជាសហគមន៍ក្នុងតំបន់ឱ្យបានល្អ
  • ក្រុមហ៊ុនត្រូវមានផែនការកាត់ភាគរយនៃខ្ទង់ប្រាក់ចំណេញទៅតាមលទ្ធភាពដើម្បីរួមចំណែកអភិវឌ្ឍភូមិ ឃុំ ស្រុក និងតំបន់ជុំវិញ។
  • ធានាមិនប៉ះពាល់ដល់ផ្ទៃដីស្រែ ចំការ ដីភូមិករស្របច្បាប់ ក៏ដូចជាទំនៀមទំលាប់បងប្អូនជនជាតិដើមភាគតិច មានជាអាទិ៍៖ ដីព្រៃអារក្ស ដីព្រៃកប់ខ្មោច។
សង្ខេបកាតព្វកិច្ចសារពើពន្ធ

ក្រុមហ៊ុនធានាបង់ថ្លៃជួលដី ពន្ធដារ និងពន្ធប៉ាតង់ផ្សេងៗទៅតាមច្បាប់រដ្ឋកំណត់។

សង្ខេបមូលនិធិបរិស្ថាន

ក្រុមហ៊ុនត្រូវបង់វិភាគទានចូលមូលនិធិតំបន់ការពារធម្មជាតិ តាមមាត្រាទី៣៣ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងការគ្រប់គ្រងធនធានធម្មជាតិ ១ ដុល្លារអាមេរិកក្នុងមួយហិកតាក្នុងមួយឆ្នាំគិតចាប់ពីឆ្នាំ ២០១៤តទៅ។

ការផ្អាក និង/ឬការដកហូត ឬការបញ្ចប់

ក្រោយរយៈពេលមួយឆ្នាំ បន្ទាប់ពីបានទទួលលិខិតអនុញ្ញាតជាផ្លូវការ បើក្រុមហ៊ុនមិនចាប់ផ្តើមធ្វើការតាមផែនការនៃដំណើរការដាំដំណាំទេ ក្រុមហ៊ុនត្រូវប្រគល់ដីទាំងអស់ជូនរដ្ឋវិញដោយឥតលក្ខខណ្ឌ។

គម្រោងពាក់ព័ន្ធ

https://opendevelopmentcambodia.net/profiles/economic-land-concessions/?feature_id=elc_gdc_162

ឈ្មោះឯកសារយោងរក្សាទុក HLH_Agriculture__27.03.2009.pdf
កាលបរិច្ឆេទផ្ទុកឡើង កុម្ភៈ 23, 2017, 08:09 (UTC)
កាលបរិច្ឆេទកែប្រែ មេសា 19, 2017, 08:43 (UTC)