Skip to content

កិច្ចសន្យារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន ហ្គ្រោកវេស ប៊ីលឌីង ត្រេឌីង ស្តីពីការវិនិយោគដំណាំកៅស៊ូ ម៉ៃសាក់ និងអាកាស្យា

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ព្រមផ្តល់ដីសម្បទានដែលមានផ្ទៃក្រឡាសរុបចំនួន ប្រាំបួនពាន់ប្រាំបួនរយ កៅសិបប្រាំមួយ (៩,៩៩៦) ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងឃុំស្នួល ឃុំស្រែចារ និងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ជូនទៅ ក្រុមហ៊ុន ហ្គ្រោកវេស ប៊ីលឌីង ត្រេឌីង កាន់កាប់ប្រើប្រាស់សម្រាប់ធ្វើវិនិយោគដាំដំណាំកៅស៊ូ ម៉ៃសាក់ និងអាកាស្យាក្នុងថិរៈវេលា ៧០ ឆ្នាំ។

ធនធានទិន្នន័យ (2)

មើល​ធនធានទិន្នន័យ - កិច្ចសន្យារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន ហ្គ្រោកវេស ប៊ីលឌីង ត្រេឌីង ស្តីពីការវិនិយោគដំណាំកៅស៊ូ ម៉ៃសាក់ និងអាកាស្យា (Khmer)

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ប្រធានបទ
  • Concessions
  • Economic land concessions and plantations
  • Land
  • Public land lease
ប្រភេទឯកសារ Land Concession Contract
ភាគីនៃកិច្ចព្រមព្រៀង
  • Growest Building Trading Co. Ltd.
អង្គភាពរដ្ឋាភិបាល (ច្រើន)
  • រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
អាជ្ញាប័ណ្ណ CC-BY-SA-4.0
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
  • ភាសាខ្មែរ
ខេត្ត (ច្រើន)
  • ក្រចេះ
ព័ត៌មានជាអំនះអំនាងនៃព័ត៌មាន

ទិន្នន័យមេត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៧។ សម្រាប់ចម្ងល់នានា សូមទំនាក់ទំនងមកកាន់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ។ អាសយដ្ឋាន៖ ផ្ទះលេខ ៤៣, ផ្លូវលេខ ២០៨, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។ អ៊ីម៉ែល៖ contact@opendevcam.net គេហទំព័រ៖ http://www.opendevcam.net

កាលបរិច្ឆេទចុះហត្ថលេខា 17 កក្កដា 2008
ទំនាក់ទំនង

ក្រុមហ៊ុន ហ្គ្រោកវេស ប៊ីលឌីង ត្រេឌីង អាសយដ្ឋាន៖ ទីស្នាក់ការ ផ្ទះលេខ ០១ A, ផ្លូវលេខ ៤៥៦, សង្កាត់បឹងត្របែក, ខ័ណ្ឌចំការមន, រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ (៨៥៥) ២៣ ៩៩៦ ៥៧៨។

ទំហំផ្ទៃដីទទួលបាន 9996
រយៈពេលនៃកិច្ចព្រមព្រៀង 70
ឯកតានៃរយៈពេលកិច្ចព្រមព្រៀង ឆ្នាំ
ប្រាក់កក់ធានាសម្រាប់អនុវត្តកិច្ចសន្យា ($) 9996
ផែនការប្រើប្រាស់ដី Year1,1996 Year2,2000 Year3,2000 Year4,2000 Year5,2000
ឯកតាដីនឹងប្រើប្រាស់តាមផែនការ Ha
កាតព្វកិច្ចរបស់ភាគីនៅក្នុងការអនុវត្តគម្រោង

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖

  • ជួយអន្តរាគមន៍ទៅស្ថាប័នដែលពាក់ព័ន្ធ ដើម្បីដោះស្រាយឧប្បត្តិហេតុណាមួយដែលមានអ្នកប្រព្រឹត្តបទល្មើស លើសិទ្ធិរបស់ក្រុមហ៊ុន ក្នុងក្របខ័ណ្ឌនៃការអនុវត្តនូវកិច្ចសន្យា និងការប្រើប្រាស់ទីតាំង ឬរឹបអូសយកផ្នែកណាមួយនៃទីតាំង
  • ក្នុងករណីមានទំនាស់ដីធ្លីវិនិយោគពេលដំណើរការគម្រោងជាមួយប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ច មានសិទ្ធិបង្កកដីសម្បទាននេះ ទុកដើម្បីដោះស្រាយ និងការពារប្រយោជន៍របស់ប្រជាពលរដ្ឋ
  • ពិនិត្យតាមដានលើ៖ ការអនុវត្តកិច្ចសន្យារបស់ក្រុមហ៊ុន, ផលប៉ះពាល់លើបរិស្ថាន, ការងារបច្ចេកទេស និងកម្មវិធីផលិតកម្ម-អាជីវកម្មរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន៖

  • យល់ព្រមបង់ប្រាក់កក់ និងថ្លៃឈ្នួលត្រឹមត្រូវតាមកិច្ចសន្យារហូតដល់ចប់អាណត្តិកិច្ចសន្យា
  • យល់ព្រមទទួលបន្ទុកចំណាយលើការអង្កេតសិក្សា និងចំណាយសម្របសម្រួលដោះដូរលើដីពាក់ព័ន្ធ
  • ត្រូវធ្វើផែនការមេ ជូនក្រសួងអោយបានយ៉ាងយឺត ០៦ ខែ ក្រោយពីថ្ងៃចុះកិច្ចសន្យា។ ផែនការនេះត្រូវមានផែនការមេនៃការអភិវឌ្ឍន៍យុទ្ធសាស្ត្រ កម្មវិធីការប្រើប្រាស់ទីតាំង ការប្រើប្រាស់បច្ចេកទេសផ្សេងៗ និងតុល្យភាពនៃផែនការសេដ្ឋកិច្ចហិរញ្ញវត្ថុក្នុងកិច្ចដំណើរការអភិវឌ្ឍន៍រយៈពេលវែង
  • រៀបចំធ្វើផលិតកម្ម-អាជីវកម្មផែនការ ដូចមានចែងក្នុងរបាយការណ៍បច្ចេកទេសសេដ្ឋកិច្ចរបស់ខ្លួន និងដូចក្នុងកិច្ចសន្យា
  • ចំពោះការនាំចូលទព្វសំភារៈគ្រឿងចក្រ គ្រឿងបន្លាស់ វត្ថុធាតុគីមី ដែលបម្រើឱ្យការធ្វើផលិតកម្ម-អាជីវកម្មពាក់ព័ន្ធ និងការបង់ពន្ធអាករផ្សេងៗ គឺអាស្រ័យដោយច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាជាកំណត់។
  • អនុញ្ញាតឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធតាមដានត្រួតពិនិត្យ វាយតម្លៃសកម្មភាពរបស់ខ្លួនអំពីជលប៉ះពាល់បរិស្ថាន។
  • ត្រូវធ្វើរបាយការណ៍អំពីលទ្ធផល នៃការអនុវត្តការងារវិនិយោគលើដីសម្បទាននេះ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំជូនក្រសួង។
សេចក្តីសង្ខេបការបង្កើតការងារ

In the event that there is no Khmer expert available, the company has right to recruit the local labor force, or foreign experts to educate and train the technical work under the Law of the Kingdom of Cambodia.

សេចក្តីសង្ខេបពីការបណ្តុះបណ្តាល

ក្រុមហ៊ុនត្រូវប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកជាចាំបាច់ ក្នុងករណីគ្មានអ្នកឯកទេសខ្មែរក្នុងស្រុក ក្រុមហ៊ុនអាចរើសអ្នកឯកទេសបរទេស ដើម្បីជួយណែនាំ ឬបង្ហាត់បង្ហាញ អំពីការងារបច្ចេកទេសអាជិវកម្មផលិតកម្មតាមសេចក្តីត្រូវការចាំបាច់របស់ខ្លួន ដោយគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

កាតព្វកិច្ចការពារបរិស្ថាន
  • ត្រូវតែរក្សាផ្ទៃដីព្រៃធម្មជាតិ ដែលបានកាត់ចេញទុកជាសម្បត្តិរដ្ឋ។
  • អនុវត្តការងារអាជីវកម្មតាមគម្រោងផែនការដូចជា៖ ការកាប់ឆ្ការព្រៃ ការធ្វើផ្លូវ និងការប្រើប្រាស់ដី ដោយត្រូវគោរពតាមលក្ខខ័ណ្ឌនិរន្តរភាពធនធានធម្មជាតិរបស់ទីតាំង និងផលប៉ះពាល់លើបរិស្ថានដែលបណ្តាលមកពីការធ្វើអាជីវកម្ម-ផលិតកម្ម។
ការការពារសង្គម និង វប្បធម៌
  • រាល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន ទំនប់ទឹក និងប្រឡាយដែលអាចនឹងប៉ះពាល់ តំបន់ជុំវិញ គួរតែត្រូវបានអនុញ្ញាតដោយក្រសួង និង/ឬស្ថាប័នពាក់ព័ន្ធនានា។
  • យកចិត្តទុកដាក់ចំពោះជីវភាពរស់នៅក៏ដូចជា សុខភាព និងការអប់រំដល់បុគ្គលិករបស់ក្រុមហ៊ុន កម្មករ និងក្រុមគ្រួសាររបស់ពួកគេ តាមរយៈការកសាងលំនៅដ្ឋាន មន្ទីរពេទ្យ វត្តអារាម សាលារៀន និងមណ្ឌលកំសាន្តលំហែកាយសម្រាប់ពួកគេអោយបានសមរម្យ។
ការផ្អាក និង/ឬការដកហូត ឬការបញ្ចប់
  • ក្រុមហ៊ុនមានសិទ្ធិដកហូតចេញពីគម្រោងការងារទាំងមូល ឬផ្នែកណាមួយ ក្នុងលក្ខខ័ណ្ឌមិនអាចគ្រប់គ្រងបានបន្ទាប់ពីបានការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • ក្នុងករណីដែលក្រុមហ៊ុន ដកខ្លួនដោយខ្លួនឯងនោះ ក្រុមហ៊ុនត្រូវទទួលខុសត្រូវតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
  • ក្នុងករណីដែលក្រុមហ៊ុន មិនបានចាប់ផ្តើមអនុវត្តនូវសកម្មភាព ដូចមានចែងក្នុងកិច្ចសន្យា ក្នុងរយៈពេល ១២ ខែ គិតចាប់ពីថ្ងៃចុះហត្ថលេខា រាជរដ្ឋាភិបាលមានសិទ្ធិបញ្ឈប់កិច្ចសន្យាដោយគ្មានលក្ខខ័ណ្ឌ និងគ្មានការសងនូវការខាតបង់ឡើយ
  • ក្នុងករណីដែលពិនិត្យឃើញថា តំបន់ដីសម្បទាននេះមានធនធានរ៉ែ ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ក្រសួងមានសិទ្ធិរំលាយកិច្ចសន្យាបន្ទាប់ពីចរចារជាមួយក្រុមហ៊ុន។
  • ក្នុងករណីដែលក្រុមហ៊ុនមានការយឺតយ៉ាវបង់ប្រាក់ឈ្នួលលើសពី ០៦ ខែ ក្រសួងមានសិទ្ធិរំលាយកិច្ចសន្យាចោល ជាឯកតោភាគីដោយគ្មានសំណង។
  • ក្នុងករណីដែលក្រុមហ៊ុន មិនបានបង់ប្រាក់កក់ធានាកិច្ចសន្យា និងរៀបចំផែនការមេអោយត្រឹមត្រូវតាមការកំណត់ក្នុងកិច្ចសន្យា រាជរដ្ឋាភិបាលមានសិទ្ធិបញ្ឈប់គោលការណ៍ និងកិច្ចសន្យា ដោយគ្មានលក្ខខ័ណ្ឌ និងគ្មានសំណងអ្វីឡើយ។
គម្រោងពាក់ព័ន្ធ

https://opendevelopmentcambodia.net/profiles/economic-land-concessions/?feature_id=elc_gdp_153

ឈ្មោះឯកសារយោងរក្សាទុក ELC_Contract_between_MAFF_and_Growest_Co_Ltd_KandE__18.07.2008.pdf
កំណត់សម្គាល់កិច្ចសន្យាបើកទូលាយ ocds-miumsd-9b21a0ed-aed2-4802-ba64-99b426048ee6
កាលបរិច្ឆេទផ្ទុកឡើង មីនា 24, 2017, 04:24 (UTC)
កាលបរិច្ឆេទកែប្រែ ឧសភា 5, 2017, 04:45 (UTC)