Skip to content

អាជ្ញាប័ណ្ណរុករកលេខ ១៣៩ ស្តីពីការអនុញ្ញាតឱ្យក្រុមហ៊ុន BHP Billiton World Exploration Inc និង Mitsubishi Corporation ធ្វើការសិក្សាស្រាវជ្រាវបុរេសមិទ្ធិលទ្ធភាពជម្រករ៉ែបុកស៊ីត

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

អាជ្ញាប័ណ្ណនេះអនុញ្ញាតអោយក្រុមហ៊ុន BHP Billiton World Exploration Inc និង Mitsubishi Corporation មានអាសយដ្ឋាននៅ Central Park, ផ្លូវលេខ ១៥២-១៥៨, George’s Terrace Perth WA 6000 ប្រទេសអូស្ត្រាលី ធ្វើការសិក្សាស្រាវជ្រាវបុរេសមិទ្ធិលទ្ធភាពលើជម្រករ៉ែបុកស៊ីតបន្តនៅខេត្តមណ្ឌលគិរី លើផ្ទៃដីទំហំ ៩៩៦ (ប្រាំបួនរយកៅសិបប្រាំមួយ) គីឡូម៉ែត្រក្រឡា ឬ ៩៩៦០០ (ប្រាំបួនម៉ឺនប្រាំបួនពាន់ប្រាំមួយរយ) ហិកតា។ ព័ត៌មានលម្អិតអំពីកូអរដោណេទីតាំង មានភ្ជាប់នៅក្នុងប្រការ ១។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - អាជ្ញាប័ណ្ណរុករកលេខ ១៣៩ ស្តីពីការអនុញ្ញាតឱ្យក្រុមហ៊ុន BHP Billiton World Exploration Inc និង Mitsubishi Corporation ធ្វើការសិក្សាស្រាវជ្រាវបុរេសមិទ្ធិលទ្ធភាពជម្រករ៉ែបុកស៊ីត

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ប្រធានបទ
  • Industrial mining
  • Mining
ប្រភេទឯកសារ Exploration Permit/License
ភាគីនៃកិច្ចព្រមព្រៀង
  • BHP Billiton World Exploration Inc and Mitsubishi Corporation
អង្គភាពរដ្ឋាភិបាល (ច្រើន)
  • រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
លេខឯកសារយោង 139
អាជ្ញាប័ណ្ណ CC-BY-SA-4.0
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
ភាសារបស់ឯកសារ
  • ភាសាខ្មែរ
ខេត្ត (ច្រើន)
  • មណ្ឌលគិរី
ព័ត៌មានជាអំនះអំនាងនៃព័ត៌មាន

ទិន្នន័យមេត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៧។ សម្រាប់ចម្ងល់នានា សូមទាក់ទងមកកាន់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ អាសយដ្ឋាន៖ ផ្ទះលេខ ៤៣, ផ្លូវ ២០៨, សង្កាត់បឹងរាំង, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។ ទូរស័ព្ទ៖ +855 23 221 164, អ៊ីមែល៖ contact@opendevecam.net; គេហទំព័រ៖ https://opendevelopmentcambodia.net/

កាលបរិច្ឆេទចុះហត្ថលេខា 5 កញ្ញា 2006
ទំនាក់ទំនង

ទីស្តីការក្រសួងរ៉ែ និងថាមពល

អាសយដ្ឋាន៖ លេខ ៧៩-៨៩ ផ្លូវប៉ាស្ទ័រ (៥១) សង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទូរស័ព្ទ៖ 023 219 574 Fax 023 219 584 អ៊ីម៉ែល៖ info@mme.gov.kh គេហទំព័រ៖ www.mme.gov.kh

ទំហំផ្ទៃដីទទួលបាន 99600
រយៈពេលនៃកិច្ចព្រមព្រៀង 2
ឯកតានៃរយៈពេលកិច្ចព្រមព្រៀង ឆ្នាំ
កាតព្វកិច្ចរបស់ភាគីនៅក្នុងការអនុវត្តគម្រោង
  • ក្រុមហ៊ុនត្រូវដំណើរការសិក្សាស្រាវជ្រាវរ៉ែ លើផ្ទៃដីដែលបានកំណត់ខាងលើ ដោយអនុវត្តទៅតាមផែនការឆ្នាំ និងកម្មវិធីការងាររបស់ខ្លួនដោយធានាអនុវត្តតាមបទដ្ឋានបច្ចេកទេសក្នុងការសិក្សាស្រាវជ្រាវរុករករ៉ែ។
  • មុនផុតកំណត់ ៣០ ថ្ងៃ ក្រុមហ៊ុនត្រូវដាក់ពាក្យសុំអនុញ្ញាតធ្វើការសិក្សាស្រាវជ្រាវរ៉ែបន្តជាថ្មី។
ការផ្អាក និង/ឬការដកហូត ឬការបញ្ចប់

ក្នុងករណីក្រុមហ៊ុនប្រព្រឹត្តល្មើសលើល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងចុះថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ២០០៦ អាជ្ញាប័ណ្ឌនេះ នឹងត្រូវដកហូត ឬត្រូវពិន័យទៅតាមច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ។

ឈ្មោះឯកសារយោងរក្សាទុក MIME_Exploration_License_No_139_BHP_Billiton_World_Exploration_Inc_and_Mitsubishi_Corporation__11.02.2009.pdf
កំណត់សម្គាល់កិច្ចសន្យាបើកទូលាយ ocds-miumsd-18edc8f8-d788-4a54-9870-69464b18b4d1
កាលបរិច្ឆេទផ្ទុកឡើង មេសា 24, 2017, 07:00 (UTC)
កាលបរិច្ឆេទកែប្រែ ឧសភា 18, 2017, 07:45 (UTC)