Skip to content

កិច្ចសន្យារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន កោះកុង ស៊ូហ្គើរ អ៊ិនដាសស្ទ្រី ខមភេនី លីមីធីត ស្តីពីការវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម (អំពៅ) ដំណាំផ្សេងៗ សាងសង់រោងចក្រកែច្នៃ ស្ករអំពៅ

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ព្រមផ្តល់ដីសម្បទានដែលមានភ្ទៃក្រឡាសរុបចំនួន ៩,៧០០ ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ជូនទៅក្រុមហ៊ុន កោះកុង ស៊ូហ្គើរ អ៊ិនដាសស្ទ្រី ខមភេនី លីមីធីត កាន់កាប់ប្រើប្រាស់ធ្វើវិនិយោគ ដាំដំណាំកសិ-ឧស្សាហកម្ម (អំពៅ) និងបង្កើតរោងចក្រកែច្នៃស្ករស។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - Contract for plantation of sugar cane, and processing factory of sugar cane between the Ministry of Agriculture, Forestry and Fisheries and Koh Kong Sugar Industry Company Limited

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ប្រធានបទ
  • Concessions
  • Economic land concessions and plantations
ប្រភេទឯកសារ Land Concession Contract
ភាគីនៃកិច្ចព្រមព្រៀង
  • Koh Kong Sugar Industry Co. Ltd.
អង្គភាពរដ្ឋាភិបាល (ច្រើន)
  • រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
របៀបបង្ហាញព័ត៌មាន ចេញផ្សាយដោយរដ្ឋាភិបាល
អាជ្ញាប័ណ្ណ CC-BY-SA-4.0
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករអន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូចប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
  • ភាសាខ្មែរ
ខេត្ត (ច្រើន)
  • កោះកុង
ព័ត៌មានជាអំនះអំនាងនៃព័ត៌មាន

ទិន្នន័យត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ អាស័យដ្ឋាន៖ ផ្ទះលេខ ៤៣, ផ្លូវលេខ ២០៨, សង្កាត់បឹងរាំង ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។ អ៊ីមែល៖ contact@opendevcam.net

កាលបរិច្ឆេទចុះហត្ថលេខា 2 សីហា 2006
ទំនាក់ទំនង

ក្រុមហ៊ុន កោះកុង ស៊ូហ្គើរ អ៊ិនដាសស្ទ្រី ខមភេនី លីមីធីត ផ្ទះលេខ ២០៥, ២០៧ និង ២០៩ ផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ ទូរស័ព្ទ៖ (៨៥៥) ១២ ៧២ ៧៧ ៨៨/(៨៥៥) ១២ ៣៥ ៣៥ ៥៥។

ទំហំផ្ទៃដីទទួលបាន 9700
រយៈពេលនៃកិច្ចព្រមព្រៀង 90
ឯកតានៃរយៈពេលកិច្ចព្រមព្រៀង ឆ្នាំ
ការទូទាត់ថ្លៃជួល Year 1 -15: 1 USD, Year 16-30: 2 USD, Year 31-50: 3 USD, Year 51-90: 4 USD.
ការទូទាត់ថ្លៃជួលក្នុងមួយឯកតា ដុល្លារ/ហិកតា
ប្រាក់កក់ធានាសម្រាប់អនុវត្តកិច្ចសន្យា ($) 9700
ផែនការប្រើប្រាស់ដី Year 1: 500, Year 2: 800, Year 3: 800, Year 4: 800, Year 5: 1100, Year 6: 1100, Year 7: 1100, Year 8: 1100, Year 9: 1100, Year 10: 1300.
ឯកតាដីនឹងប្រើប្រាស់តាមផែនការ Ha
កាតព្វកិច្ចរបស់ភាគីនៅក្នុងការអនុវត្តគម្រោង

• ក្រុមហ៊ុនយល់ព្រមបង់ប្រាក់កក់ និងប្រាក់ថ្លៃឈ្នួលអនុលោមទៅតាមកិច្ចព្រមព្រៀង • ក្រុមហ៊ុនយល់ព្រមទទួលបន្ទុកការចំនាយលើការអង្កេតសិក្សា និងចំនាយសម្របសម្រួលដោះដូរលើដីពាក់ព័ន្ធ • ក្រុមហ៊ុនត្រូវធ្វើផែនការគ្រប់គ្រង និងអភិវឌ្ឍន៍ទីតាំងអោយបានយ៉ាងយឺត ០៩ ខែក្រោយពីកិច្ចសន្យាបានចុះហត្ថលេខា • យកចិត្តទុកដាក់ចំពោះជីវភាពរស់នៅក៏ដូចជាសុខភាព និងការអប់រំដល់បុគ្គលិកកម្មករ និងគ្រួសាររបស់គេ • រៀបចំធ្វើផលិតកម្ម-អាជីវកម្មតាមផែនការដូចមានចែងក្នុងរបាយការណ៍បច្ចេកទេសសេដ្ឋកិច្ចរបស់ខ្លួន • អនុញ្ញាតឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធតាមដានត្រួតពិនិត្យ វាយតម្លៃអំពីផលប៉ះពាល់បរិស្ថាន • ត្រូវធ្វើរបាយការណ៍អំពីលទ្ធផលនៃការអនុវត្តការងារវិនិយោគលើដីសម្បទានប្រចាំឆមាស និងប្រចាំឆ្នាំជូនក្រសួង

សេចក្តីសង្ខេបការបង្កើតការងារ

ក្រុមហ៊ុនត្រូវប្រើកម្លាំងពលកម្មក្នុងស្រុកជាចាំបាច់ ក្នុងករណីគ្មានអ្នកឯកទេសខ្មែរក្នុងស្រុក សក្រុមហ៊ុនអាសរើសអ្នកឯកទេសបរទេស ដើម្បីជួយណែនាំ ឬបង្ហាត់បង្ហាញអំពីការងារបច្ចេកទេសអាជីវកម្មផលិតកម្មតាមសេចក្តីត្រូវការចាំបាច់របស់ខ្លួនដោយគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

កាតព្វកិច្ចការពារបរិស្ថាន

មុនពេលរានដីសម្រាប់អភិវឌ្ឍន៍ក្រុមហ៊ុនត្រូវសុំការយល់ព្រមពីក្រសួង ក្នុងការកាប់រំលំ ឬកែច្នៃ និងដឹកជញ្ជូនឈើដែលមានលើដីនោះ និងត្រូវបង់ថ្លៃសួយសារ និងបុព្វលាភជូនក្រសួងដោយផ្អែកតាមគោលការណ៍ និងច្បាប់ស្តីពីព្រៃឈើជាធរមាន។

ការការពារសង្គម និង វប្បធម៌

យកចិត្តទុកដាក់ចំពោះជីវភាពរស់នៅក៏ដូចជាសុខភាព និងការអប់រំដល់បុគ្គលិកកម្មករ និងគ្រួសាររបស់គេ ដោយកសាងលំនៅដ្ឋានសមស្រប មន្ទីរពេទ្យ ព្រះវិហារ សាលារៀន មណ្ឌលកំសាន្ត។

ការផ្អាក និង/ឬការដកហូត ឬការបញ្ចប់

• ក្នុងករណីដែលក្រុមហ៊ុនជួបប្រទះនូវស្ថានភាពដែលខ្លួនគ្រប់គ្រងមិនបាន ក្រុមហ៊ុនមានសិទ្ធិដកខ្លួន ពីគម្រោងទាំងមូល ឬផ្នែកណាមួយនៃគម្រោងក្រោយពីទទួលការឯកភាពអោយដកខ្លួនពីភាគីក្រសួង • ក្នុងករណីក្រុមហ៊ុនដកខ្លួនដោយខ្លួនឯង នោះក្រុមហ៊ុន ត្រូវទទួលខុសត្រូវតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា • ក្នុងករណីដែលក្រុមហ៊ុន មិនបានប្រើប្រាស់អស់លទ្ធភាពរបស់ខ្លួន ក្នុងការអនុវត្តនូវសកម្មភាពដូចមានចែងក្នុងកិច្ចសន្យា ក្នុងរយៈពេល ០១ ឆ្នាំ គិតចាប់ពីថ្ងៃបញ្ចប់ការសិក្សាស្រាវជ្រាវអង្កេត កំណត់ទីតាំងផ្ទៃដី • ក្នុងករណីដែលក្រសួងមិនអាចអនុវត្តនូវភារកិច្ចរបស់ខ្លួន

គម្រោងពាក់ព័ន្ធ

https://opendevelopmentcambodia.net/profiles/economic-land-concessions/?feature_id=elc_gdc_38

ឈ្មោះឯកសារយោងរក្សាទុក Koh_Kong_Sugar_Company_Limited__02.08.2006.pdf
កាលបរិច្ឆេទផ្ទុកឡើង កុម្ភៈ 23, 2017, 06:46 (UTC)
កាលបរិច្ឆេទកែប្រែ មីនា 30, 2017, 03:56 (UTC)