Skip to content

Additional Information

Field Value
Last updated 14 តុលា 2017
Created 14 តុលា 2017
ទម្រង់ PDF
អាជ្ញាប័ណ្ណ unspecified
ឈ្មោះ របាយការណ៍លទ្ធផលស្រាវជ្រាវលើបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត (ឆ្នាំ២០០៩) (ភាសាខ្មែរ)
ការពិពណ៌នា

ចាប់តាំងពីប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មីចាប់ផ្តើមអនុវត្តនៅឆ្នាំ២០០៣មក ប័ណ្ណសម្គាល់អ្នកបោះឆ្នោត លែងត្រូវបានចេញឲ្យប្រើប្រាស់ទៀតហើយ។ ការចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាឃំុសង្កាត់និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ នៅក្នុងអំឡុងពេលនៃការបោះឆ្នោតឆ្នោតឆ្នាំ២០០៨ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានរកឃើញពីភាពមិនប្រក្រតី និងបញ្ហារជាច្រើន ដោយសារការចេញទម្រង់បញ្ជាក់អត្តសញ្ញាណ ១០១៨ ដែលនាំឲ្យប្រជាពលរដ្ឋខ្លះបាត់បង់សិទ្ធិបោះឆ្នោត និងការធ្លាក់ចុះជាខ្លាំងលើចំនួនប្រជាពលរដ្ឋទៅបោះឆ្នោត នៅតំបន់ខ្លះនៃប្រទេសកម្ពុជា។ របាយការណ៍ស្រាវជ្រាវនេះ មានគោលបំណងលើកកម្ពស់ការចូលរួមរបស់អ្នកបោះឆ្នោត និងជួយការពារសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ដោយធ្វើការកំណត់ពីបញ្ហារដែលកើតមានជាមួយអ្នកបោះឆ្នោត វិភាគលើបញ្ហារចេញទម្រង់១០១៨ និងការចុះឈ្មោះបោះឆ្នោត និងផ្ទៀងផ្ទាត់និងវាយតម្លៃលើភាពត្រឹមត្រូវនៃបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០០៨។

ភាសារបស់ធនធាន
  • ភាសាខ្មែរ