Skip to content

Additional Information

Field Value
Last updated 8 តុលា 2017
Created 8 តុលា 2017
ទម្រង់ PDF
អាជ្ញាប័ណ្ណ unspecified
ឈ្មោះ របាយការណ៍ស្តីពីការរាប់សន្លឹកឆ្នោតស្របពេលគ្នាតាមរយៈការរាប់រហ័សក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៨
ការពិពណ៌នា

ការរាប់សន្លឹកឆ្នោតស្របពេលគ្នាតាមរយៈការរាប់រហ័សរបស់ខុមហ្វ្រែល មានគោលបំណងចេញផ្សាយរបាយការណ៍ស្តីពីនិន្នាការនៃលទ្ធផលបោះឆ្នោត និងលំនាំនៃការក្លែងបន្លំការបោះឆ្នោត ឲ្យបានឆាប់រហ័ស។ វិធីសាស្រ្តនេះ គឺអាចជួយកាត់បន្ថយបរិមាណការងារគ្រប់គ្រងរបស់អ្នកសង្កេតការណ៍បោះឆ្នោត។ វិធីសាស្រ្តនេះ ត្រូវការតែចំណុចគំរូ (ការិយាល័យ)មួយចំនួន ដែលអ្នកសង្កេតការណ៍អាចបញ្ជូនទិន្នន័យមកការិយាល័យកណ្តាលរបស់ខុមហ្រ្វែល ដោយប្រើប្រាស់ទូរស័ព្ទដៃ។ មិនមានភាពមិនប្រក្រតី ឬការបំភិតបំភ័យធ្ងន់ធ្ងរ នៅក្នុងការិយាល័យបោះឆ្នោត ក្នុងអំឡុងពេលនៃដំណើរការបោះឆ្នោត កាលពីថ្ងៃទី ២៧ ខែកក្កដា ត្រូវបានរាយការណ៍ទេ។ យ៉ាងណាក៏ដោយ អ្នកបោះឆ្នោតមួយចំនួន បានបាត់ឈ្មោះរបស់ពួកគេ នៅលើបញ្ជីបោះឆ្នោត ឬមិនអាចស្វែងរកឈ្មោះនៅតាមការិយាល័បោះឆ្នោតឃើញ ដោយសារការធ្វើបច្ចុប្បន្នភាពលើបញ្ជីបោះឆ្នោត និងការផ្លាស់ប្តូរទីតាំងការិយាល័យបោះឆ្នោត ដែលបញ្ហាទាំងនេះអាចនាំឲ្យប៉ះពាល់ដល់ចំនួនប្រជាពលរដ្ឋចេញមកបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោត នៅក្នុងកម្រិតណាមួយ។

ភាសារបស់ធនធាន
  • ភាសាអង់គ្លេស
  • ភាសាខ្មែរ