-
របាយការណ៍វេទិកានគរូបនីយកម្ម (ភាសាខ្មែរ)
នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសហការជាមួយតំណាងការិយាល័យសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជារៀបចំជាលើកដំបូង “វេទិកានគរូបនីយកម្មកម្ពុជា ស្តីពីការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាបន្ន” ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍នៃការអភិវឌ្ឍ គោលនយោបាយ ចក្ខុវិស័យ វិស័យអទិភាព ការពង្រីកទីក្រុង ការអភិវឌ្ឍទីក្រុង ការអភិវឌ្ឍដី សហគមន៍ឆ្លាតវៃ បរិយាបន្ន ស្ថានភាពទីក្រុង បញ្ហាប្រឈម ដំណោះស្រាយ និន្នាការ កាលានុវត្តភាព នវានុវត្តន៍ ការសម្របសម្រួល ភាពជាដៃគូ ការផ្តល់ហិរញ្ញប្បទាន ការកសាងសមត្ថភាព ការការពារធនធានធម្មជាតិនិងបរិស្ថាន ការការពារគ្រោះមហន្តរាយ ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង និងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាមួយតំណាងការិយាល័យសម្របសម្រួលអង្គការសហប្រជាជាតិ។ វេទិកានេះត្រូវបានធ្វើឡើងនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ដែលបានផ្តល់នូវកាលានុវត្តភាពយ៉ាងច្រើនដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ពន្លឿនការអភិវឌ្ឍប្រទេសយ៉ាងឆាប់រហ័សតាមរយៈផលិតកម្មផ្អែកលើប្រព័ន្ធឌីជីថលនិងបញ្ញាសិប្បនិម្មិតក្នុងការបង្កើនផលិតភាពប្រកបដោយប្រសិទ្ធភាព គុណភាព ចីរភាព និងភាពប្រកួតប្រជែង។
Additional Information
Field | Value |
---|---|
Last updated | 26 មីនា 2020 |
Created | 26 មីនា 2020 |
ទម្រង់ | |
អាជ្ញាប័ណ្ណ | License not specified |
ឈ្មោះ | របាយការណ៍វេទិកានគរូបនីយកម្ម (ភាសាខ្មែរ) |
ការពិពណ៌នា |
នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសហការជាមួយតំណាងការិយាល័យសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជារៀបចំជាលើកដំបូង “វេទិកានគរូបនីយកម្មកម្ពុជា ស្តីពីការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាបន្ន” ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍នៃការអភិវឌ្ឍ គោលនយោបាយ ចក្ខុវិស័យ វិស័យអទិភាព ការពង្រីកទីក្រុង ការអភិវឌ្ឍទីក្រុង ការអភិវឌ្ឍដី សហគមន៍ឆ្លាតវៃ បរិយាបន្ន ស្ថានភាពទីក្រុង បញ្ហាប្រឈម ដំណោះស្រាយ និន្នាការ កាលានុវត្តភាព នវានុវត្តន៍ ការសម្របសម្រួល ភាពជាដៃគូ ការផ្តល់ហិរញ្ញប្បទាន ការកសាងសមត្ថភាព ការការពារធនធានធម្មជាតិនិងបរិស្ថាន ការការពារគ្រោះមហន្តរាយ ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង និងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាមួយតំណាងការិយាល័យសម្របសម្រួលអង្គការសហប្រជាជាតិ។ វេទិកានេះត្រូវបានធ្វើឡើងនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ដែលបានផ្តល់នូវកាលានុវត្តភាពយ៉ាងច្រើនដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ពន្លឿនការអភិវឌ្ឍប្រទេសយ៉ាងឆាប់រហ័សតាមរយៈផលិតកម្មផ្អែកលើប្រព័ន្ធឌីជីថលនិងបញ្ញាសិប្បនិម្មិតក្នុងការបង្កើនផលិតភាពប្រកបដោយប្រសិទ្ធភាព គុណភាព ចីរភាព និងភាពប្រកួតប្រជែង។ |
ភាសារបស់ធនធាន |
|