-
ការចូលរួមពីវិស័យឯកជនក្នុងការអភិឌ្ឍសេដ្ឋកិច្ច៖ ការប្រមើលឃើញសម្រាប់តំបន់ និងប្រទេសកម្ពុជា (ភាសាខ្មែរ)
រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការកសាងសមត្ថភាពស្ថាប័នដើម្បីលើកកម្ពស់ការវិនិយោគរបស់វិស័យឯកជន នៅប៉ុន្មានទស្សវត្សរ៍កន្លងមកនេះ។ វិស័យឯកជន គឺជាកាតាលីករមួយយ៉ាងសំខាន់ ដែលចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។ ដូចនេះ ក្របខណ្ឌគោលនយោបាយគួរលើកស្ទួយការចូលរួមរបស់វិស័យឯកជន និងសាធារណៈ ដើម្បីកៀរគរការវិនិយោគជាច្រើនពីវិស័យឯកជន និងជម្រុញការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា និងសមាហរណកម្មថ្នាក់តំបន់។ ប្រទេសកម្ពុជា ត្រូវបានគេស្គាល់ថាជាស្ថាបនិកនៃការបង្កើតក្របខណ្ឌនៃការចូលរួមពីវិស័យឯកជន និងសាធារណៈដោយភាពច្នៃប្រឌិតថ្មី ទាក់ទងទៅនឹងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលអាចប្រើប្រាស់ជាការអនុវត្តល្អៗ ប៉ុន្តែក្របខណ្ឌទាំងនោះចាំបាច់ត្រូវការពង្រីកបន្ថែម ដើម្បីលើកស្ទួយកិច្ចសហការ នៅថ្នាក់តំបន់អោយកាន់តែប្រសើរជាងនេះ។ ប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការចូលរួមនៅក្នុងគំនិតផ្តួចផ្តើមថ្មីៗរបស់អាស៊ាន ដែលអាចចូលរួមកាត់បន្ថយការចំណាយសម្រាប់សហគ្រាសតូច និងមធ្យម ព្រមទាំងអាចបង្កើនឱកាសប្រកួតប្រជែងជាច្រើននៅថ្នាក់តំបន់។ ការចូលរួមពីវិស័យឯកជន និងសាធារណៈ ពិតជាមានសារៈសំខាន់ និងអាចអនុវត្តទៅបានតាមរយៈការបញ្ជ្រាប ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទៅក្នុងប្រព័ន្ធអប់រំ តាំងពីកម្រិតបឋម ដល់ឧត្តមសិក្សា ដើម្បីបង្កើនគុណភាពនៃនិយោជិក និងការផ្តល់ជំនាញឡើងវិញ ប្រសិនបើចាំបាច់នៅក្នុងតម្រូវការទីផ្សារពលកម្ម។ គំរូនៃការធ្វើអាជីវកម្មដោយមានការទទួលខុសត្រូវចំពោះបរិស្ថាន គួរត្រួវបានលើកទឹកចិត្តដោយរដ្ឋាភិបាល និងផ្តល់ព័ត៌មានដោយអ្នកសិក្សាស្រាវជ្រាវ និងស្ថាប័នសិក្សាស្រាវជ្រាវ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
Additional Information
Field | Value |
---|---|
Last updated | 18 មិថុនា 2015 |
Created | 18 មិថុនា 2015 |
ទម្រង់ | |
អាជ្ញាប័ណ្ណ | CC-BY-SA-4.0 |
ឈ្មោះ | ការចូលរួមពីវិស័យឯកជនក្នុងការអភិឌ្ឍសេដ្ឋកិច្ច៖ ការប្រមើលឃើញសម្រាប់តំបន់ និងប្រទេសកម្ពុជា (ភាសាខ្មែរ) |
ការពិពណ៌នា |
រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការកសាងសមត្ថភាពស្ថាប័នដើម្បីលើកកម្ពស់ការវិនិយោគរបស់វិស័យឯកជន នៅប៉ុន្មានទស្សវត្សរ៍កន្លងមកនេះ។ វិស័យឯកជន គឺជាកាតាលីករមួយយ៉ាងសំខាន់ ដែលចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។ ដូចនេះ ក្របខណ្ឌគោលនយោបាយគួរលើកស្ទួយការចូលរួមរបស់វិស័យឯកជន និងសាធារណៈ ដើម្បីកៀរគរការវិនិយោគជាច្រើនពីវិស័យឯកជន និងជម្រុញការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា និងសមាហរណកម្មថ្នាក់តំបន់។ ប្រទេសកម្ពុជា ត្រូវបានគេស្គាល់ថាជាស្ថាបនិកនៃការបង្កើតក្របខណ្ឌនៃការចូលរួមពីវិស័យឯកជន និងសាធារណៈដោយភាពច្នៃប្រឌិតថ្មី ទាក់ទងទៅនឹងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលអាចប្រើប្រាស់ជាការអនុវត្តល្អៗ ប៉ុន្តែក្របខណ្ឌទាំងនោះចាំបាច់ត្រូវការពង្រីកបន្ថែម ដើម្បីលើកស្ទួយកិច្ចសហការ នៅថ្នាក់តំបន់អោយកាន់តែប្រសើរជាងនេះ។ ប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការចូលរួមនៅក្នុងគំនិតផ្តួចផ្តើមថ្មីៗរបស់អាស៊ាន ដែលអាចចូលរួមកាត់បន្ថយការចំណាយសម្រាប់សហគ្រាសតូច និងមធ្យម ព្រមទាំងអាចបង្កើនឱកាសប្រកួតប្រជែងជាច្រើននៅថ្នាក់តំបន់។ ការចូលរួមពីវិស័យឯកជន និងសាធារណៈ ពិតជាមានសារៈសំខាន់ និងអាចអនុវត្តទៅបានតាមរយៈការបញ្ជ្រាប ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទៅក្នុងប្រព័ន្ធអប់រំ តាំងពីកម្រិតបឋម ដល់ឧត្តមសិក្សា ដើម្បីបង្កើនគុណភាពនៃនិយោជិក និងការផ្តល់ជំនាញឡើងវិញ ប្រសិនបើចាំបាច់នៅក្នុងតម្រូវការទីផ្សារពលកម្ម។ គំរូនៃការធ្វើអាជីវកម្មដោយមានការទទួលខុសត្រូវចំពោះបរិស្ថាន គួរត្រួវបានលើកទឹកចិត្តដោយរដ្ឋាភិបាល និងផ្តល់ព័ត៌មានដោយអ្នកសិក្សាស្រាវជ្រាវ និងស្ថាប័នសិក្សាស្រាវជ្រាវ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ |
ភាសារបស់ធនធាន |
|