Skip to content

Additional Information

Field Value
Last updated 18 មិថុនា 2015
Created 18 មិថុនា 2015
ទម្រង់ PDF
អាជ្ញាប័ណ្ណ CC-BY-SA-4.0
ឈ្មោះ ការ​ចូលរួម​ពី​វិស័យ​ឯកជន​ក្នុង​ការ​អភិ​ឌ្ឍ​សេដ្ឋកិច្ច​៖​ ការ​ប្រមើល​ឃើញ​សម្រាប់​តំបន់​ និង​ប្រទេស​កម្ពុជា​ (ភាសាអង់គ្លេស)
ការពិពណ៌នា

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កសាង​សមត្ថភាព​ស្ថាប័ន​ដើម្បី​លើកកម្ពស់​ការ​វិនិយោគ​របស់​វិស័យ​ឯកជន​ នៅ​ប៉ុន្មាន​ទស្សវត្សរ៍​កន្លង​មកនេះ​។​ វិស័យ​ឯកជន​ គឺជា​កាតាលីករ​មួយ​យ៉ាង​សំខាន់​ ដែល​ចូលរួម​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ ដូចនេះ​ ក្រប​ខណ្ឌ​គោលនយោបាយ​គួរ​លើក​ស្ទួយ​ការ​ចូលរួម​របស់​វិស័យ​ឯកជន​ និង​សាធារណៈ​ ដើម្បី​កៀរគរការ​វិនិយោគ​ជា​ច្រើន​ពី​វិស័យ​ឯកជន​ និង​ជម្រុញ​ការ​អភិវឌ្ឍ​សម្រាប់​ទាំងអស់​គ្នា​ និង​សមាហរណកម្ម​ថ្នាក់​តំបន់​។​ ប្រទេស​កម្ពុជា​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស្ថាបនិក​នៃ​ការ​បង្កើត​ក្រប​ខណ្ឌ​នៃ​ការ​ចូលរួម​ពី​វិស័យ​ឯកជន​ និង​សាធារណៈ​ដោយ​ភាព​ច្នៃប្រឌិត​ថ្មី​ ទាក់ទង​ទៅ​នឹង​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​អាច​ប្រើប្រាស់​ជា​ការ​អនុវត្ត​ល្អៗ​ ប៉ុន្តែ​ក្រប​ខណ្ឌ​ទាំងនោះ​ចាំបាច់​ត្រូវការ​ពង្រីក​បន្ថែម​ ដើម្បី​លើក​ស្ទួយ​កិច្ចសហការ​ នៅ​ថ្នាក់​តំបន់​អោយ​កាន់តែ​ប្រសើរ​ជាង​នេះ​។​ ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពី​ការ​ចូលរួម​នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​ថ្មីៗ​របស់​អាស៊ាន​ ដែល​អាច​ចូលរួម​កាត់​បន្ថយ​ការ​ចំណាយ​សម្រាប់​សហគ្រាស​តូច​ និង​មធ្យម​ ព្រមទាំង​អាច​បង្កើន​ឱកាស​ប្រកួតប្រជែង​ជា​ច្រើន​នៅ​ថ្នាក់​តំបន់​។​ ការ​ចូលរួម​ពី​វិស័យ​ឯកជន​ និង​សាធារណៈ​ ពិតជា​មាន​សារៈសំខាន់​ និង​អាច​អនុវត្ត​ទៅ​បាន​តាម​រយៈ​ការ​បញ្ជ្រាប​ ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (TVET)​ ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ តាំងពី​កម្រិត​បឋម​ ដល់​ឧត្តម​សិក្សា​ ដើម្បី​បង្កើន​គុណភាព​នៃ​និ​យោ​ជិ​ក​ និង​ការ​ផ្តល់​ជំនាញ​ឡើង​វិញ​ ប្រសិនបើ​ចាំបាច់​នៅ​ក្នុង​តម្រូវការ​ទីផ្សារពលកម្ម​។​ គំរូ​នៃ​ការ​ធ្វើ​អាជីវកម្ម​ដោយ​មានការ​ទទួលខុសត្រូវ​ចំពោះ​បរិស្ថាន​ គួរ​ត្រួ​វ​បាន​លើកទឹកចិត្ត​ដោយ​រដ្ឋាភិបាល​ និង​ផ្តល់​ព័ត៌មាន​ដោយ​អ្នក​សិក្សា​ស្រាវជ្រាវ​ និង​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

ភាសារបស់ធនធាន
  • ភាសាអង់គ្លេស