Skip to content

Additional Information

Field Value
Last updated 4 មករា 2024
Created 4 មករា 2024
ទម្រង់ PDF
អាជ្ញាប័ណ្ណ License not specified
ឈ្មោះ សង្ខេបគោលនយោបាយអំពីគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នៃឧស្សាហកម្មរ៉ែមាសនៅកម្ពុជា (ភាសាខ្មែរ)
ការពិពណ៌នា

ប្រទេសកម្ពុជាបានកំណត់លក្ខខណ្ឌ តម្រូវផ្លូវច្បាប់លើគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលពាក់ព័ន្ធដូចជាការងារ, សុខភាព និងសុវត្ថិភាព, ការការពារបរិស្ថាន, ការវាយតម្លៃហេតុប៉ះពាល់, សិទ្ធិមនុស្ស សិទ្ធិកុមារ, យេនឌ័រ និងអភិបាលកិច្ចសាជីវកម្មឯកជនជាដើម។ ការសិក្សានេះបានប្រើប្រាស់វិធីសាស្ត្របែបគុណភាពសម្រាប់ការប្រមូលទិន្នន័យ និងព័ត៌មានដើម្បីបង្កើត និងវិភាគលទ្ធផលសិក្សាពីក្រុមហ៊ុនស្វែងរុករក និងធ្វើអាជីវកម្មរ៉ែមាសទាំងប្រាំមួយនៅក្នុងខេត្តចំនួន ប៊ី។ ការសិក្សានេះត្រូវបានធ្វើឡើងដោយមានការចូលរួមពេញលេញ ដោយធានាឱ្យមានការចូលរួមពីភាគី ពាក់ព័ន្ធសំខាន់ៗក្នុងការអនុវត្តវិធីសាស្ត្រនិងបច្ចេកទេសផ្សេងៗនៃការសិក្សា។ ការរកឃើញ, ការពិភាក្សា, ការសន្និដ្ឋាន, និងអនុសាសន៍ គឺផ្អែកលើលទ្ធផលនៃការសម្ភាសន៍ស៊ីជម្រៅ និងការសម្ភាសពាក់កណ្ដាលផ្លូវ ការជាមួយបុគ្គលិកក្រុមហ៊ុនវិនិយោគ, មន្ត្រីមន្ទីរទទួលបន្ទុកតាមខេត្ត, អង្គការមិនមែនរដ្ឋាភិបាលជាតិ និង អន្តរជាតិ, និងការអង្កេតផ្ទាល់នៅតាមទីតាំងគម្រោង ដែលត្រូវបានធ្វើឡើងក្នុងអំឡុងពេលប្រមូលទិន្នន័យ ក្នុងខេត្តព្រះវិហារ, ខេត្តមណ្ឌលគីរី, និងរតនគិរីក្នុងខែកញ្ញា ឆ្នាំ២០២២។

ភាសារបស់ធនធាន
  • ភាសាខ្មែរ