Skip to content

Additional Information

Field Value
Last updated 18 មិថុនា 2015
Created 18 មិថុនា 2015
ទម្រង់ HTML
អាជ្ញាប័ណ្ណ unspecified
ឈ្មោះ សិទ្ធិ​មនុស្ស​ និង​ពន្ធនាគារ​នៅ​កម្ពុជា​៖​ សុខភាព​នៅ​ក្នុង​ពន្ធនាគារ​ ឆ្នាំ​២០០២​ និង​ ២០០៣
ការពិពណ៌នា

ចាប់តាំងពី​ឆ្នាំ​១៩៩៧​ មក​ អង្គការ​លី​កាដូ​បាន​ចេញ​របាយការណ៍​សិទ្ធិ​មនុស្ស​ និង​ពន្ធនាគារ​នៅ​កម្ពុជា​ ដោយ​បង្ហាញ​ពី​បញ្ហា​ និង​ក្តី​បារម្ភ​ធ្ងន់ធ្ងរ​ និង​បាន​ផ្តល់​ជា​អនុសាសន៍​សម្រាប់​ការ​ផ្លាស់​ប្តូរ​។​ អង្គការ​លី​កាដូ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ ធ្វើការ​តាមដាន​អ្នកទោស​នៅ​កម្ពុជា​ និង​សិទ្ធិ​របស់​អ្នកទោស​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មានគុណ​ភាព​ខ្ពស់​ និង​មិន​ប្រកាន់​បក្សពួក​ ព្រមទាំង​ដើម្បី​ធ្វើការ​បញ្ចុះបញ្ចូល​សម្រាប់​ការ​កំណែទម្រង់​ដ៏​វិជ្ជមាន​។​ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ របាយការណ៍​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​កំណត់​បញ្ហា​ សម្រាប់​ធ្វើការ​តស៊ូ​មតិ​ អ្នក​សិក្សា​ស្រាវជ្រាវ​ ម្ចាស់​ជំនួយ​ អ្នកជំនាញ​ផ្នែក​ច្បាប់​ ក័​ដូច​ជា​មន្ត្រី​រដ្ឋាភិបាល​ និង​មន្ត្រី​ពន្ធនាគារ​ ថែម​ទាំង​ដើម្បី​ពង្រឹង​ស្ថានភាព​នៅ​ក្នុង​ពន្ធនាគារ​ និង​លើកកម្ពស់​ការ​គោរព​សិទ្ធិ​អ្នកទោស​។​ មានការ​ភ្ជាប់​ទំនាក់ទំនង​របស់​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​មក​លើ​អ្នកទោស​នៅ​កម្ពុជា​ជា​លក្ខណៈ​ប្រព័ន្ធ​ និង​ ការ​ថយ​ចុះ​នៃ​សុខភាព​របស់​អ្នកទោស​។​ របាយការណ៍​នេះ​ធ្វើការ​ស្វែងរក​ពី​ទំនាក់ទំនង​ទាំងនេះ​ និង​ធ្វើការ​ពន្យល់​អំពី​បញ្ហា​សុខភាព​អ្នកទោស​ ដែល​ជា​ក្តី​បារម្ភ​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​ ២០០២​ និង​ ២០០៣​។​

ភាសារបស់ធនធាន
  • ភាសាអង់គ្លេស