Skip to content

Additional Information

Field Value
Last updated 27 មីនា 2023
Created 18 មិថុនា 2015
ទម្រង់ PDF
អាជ្ញាប័ណ្ណ unspecified
ឈ្មោះ ចេញជាចំហរនៅព្រះរាជាណាចក្រកម្ពុជា៖ ពលរដ្ឋខ្មែរដែលស្រឡាញ់ភេទដូចគ្នា [ភាសាអង់គ្លេស]
ការពិពណ៌នា

របាយការណ៍ស្តីពី ចេញជាចំហរនៅព្រះរាជាណាចក្រកម្ពុជា៖ ពលរដ្ឋខ្មែរដែលស្រឡាញ់ភេទដូចគ្នា គឺជាលទ្ធផលដែលចេញពីគម្រោងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាដែលមជ្ឈមណ្ឌលសិទ្ធិកម្ពុជាកំពុងអនុវត្តន៍។ របាយការណ៍នេះប្រើប្រាស់នេះប្រើប្រាស់បច្ចេកទេសស័ព្ទរបស់អ្នកស្រលាញ់ភេទដូចគ្នា ដើម្បីពិភាក្សាពីស្ថានភាពរបស់ប្រជាជនដែលស្រឡាញ់ភេទដូចគ្នានៅកម្ពុជា វាមានសារៈសំខាន់ណាស់ក្នុងការចងចាំថាពាក្យបច្ចេកទេសទាំងនោះថ្មីចំពោះសង្គមកម្ពុជា រួមទាំងបុគ្គលស្រឡាញ់ភេទដូចគ្នាផ្ទាល់ដែលមិនអាចបញ្ជាក់ពីអត្តសញ្ញាណខ្លូនឯងថាជា ស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ភេទទាំងពីរ ឬអ្នកប្តូរភេទ (ដូចបានពិភាក្សានៅក្នុងផ្នែកទី២ នៃរបាយការណ៍នេះ)។ បញ្ញតិនៃទំនោរផ្លូវភេទ និងការកំណត់យេនឌ័រ ដែលបានកើតមាននៅក្នុងប្រទេសអ៊ឺរ៉ុបអាចមិនត្រឹមត្រូវក្នុងការសម្របសម្រួលមធ្យោបាយផ្លូវភេទ ដែលគេយល់ដឹងនៅកម្ពុជាទេ។ ដូច្នេះ បញ្ហាប្រឈមមួយទៀតចំពោះសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាគឺការស្វែងរកនូវភាសាដ៏សមស្រប ដើម្បីប្រើនៅពេលមានការប្រជ៊ំពិភាក្សាជាមួយប្រជាពលរដ្ឋកម្ពុជាអំពីបញ្ហានៃទំនោរផ្លូវភេទ និងការកំណត់យេនឌ័រ។

ភាសារបស់ធនធាន
  • ភាសាអង់គ្លេស