Skip to content

Additional Information

Field Value
Last updated 31 មីនា 2023
Created 31 មីនា 2023
ទម្រង់ PDF
អាជ្ញាប័ណ្ណ License not specified
ឈ្មោះ ផែនទីបរិវត្តកម្មឧស្សាហកម្មវាយនភណ្ឌ​ និងកាត់ដេរកម្ពុជា [ភាសាខ្មែរ]
ការពិពណ៌នា

ក្នុងន័យនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមខាងក្នុងនិងខាងក្រៅដែលមានចរិតជារចនាសម្ព័ន្ធក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌ​ និងកាត់ដេរកម្ពុជានេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំ និងដាក់ឱ្យអនុវត្ត «ផែនទីបរិវត្តកម្មឧស្សាហកម្មចាយនភណ្ឌ និងកាត់ដេរកម្ពុជា ឆ្នាំ២០២៣-២០២៧- ក្នុងគោលបំណងប្រែក្លាយឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ កម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ និងបង្កើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់តម្លៃ ចីរភាពបរិស្ថាន ការប្រើប្រាស់ បច្ចេកវិទ្យា ជំនាញ និងសហគ្រិនភាព តាមរយៈការដាក់ចេញនូវវិធានការមុតស្រួច និងជាក់លាក់សម្រាប់អនុវត្ត សំដៅគាំទ្រដល់ការអនុវត្ត «យុទ្ធសាស្រ្តរភិវឌ្ឈន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ ២០២២-២០២៧- ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ កន្តំងមក។ ដើម្បីសម្រេចគោលបំណងខាងលើ ផែនទីបរិវត្តកម្មនេះបានដាក់ចេញនូវឃ្នាស់យុទ្ធសាស្ត្រចំនួន៤ រួមមាន ១- ល្បាយផលិតផលនិងពាណិជ្ជកម្មអន្តរជាតិ ២-ជំនាញនិងបច្ចេកវិទ្យា ៣-ចីរភាពនិងនវានុវត្តន៍ និង ៤-ហេដ្ឋា- រចនាសម្ព័ន្ធនិងអភិបាលកិច្ច។ បន្ថែមពីនេះ ខ្ញុំក៍សូមគូសបញ្ជាក់ផងដែរថា ផែនទីបរិវត្តកម្មនេះ ត្រូវបានរៀបចំ ឡើងដោយអនុលោមតាមឧត្តមានុវត្តន៍អន្តរជាតិ និងក្នុងការលើកកម្ពស់វិស័យអាទិភាពចម្បងៗ នឹងត្រូវតម្រង់ ទិស ព្រមទាំងទទួលបានធាតុចូលពីក្រសួងស្ថាប័នមានសមត្ថកិច្ច ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានស្រាវជ្រាវ គ្រឹះស្ថាន បណ្តុះបណ្តាល និងវិស័យឯកជន។ បន្ថែមពីនេះ ត្បិតក្របខ័ណ្ឌពេលវេលាសម្រាប់អនុវត្តត្រូវបានកំណត់ត្រឹម ឆ្នាំ២០២៧ ក៍ពិតមែនពិត ប៉ុន្តែផែនទីបរិវត្តកម្មនេះចាត់ទុកជាឯកសាររស់ដែលមានចរិតប្រតិបត្តិការ និងអាចត្រូវ កែសម្រួលជាយថាហេតុដោយរាជរដ្ឋាភិបាល ដើម្បីធានាសង្គតិភាព និងភាពប្រាកដនិយមទៅតាមការវិវឌ្ឈជាក់ស្តែង។

ភាសារបស់ធនធាន
  • ភាសាខ្មែរ