Skip to content

Additional Information

Field Value
Last updated 28 ធ្នូ 2018
Created 28 ធ្នូ 2018
ទម្រង់ PDF
អាជ្ញាប័ណ្ណ CC-BY-NC-SA-3.0
ឈ្មោះ មូលន័យសង្ខេបកំណត់​ត្រា​សង្ខេប​ស្តី​ពី​ធុរកិច្ច​និង​សិ​ទិ្ធ​មនុស្ស​ (ភាសាខ្មែរ)
ការពិពណ៌នា

ម​.​ស​.​ម​.​ក​ បាន​ធ្វើការ​លើ​បញ្ហា​ដីធ្លី​ក្នុង​ប្រទេស​កម្ពុជា​ ចាប់តាំងពី​ខ្លួន​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ ២០០២​ មក​ម្ល៉េះ​។​ ជា​ផ្នែក​មួយ​នៃ​គម្រោង​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ ម​.​ស​.​ម​.​ក​ បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ ដើម្បី​វាយតម្លៃ​លើ​ស្ថានភាព​ទំនាស់​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ផល​ប៉ះពាល់​នៃ​ទំនាស់​ដីធ្លី​នេះ​មក​លើ​សិទ្ធិ​មនុស្ស​ ដោយ​ផ្តោត​លើ​ករណី​ចំនួន​បី​។​ ដោយ​មានការ​សហការ​ជាមួយនឹង​ អាក់​សិន​អេ​ត​ ម​.​ស​.​ម​.​ក​ បាន​រក​ឃើញ​ទំនាស់​ដីធ្លី​ចំនួន​បី​ដែល​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង​ ១.៦០០​ គ្រួសារ​៖​ ទំនាស់​ដីធ្លី​ដែល​ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​ជាមួយ​ នឹង​ក្រុមហ៊ុន​ស្ករស​មី​ត​ធ័​រ​ ភូ​ល​ នៅ​ក្នុង​សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ ទំនាស់​ដីធ្លី​ពាក់ព័ន្ធ​នឹង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ និង​ក្រុមហ៊ុនចម្ការកៅស៊ូ​ សុក​ហ្វិ​ន​ ខេ​ស៊ី​ឌី​ នៅ​ក្នុង​ឃុំ​ប៊ូ​ស្រា​ ស្រុក​ពេ​ជ្រា​ដា​ ខេត្តមណ្ឌលគិរី​ ហើយ​ករណី​ចុង​ក្រោយ​ គឺ​ទំនាស់​ដីធ្លី​ពាក់ព័ន្ធ​នឹង​អ្នក​ភូមិ​ និង​ក្រុមហ៊ុន​ អ៊ឹម​.​ឌី​.​អេស​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មដា​ អឹ​ម​.​ឌី​.​អេស​ ស្ថិត​ក្នុង​ឃុំ​ថ្មដា​ ស្រុក​វាល​វែង​ ខេត្ត​ពោ​ធិ័​សាត់​។​

ភាសារបស់ធនធាន
  • ភាសាខ្មែរ