Skip to content

Additional Information

Field Value
Last updated 18 មិថុនា 2015
Created 18 មិថុនា 2015
ទម្រង់ PDF
អាជ្ញាប័ណ្ណ CC-BY-NC-4.0
ឈ្មោះ បទ​ពិសោធន៍​ល្អ​នៃ​ការ​ប្រើប្រាស់​ព័ត៌មាន​សង្គម​សម្រាប់​សិទ្ធិ​មនុស្ស​ (ភាសាអង់គ្លេស)
ការពិពណ៌នា

​គោលបំណង​នៃ​សៀវភៅ​នេះ​ គឺ​ផ្តល់​ជា​ទិដ្ឋភាព​ទូទៅ​នៃ​ បទ​ពិសោធន៍​ល្អៗ​ទាក់ទិន​ទៅ​នឹង​ការ​ប្រើប្រាស់​ព័ត៌មាន​សង្គម​ សម្រាប់​ការងារ​សិទ្ធិ​មនុស្ស​។​ សៀវភៅ​នេះ​ បង្ហាញ​អំពី​ចំនុច​មួយ​ចំនួន​ ដែល​រួមចំណែក​ក្នុង​ការ​ប្រើប្រាស់​ព័ត៌មាន​សង្គម​ប្រកបដោយ​ជោគជ័យ​។​ សៀវភៅ​នេះ​ផលិត​ឡើង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)​ ដែល​ជា​ស្ថាប័ន​អង្គការ​មិនមែន​រដ្ឋាភិបាល​ឯករាជ្យ​មួយ​ ដែល​ធ្វើការ​គាំទ្រ​ និង​ការពារ​ប្រជាធិបតេយ្យ​ និង​គោរព​សិទ្ធិ​មនុស្ស​ ក៏​ដូច​ជា​សិទ្ធិ​ស៊ី​វិល​ និង​សិទ្ធិ​ធ្វើ​នយោបាយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ការងារ​សិទ្ធិ​មនុស្ស​ មាន​សក្តានុពល​យ៉ាង​ទូលំទូលាយ​។​ ការ​ប្រើប្រាស់​ ហ្វេ​ស​ប៊ុ​ក​ យូ​ធូប​ ធ្វី​ត​ធឺ​ និង​ឧបករណ៍​ព៏​ត៌​មាន​សង្គម​នានា​ ក្នុង​ការ​ផ្សព្វ​ផ្ដា​យ​ព័ត៌មាន​ស្តី​ពី​សិទ្ធិ​មនុស្ស​មានការ​រីក​លូតលាស់​គួរ​អោយ​កត់សំគាល់​ និង​មាន​និន្នាការ​បន្ត​កើនឡើង​ទៀត​។​ ការ​ប្រើប្រាស់​ឧបករណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​ក្លាយទៅជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ ក្នុង​ការ​ពង្រីក​ និង​ព​ន្លឿ​ន​ការ​ចូលរួម​ និង​ការ​ទទួល​បាន​សារ​ដែល​ទាក់ទង​ទៅ​នឹង​សិទ្ធិ​មនុស្ស​។​

ភាសារបស់ធនធាន
  • ភាសាអង់គ្លេស