-
សិទ្ធិទទួលបានកម្មសិទ្ធិដីធ្លីនៅកម្ពុជា៖ ការសិក្សាស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងខេត្តចំនួនបី នៅកម្ពុជា និងក្នុងរាជធានីភ្នំពេញ
ការផ្តោតចម្បងនៃការស្រាវជ្រាវ គឺដើម្បីកំណត់ពេលវេលា និងពិនិត្យមើលថា តើការដកចេញ និងឧបសគ្គផ្សេងៗរារាំងប្រជាពលរដ្ឋ ពីការទទួលបានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ (SLR) និងការប៉ះពាល់ដល់អត្ថប្រយោជន៍ជាច្រើននៃប្រព័ន្ធផ្តល់ប័ណ្ណកម្មសិទ្ធិនេះ។ ការសិក្សានេះបានរកឃើញថា នៅតាមតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ចន្លោះពី ១ ភាគ ៣ និង ៤ ភាគ ៥ នៃក្បាលដីមិនត្រូវបានចុះបញ្ជី បន្ទាប់ពីដំណើរការនេះបានបញ្ចប់។ ផ្ទុយទៅវិញ នៅតាមទីជនបទនៃខេត្តកំពង់ចាម និងខេត្តបន្ទាយមានជ័យ ជាង ៩៩ ភាគរយនៃក្បាលដីត្រូវបានចុះបញ្ជី ហើយមានការដកចេញតិចតួចណាស់ ដោយហាក់ដូចជាបានដំណើរការយ៉ាងរលូន។ ការបែងចែករវាងទីក្រុង និងជនបទត្រូវបានបង្ហាញនៅក្នុងរបាយការណ៍នេះ ដោយមានការលើកលែងច្រើន និងមានជម្លោះ កើតឡើងនៅពេលដែលដីមានតម្លៃខ្ពស់ ជាពិសេសនៅរាជធានីភ្នំពេញ។ ហេតុផលដែលដីធ្លីមិនត្រូវបានចុះបញ្ជី រួមបញ្ចូលទាំងជម្លោះដីធ្លី ដែលបន្តកើតមាន ដីត្រួតស៊ីគ្នាជាមួយនឹងទ្រព្យសម្បត្តិរដ្ឋ ឬការខ្វះទិន្នន័យ។ ការព្រួយបារម្ភបន្ថែមទៀតដែលបានលើកឡើងដោយការសិក្សានេះ គឺថាដីដែលត្រូវបានផ្ទេរកម្មសិទ្ធិជាបន្តបន្ទាប់ទៅកាន់ម្ចាស់ថ្មីមិនត្រូវបានចុះបញ្ជីត្រឹមត្រូវ ជាមួយអាជ្ញាធរសុរិយោដីទេ។ វាត្រូវបានចុះបញ្ជីតែនៅកម្រិតមូលដ្ឋាន ដែលមិនភាពគ្រប់គ្រាន់នោះទេ។ ម្ចាស់ដី គួរទទួលបានព័ត៌មានលើបញ្ហានេះប្រសើរជាងមុន។
Additional Information
Field | Value |
---|---|
Last updated | 18 មិថុនា 2015 |
Created | 18 មិថុនា 2015 |
ទម្រង់ | JSON |
អាជ្ញាប័ណ្ណ | unspecified |
ឈ្មោះ | សិទ្ធិទទួលបានកម្មសិទ្ធិដីធ្លីនៅកម្ពុជា៖ ការសិក្សាស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងខេត្តចំនួនបី នៅកម្ពុជា និងក្នុងរាជធានីភ្នំពេញ |
ការពិពណ៌នា |
ការផ្តោតចម្បងនៃការស្រាវជ្រាវ គឺដើម្បីកំណត់ពេលវេលា និងពិនិត្យមើលថា តើការដកចេញ និងឧបសគ្គផ្សេងៗរារាំងប្រជាពលរដ្ឋ ពីការទទួលបានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ (SLR) និងការប៉ះពាល់ដល់អត្ថប្រយោជន៍ជាច្រើននៃប្រព័ន្ធផ្តល់ប័ណ្ណកម្មសិទ្ធិនេះ។ ការសិក្សានេះបានរកឃើញថា នៅតាមតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ចន្លោះពី ១ ភាគ ៣ និង ៤ ភាគ ៥ នៃក្បាលដីមិនត្រូវបានចុះបញ្ជី បន្ទាប់ពីដំណើរការនេះបានបញ្ចប់។ ផ្ទុយទៅវិញ នៅតាមទីជនបទនៃខេត្តកំពង់ចាម និងខេត្តបន្ទាយមានជ័យ ជាង ៩៩ ភាគរយនៃក្បាលដីត្រូវបានចុះបញ្ជី ហើយមានការដកចេញតិចតួចណាស់ ដោយហាក់ដូចជាបានដំណើរការយ៉ាងរលូន។ ការបែងចែករវាងទីក្រុង និងជនបទត្រូវបានបង្ហាញនៅក្នុងរបាយការណ៍នេះ ដោយមានការលើកលែងច្រើន និងមានជម្លោះ កើតឡើងនៅពេលដែលដីមានតម្លៃខ្ពស់ ជាពិសេសនៅរាជធានីភ្នំពេញ។ ហេតុផលដែលដីធ្លីមិនត្រូវបានចុះបញ្ជី រួមបញ្ចូលទាំងជម្លោះដីធ្លី ដែលបន្តកើតមាន ដីត្រួតស៊ីគ្នាជាមួយនឹងទ្រព្យសម្បត្តិរដ្ឋ ឬការខ្វះទិន្នន័យ។ ការព្រួយបារម្ភបន្ថែមទៀតដែលបានលើកឡើងដោយការសិក្សានេះ គឺថាដីដែលត្រូវបានផ្ទេរកម្មសិទ្ធិជាបន្តបន្ទាប់ទៅកាន់ម្ចាស់ថ្មីមិនត្រូវបានចុះបញ្ជីត្រឹមត្រូវ ជាមួយអាជ្ញាធរសុរិយោដីទេ។ វាត្រូវបានចុះបញ្ជីតែនៅកម្រិតមូលដ្ឋាន ដែលមិនភាពគ្រប់គ្រាន់នោះទេ។ ម្ចាស់ដី គួរទទួលបានព័ត៌មានលើបញ្ហានេះប្រសើរជាងមុន។ |
ភាសារបស់ធនធាន |
|