Skip to content

Additional Information

Field Value
Last updated 29 សីហា 2019
Created 29 សីហា 2019
ទម្រង់ PDF
អាជ្ញាប័ណ្ណ CC-BY-SA-4.0
ឈ្មោះ ប្រកាសលេខ៣៦០ ស្ដីពីការកំណត់ប្រភេទមុខរបរ និងការងារដែលត្រូវហាមចំពោះជនបរទេស
ការពិពណ៌នា

ប្រកាសនេះមានគោលបំណងកំណត់នូវប្រភេទមុខរបរស្វ័យនិយោជន៍ ដែលត្រូវបានហាមឃាត់ចំពោះជនបរទេសក្នុងការប្រកបមុខរបរ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បុគ្គលស្វ័យនិយោជន៍ សំដៅដល់ជនដែលប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្សដែលផ្តល់ដោយនិយោជក ឬរដ្ឋតាមកិច្ចសន្យាការងារ។ មុខរបរ និងការងារត្រូវបានហាមឃាត់មានដូចជា៖ ១) អ្នកបើកបរយានជំនិះគ្រប់ប្រភេទជាលក្ខណៈអាជីវកម្ម (ទោចក្រយានយន្ត ត្រីចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ម៉ូតូកង់បួន រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញ) ២) អ្នកលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទនៅទីសាធារណៈ ៣) អ្នកម៉ាស្សា ចាប់សរសៃតាមទីសាធារណៈ ៤) អ្នកកាត់សក់ អ៊ុតសក់ និងថែសក្សាសម្ផស្ស ៥) អ្នកផ្តល់សេវាកម្មដេរ និងសម្អាតស្បែកជើង ៦)​ អ្នកកាត់ដេរ ៧) អ្នកប៉ះកង់ ជាងជួសជុលយានយន្ត ៨)​ អ្នកផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ ៩) អ្នកផលិតឧបករណ៍ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប ១០) ជាងទង ជាងច្នៃត្បូងពេជ្រ។

ភាសារបស់ធនធាន
  • ភាសាខ្មែរ