-
ប្រកាសរួមលេខ ១៤៥១ សហវ ប្រកស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែ និងថាមពល
ប្រកាសរួមនេះសម្រេចលើ១០ប្រការ មានដូចតទៅ៖
ប្រការ ១. អនុញ្ញាតឱ្យក្រសួងរ៉ែ និងថាមពល អនុវត្តការប្រមូលចំណូលពីកម្រៃសេវាសាធារណៈ និងការពិន័យ អន្តរការណ៍ជាប្រាក់ ដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិ។
ប្រការ ២. ក្រសួងរ៉ែ និងថាមពល ត្រូវបានបិទផ្សាយជាសាធារណៈ ជាពិសេសនៅកន្លែងផ្តល់សេវានូវស្តង់ដារសេវា ក្នុងនោះរួមមាន កម្រងសេវាសាធារណៈដែលកំណត់ដោយប្រការ ១ នៃប្រកាសរួមនេះ, ទម្រង់ឯកសារ និងនីតិវិធី សម្រាប់ការផ្តល់សេវាដែលមានការពាក់ព័ន្ធ។ ក្រសួងរ៉ែ និងថាមពល ត្រូវរៀបចំឱ្យមានកន្លែងទទួលបណ្ដឹងតវ៉ា ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសក្នុងករណីមានការអនុវត្តខុសពីស្តង់ដារសេវា ឬមានការយកកម្រៃលើសការកំណត់ ឬមានការយឺតយ៉ាវ ជាដើម។
ប្រការ ៣. ក្រសួងរ៉ែ និងថាមពល មានភារកិច្ចប្រមូលចំណូល ទទួលខុសត្រូវលើប្រាក់ចំណូលដែលប្រមូលបាន និងការបង់ប្រាក់ចំណូលចូលថវិកាជាតិ។ ទន្ទឹមនឹងនោះ ក្រសួងរ៉ែ និងថាមពល ត្រូវចុះកិច្ចបញ្ចិកាគណនេយ្យស្ដីពី កិច្ចប្រតិបត្តិការចំណូល និងកត់ត្រាតាមដានប្រាក់ចំណូលនៅក្នុងជំពូក គណនី អនុគណនី នៃមាតិកាចំណូលថវិកា ព្រមទាំងធ្វើសលាកប័ត្រចំណូលថវិកាជាតិ។
ប្រការ ៤. ការបែងចែកភារកិច្ចលើការគ្រប់គ្រង និងការប្រមូលចំណូលពីការផ្តល់សេវាសាធារណៈ និងការពិន័យ អន្តរការណ៍ជាប្រាក់ រវាងរដ្ឋបាលកណ្តាលក្រសួងរ៉ែ និងថាមពល និងមន្ទីររ៉ែ និងថាមពលរាជធានី ខេត្ត ត្រូវ កំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ ក្រសួងរ៉ែ និងថាមពល ត្រូវផ្ញើសេចក្តីប្រកាសនេះចំនួន មួយច្បាប់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជ្រាបជាព័ត៌មាន និងសម្រាប់តាមដានការអនុវត្ត។
ប្រការ ៥. រាល់ការប្រមូលចំណូលពីកម្រៃសេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់ ដែលមានចែងក្នុង តារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមនេះ ត្រូវប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ដែលបើកផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមប្រកាសលេខ ២៧២ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ ស្តីពីការដាក់ឱ្យប្រើប្រាស់ បង្កាន់ដៃបង់ប្រាក់ និងសារាចរណែនាំលេខ ០០៥ សហវ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ ស្តីពីការគ្រប់គ្រងបង្កាន់ដៃ បង់ប្រាក់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ប្រការ ៦. ក្រសួងរ៉ែ និងថាមពល់ ត្រូវកំណត់ទីតាំងជាក់លាក់ និងមានមន្ត្រីប្រចាំការដែលមានលក្ខណៈជាច្រកចេញ ចូលតែមួយនៅទីតាំងដែលបានកំណត់ ដើម្បីទទួលបម្រើសេវាជូនអតិថិជនឱ្យបានទាន់ពេលវេលា តាមការកំណត់។
ប្រការ ៧. ក្រសួងរ៉ែ និងថាមពល ត្រូវធ្វើរបាយការណ៍ស្តីពីការអនុវត្តចំណូលប្រចាំខែ និងប្រចាំឆ្នាំ ដើម្បីផ្ញើមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានមុនថ្ងៃទី១០ នៃខែបន្ទាប់ សម្រាប់របាយការណ៍ប្រចាំខែ និងឱ្យបានមុនថ្ងៃទី១៥ ខែមករា នៃឆ្នាំបន្ទាប់ សម្រាប់របាយការណ៍ប្រចាំឆ្នាំ។
ប្រការ ៨. កម្រងសេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់ ដូចមានចែងក្នុងតារាងឧបសម្ព័ន្ធភ្ជាប់នឹង ប្រកាសរួមនេះ អាចកែប្រែបានតាមការចាំបាច់ តាមរយៈប្រកាសរួម។
ប្រការ ៩. និរាករណ៍ទាំងស្រុងប្រកាសរួមលេខ ១០០៥ សហវ.ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការផ្តល់សេវា សាធារណៈរបស់ក្រស្នងឧស្សាហកម្ម រ៉ែ និងថាមពល។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសរួមនេះ ត្រូវទុកជានិរាករណ៍។
ប្រការ ១០. អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល ត្រូវទទួលបន្ទុកអនុវត្តប្រកាសរួមនេះ តាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
Additional Information
Field | Value |
---|---|
Last updated | 16 កុម្ភៈ 2023 |
Created | 16 កុម្ភៈ 2023 |
ទម្រង់ | |
អាជ្ញាប័ណ្ណ | License not specified |
ឈ្មោះ | ប្រកាសរួមលេខ ១៤៥១ សហវ ប្រកស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែ និងថាមពល |
ការពិពណ៌នា |
ប្រកាសរួមនេះសម្រេចលើ១០ប្រការ មានដូចតទៅ៖ ប្រការ ១. អនុញ្ញាតឱ្យក្រសួងរ៉ែ និងថាមពល អនុវត្តការប្រមូលចំណូលពីកម្រៃសេវាសាធារណៈ និងការពិន័យ អន្តរការណ៍ជាប្រាក់ ដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិ។ ប្រការ ២. ក្រសួងរ៉ែ និងថាមពល ត្រូវបានបិទផ្សាយជាសាធារណៈ ជាពិសេសនៅកន្លែងផ្តល់សេវានូវស្តង់ដារសេវា ក្នុងនោះរួមមាន កម្រងសេវាសាធារណៈដែលកំណត់ដោយប្រការ ១ នៃប្រកាសរួមនេះ, ទម្រង់ឯកសារ និងនីតិវិធី សម្រាប់ការផ្តល់សេវាដែលមានការពាក់ព័ន្ធ។ ក្រសួងរ៉ែ និងថាមពល ត្រូវរៀបចំឱ្យមានកន្លែងទទួលបណ្ដឹងតវ៉ា ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសក្នុងករណីមានការអនុវត្តខុសពីស្តង់ដារសេវា ឬមានការយកកម្រៃលើសការកំណត់ ឬមានការយឺតយ៉ាវ ជាដើម។ ប្រការ ៣. ក្រសួងរ៉ែ និងថាមពល មានភារកិច្ចប្រមូលចំណូល ទទួលខុសត្រូវលើប្រាក់ចំណូលដែលប្រមូលបាន និងការបង់ប្រាក់ចំណូលចូលថវិកាជាតិ។ ទន្ទឹមនឹងនោះ ក្រសួងរ៉ែ និងថាមពល ត្រូវចុះកិច្ចបញ្ចិកាគណនេយ្យស្ដីពី កិច្ចប្រតិបត្តិការចំណូល និងកត់ត្រាតាមដានប្រាក់ចំណូលនៅក្នុងជំពូក គណនី អនុគណនី នៃមាតិកាចំណូលថវិកា ព្រមទាំងធ្វើសលាកប័ត្រចំណូលថវិកាជាតិ។ ប្រការ ៤. ការបែងចែកភារកិច្ចលើការគ្រប់គ្រង និងការប្រមូលចំណូលពីការផ្តល់សេវាសាធារណៈ និងការពិន័យ អន្តរការណ៍ជាប្រាក់ រវាងរដ្ឋបាលកណ្តាលក្រសួងរ៉ែ និងថាមពល និងមន្ទីររ៉ែ និងថាមពលរាជធានី ខេត្ត ត្រូវ កំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ ក្រសួងរ៉ែ និងថាមពល ត្រូវផ្ញើសេចក្តីប្រកាសនេះចំនួន មួយច្បាប់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជ្រាបជាព័ត៌មាន និងសម្រាប់តាមដានការអនុវត្ត។ ប្រការ ៥. រាល់ការប្រមូលចំណូលពីកម្រៃសេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់ ដែលមានចែងក្នុង តារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមនេះ ត្រូវប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ដែលបើកផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមប្រកាសលេខ ២៧២ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ ស្តីពីការដាក់ឱ្យប្រើប្រាស់ បង្កាន់ដៃបង់ប្រាក់ និងសារាចរណែនាំលេខ ០០៥ សហវ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ ស្តីពីការគ្រប់គ្រងបង្កាន់ដៃ បង់ប្រាក់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប្រការ ៦. ក្រសួងរ៉ែ និងថាមពល់ ត្រូវកំណត់ទីតាំងជាក់លាក់ និងមានមន្ត្រីប្រចាំការដែលមានលក្ខណៈជាច្រកចេញ ចូលតែមួយនៅទីតាំងដែលបានកំណត់ ដើម្បីទទួលបម្រើសេវាជូនអតិថិជនឱ្យបានទាន់ពេលវេលា តាមការកំណត់។ ប្រការ ៧. ក្រសួងរ៉ែ និងថាមពល ត្រូវធ្វើរបាយការណ៍ស្តីពីការអនុវត្តចំណូលប្រចាំខែ និងប្រចាំឆ្នាំ ដើម្បីផ្ញើមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានមុនថ្ងៃទី១០ នៃខែបន្ទាប់ សម្រាប់របាយការណ៍ប្រចាំខែ និងឱ្យបានមុនថ្ងៃទី១៥ ខែមករា នៃឆ្នាំបន្ទាប់ សម្រាប់របាយការណ៍ប្រចាំឆ្នាំ។ ប្រការ ៨. កម្រងសេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់ ដូចមានចែងក្នុងតារាងឧបសម្ព័ន្ធភ្ជាប់នឹង ប្រកាសរួមនេះ អាចកែប្រែបានតាមការចាំបាច់ តាមរយៈប្រកាសរួម។ ប្រការ ៩. និរាករណ៍ទាំងស្រុងប្រកាសរួមលេខ ១០០៥ សហវ.ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការផ្តល់សេវា សាធារណៈរបស់ក្រស្នងឧស្សាហកម្ម រ៉ែ និងថាមពល។ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសរួមនេះ ត្រូវទុកជានិរាករណ៍។ ប្រការ ១០. អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល ត្រូវទទួលបន្ទុកអនុវត្តប្រកាសរួមនេះ តាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ |
ភាសារបស់ធនធាន |
|