Skip to content

Additional Information

Field Value
Last updated 14 មករា 2021
Created 14 មករា 2021
ទម្រង់ PDF
អាជ្ញាប័ណ្ណ License not specified
ឈ្មោះ ប្រកាស​អន្តរក្រសួង​លេខ​ ៤១៣​ ស្តី​ពី​ ការ​តម្លើង​កម្រិត​ និង​ការ​បង្កើត​អង្គភាព​សុខាភិបាល​
ការពិពណ៌នា

ប្រកាស​អន្តរក្រសួង​នេះ​ស្តី​ពី​ ការ​តម្លើង​មន្ទីរពេទ្យ​បង្អែក​ដែល​ផ្តល់​សេវា​សំណុំ​សកម្មភាព​បង្គ្រប់​កម្រិត​១​ (CPA1)​ ទៅ​ជា​មន្ទីរពេទ្យ​បង្អែក​ដែល​ផ្តល់​សេវា​សំណុំ​សកម្មភាព​បង្គ្រប់​កម្រិត​២​ (CPA2)​ នៅ​ក្នុង​ខេត្តរតនគិរី​ សៀមរាប​ បន្ទាយ​មាន​ជ័យ​ កែប​ និង​ការ​បង្កើត​មន្ទីរពេទ្យ​បង្អែក​ថ្មី​ចំនួន​០២​កន្លែង​ ដែល​ផ្តល់​សេវា​សំណុំ​សកម្មភាព​បង្គ្រប់​កម្រិត​១​ (CPA1)​ នៅ​ខេត្តក្រចេះ​។​ អង្គភាព​សុខាភិបាល​ដែល​នឹង​ត្រូវ​បង្កើត​ថ្មី​ រួម​មាន​មណ្ឌល​សុខាភិបាល​ចំនួន​ ១៨​ កន្លែង​នៅ​ក្នុង​ខេត្តក្រចេះ​ ខេត្តកំពង់ស្ពឺ​ កំពង់ចាម​ កំពង់ធំ​ ខេត្តស្វាយរៀង​ កណ្តាល​ រតនគិរី​ ស្ទឹង​ត្រែង​។​ ប៉ុស្តិ៍​សុខភាព​ចំនួន​ ១០​ ក៏​ត្រូវ​បាន​ដំឡើង​ឱ្យ​ក្លាយទៅជា​មណ្ឌល​សុខភាព​ នៅ​ក្នុង​រដ្ឋបាល​ខេត្ត​ចំនួន​ ០៦​ រួម​មាន​ខេត្តក្រចេះ​ ត្បូងឃ្មុំ​ បន្ទាយ​មាន​ជ័យ​ ព្រះ​វិហារ​ រតនគិរី​ មណ្ឌលគិរី​ និង​បង្កើត​ប៉ុស្តិ៍​សុខភាព​ថ្មី​ចំនួន​ ៨​ កន្លែង​នៅ​ក្នុង​រដ្ឋបាល​ខេត្ត​ចំនួន​ ៤​ រួម​មាន​ខេត្តក្រចេះ​ ព្រះ​វិហារ​ ស្ទឹង​ត្រែង​ កណ្តាល​។​

ភាសារបស់ធនធាន
  • ភាសាខ្មែរ