Skip to content

Additional Information

Field Value
Last updated 28 សីហា 2024
Created 28 សីហា 2024
ទម្រង់ PDF
អាជ្ញាប័ណ្ណ License not specified
ឈ្មោះ សេចក្ដីបង្គាប់អាជ្ញាកណ្ដាលនៃឧប្បត្តិហេតុការងារដែលពាក់ព័ន្ធនឹងក្រុមហ៊ុន កាឡាខេម អ៊ិនវេសមេន
ការពិពណ៌នា

សេចក្តីបង្គាប់នេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅលើករណីវិវាទនៃភាគី ក្រុមហ៊ុន កាឡាខេម អ៊ិនវេសមេន (និយោជក) និងភាគីតំណាងកម្មករនិយោជិតក្នុងការដោះស្រាយវិវាទការងាររួមនៃក្រុមហ៊ុន កាឡាខេម អ៊ិនវេសមេន (កម្មករនិយោជិត)។ យោងតាមសេចក្តីបង្គាប់អាជ្ញាកណ្តាលមានការទាមទារចំនួន៦ពីកម្មករនិយោជិត នៅក្នុងរបាយការណ៍ផ្សះផ្សាមិនសះជារួមមាន៖ ១)​ សុំឲ្យក្រុមហ៊ុនផ្តល់ប្រាក់ជួសការជូនដំណឹងមុនអោយបានត្រឹមត្រូវ។ ២)​ សុំឲ្យក្រុមហ៊ុនផ្តល់ប្រាក់បំណាច់អតីតភាពការងារអោយបានត្រឹមត្រូវ​។ ៣) សុំឲ្យក្រុមហ៊ុនផ្តល់ប្រាក់សោហ៊ុយជម្ងឺចិត្តឲ្យបានត្រឹមត្រូវ។ ៤)​ សុំឲ្យក្រុមហ៊ុនផ្តល់ប្រាក់ឈ្នួលខែចុងក្រោយដែលមិនទាន់បានបើកឲ្យបានត្រឹមត្រូវ។ ៥)​ សុំឲ្យក្រុមហ៊ុនផ្តល់ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំអោយបានត្រឹមត្រូវ ៦) សុំឲ្យក្រុមហ៊ុនចេញវិញ្ញាបនត្របញ្ជាក់ការងារជជូនកម្មករនិយោជិតឲ្យបានគ្រប់ៗគ្នា។

ភាសារបស់ធនធាន
  • ភាសាខ្មែរ