﻿_id	id	date	title	description	reference_text	resource_link
1	1	ថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩៤	ច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា	ច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា គឺជា​ច្បាប់​វិនិយោគ​ដំបូង​គេ​បង្អស់នៅក្នុង​ប្រទេស​កម្ពុជា ​ដែល​គ្រប់គ្រង​រាល់​គម្រោង​វិនិយោគ​ដោយ​អ្នក​វិនិយោគ​ដែល​​ជា​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល។ វិនិយោគិនអាចជាសញ្ជាតិខ្មែរ និង/ឬបរទេសនៅក្នុងប្រទេសកម្ពុជា។​ ច្បាប់នេះមាន ២៦ មាត្រានិង ៩ ជំពូក។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣ មាត្រាទី ១ ២ ៦ ៧ ៨ ១០ ១២ ១៤ ១៦ ១៨ ២០ ២១ ២២ ២៣ ២៤ ២៥ ២៦ និង ២៧ ត្រូវបានការប្រែនៅក្នុងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។	"រាជរដ្ឋាភិបាលកម្ពុជា, ""ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា,"" ថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩៩៤, បានចូលអាននៅខែកញ្ញា ឆ្នាំ២០២២"	https://data.opendevelopmentcambodia.net/km/laws_record/law-on-investment-in-the-kingdom-of-cambodia
2	2	ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៩៥	ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម	ច្បាប់នេះមាន ៥ ជំពូក និង ៦០ មាត្រា ហើយផ្តោតសំខាន់លើសកម្មភាពពាណិជ្ជកម្ម ដែលពាណិជ្ជករគឺសំដៅលើរូបវន្តបុគ្គល​ ឬ​នីតិបុគ្គលអនុវត្តពាណិជ្ជកម្មជាប្រចាំ។ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ច្បាប់ស្តីពីវិសោធនកម្មលេខ ០១២២ បានធ្វើការកែប្រែលើមាត្រា ១១ ១៤ ១៧ និង ២៦ នៃច្បាប់ស្តីពីវិសោធនកម្មដែលចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ និងមាត្រា ៤៧ នៃច្បាប់ដែលបានចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ១៩៩៥។	"រាជរដ្ឋាភិបាលកម្ពុជា, ""ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម,"" ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៩៥, បានចូលអាននៅខែកញ្ញា ឆ្នាំ២០២២"	https://data.opendevelopmentcambodia.net/km/laws_record/law-on-commercial-rules-and-commercial-registration
3	3	ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៤	យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ១	យុទ្ធសាស្ត្រចតុកោណ គឺជាយុទ្ធសាស្ត្របន្តពីយុទ្ធសាស្ត្រត្រីកោណ ហើយដឹកនាំអនុវត្តរបៀបវារៈរបស់រាជរដ្ឋាភិបាលកម្ពុជា និងកសាងនូវសមិទ្ធិផល តាមរយៈការអនុវត្តយុទ្ធសាស្ត្រត្រីកោណក្នុងនីតិកាល​ទី ២ នៃរដ្ឋសភា។	"រាជរដ្ឋាភិបាលកម្ពុជា, ""យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ១,"" ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៤, បានចូលអាននៅខែកញ្ញា ឆ្នាំ២០២២"	https://data.opendevelopmentcambodia.net/km/laws_record/rectangular-strategy-phase-i
4	4	ថ្ងៃ១៩ មិថុនា ឆ្នាំ២០០៥	ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម	ច្បាប់នេះអនុវត្តទៅលើក្រុមហ៊ុនសហកម្មសិទិ្ធ និងក្រុមហ៊ុនមូលធនដែលធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនសហកម្មសិទិ្ធ មានដូចជាក្រុមហ៊ុនសហកម្មសិទិ្ធទូទៅ និងក្រុមហ៊ុនសហកម្មសិទិ្ធមានកម្រិត និងក្រុមហ៊ុនមូលធន មានដូចជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត។ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ វិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មបានធ្វើការកែប្រែទៅលើមាត្រាទី ១​ ២​ ៣​ ៤ ៥ ៥៩ ៦២ ៨៧ ១០១ ១០៦ ១១០ ១១៤ ១១៥ ១៣៧ ១៤៤ ១៦១ ១៧៤ ១៩២ ១៩៥ ២២៥ ២៣៤ ២៥៥ ២៦២ ២៧០ និង២៧១។ មាត្រាទី ១៦៦ ១៧៥ ១៨២ ដល់ ១៩០ និង ១៩៦ ត្រូវបានធ្វើនិរាករណ៍ ខណៈពេលដែលមានមាត្រាថ្មីស្តីពីការបង្កើត ការរំសាយ និងការជម្រះបញ្ជីនៃកម្មសិទ្ធិផ្តាច់មុខ។	"រាជរដ្ឋាភិបាលកម្ពុជា, ""ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម,"" ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥, បានចូលអាននៅខែកញ្ញា ឆ្នាំ២០២២"	https://data.opendevelopmentcambodia.net/km/laws_record/law-on-commercial-enterprises
5	5	ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៥	អនុក្រឹត្យលេខ ១៤៨ ស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស	"អនុក្រឹត្យនេះមានគោលបំណងបង្កើត និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីកែលម្អបរិយាកាសវិនិយោគមានអំណោយផល និងកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជាតាមរយៈការបង្កើនផលិតភាព ភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ច ការនាំចេញ និងការងារ។ អនុក្រឹត្យនេះក៏បានកំណត់បន្ថែមនូវបទប្បញ្ញត្តិ និងនីតិវិធីនៃសកម្មភាពវិនិយោគទាំងអស់ និងការលើកកម្ពស់ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។"	"រាជរដ្ឋាភិបាលកម្ពុជា, ""អនុក្រឹត្យលេខ ១៤៨ ស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស,"" ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៥, បានចូលអាននៅខែកញ្ញា ឆ្នាំ២០២២"	https://data.opendevelopmentcambodia.net/km/laws_record/sub-decree-on-organization-and-management-of-special-economic-zone
6	6	ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៨	យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ២	រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលដៅចំនួន ៤ ក្នុងយុទ្ធសាស្ត្រដំណាក់កាលទី ២ ដើម្បីកសាងសង្គមមួយប្រកបដោយសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសមធម៌ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស រួមទាំងសិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូរ។ យុទ្ធសាស្ត្រនេះក៏មានគោលបំណងកសាងសង្គមមួយ ដែលមនុស្សមានការអប់រំល្អ មានវប្បធម៌ជឿនលឿន និងមានទំនាក់ទំនងល្អក្នុងគ្រួសារ និងសង្គម។	"រាជរដ្ឋាភិបាលកម្ពុជា, ""យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ២,"" ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៨, បានចូលអាននៅខែកញ្ញា ឆ្នាំ២០២២"	https://data.opendevelopmentcambodia.net/km/laws_record/rectangular-strategy-phase-ii
7	7	ខែកញ្ញា ឆ្នាំ២០១៣	យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣	យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ (២០១៣ - ២០១៨) នៅតែរក្សាបាននូវគោលជំហរទាំងបួន ដែលមានដូចជាកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព។ យុទ្ធសាស្តនេះជាក្របខ័ណ្ឌគោលនយោបាយសម្រាប់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤ - ២០១៨ និងធ្វើការបញ្ជាក់អះអាងឡើងវិញអំពីបេសកកម្មរបស់រដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។	"រាជរដ្ឋាភិបាលកម្ពុជា, ""យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣,"" ខែកញ្ញា ឆ្នាំ២០១៣, បានចូលអាននៅខែកញ្ញា ឆ្នាំ២០២២"	https://data.opendevelopmentcambodia.net/km/library_record/rectangular-strategy-phase-iii
8	8	ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥	គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥ - ២០២៥	រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥ - ២០២៥ ដើម្បីបង្កើនប្រសិទ្ធភាពយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ច ដោយធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រឹងសមត្ថភាពប្រកួតប្រជែង និងលើកកម្ពស់ផលិតភាព។ រដ្ឋាភិបាលក៏មានគោលបំណងកៀរគរការវិនិយោគក្នុងស្រុក និងបរទេសតាមរយៈឧស្សាហកម្មធំៗ ទីផ្សារ និងការផ្ទេរបច្ចេកវិទ្យាផងដែរ។	"ទីស្តីការគណៈរដ្ឋមន្ត្រី, ""គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥ - ២០២៥,"" ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥, បានចូលអាននៅខែកញ្ញា ឆ្នាំ២០២២"	https://data.opendevelopmentcambodia.net/km/laws_record/cambodia-industrial-development-policy
9	9	ខែកញ្ញា ឆ្នាំ២០១៨	យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤	យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ គឺផ្តោតលើការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដោយប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ដើម្បីផ្លាស់ប្តូរ ស្តារ និងអភិវឌ្ឍប្រទេសប្រកបដោយសន្តិភាពបន្ទាប់ពីសង្គ្រាមស៊ីវិល។	"រាជរដ្ឋាភិបាលកម្ពុជា, ""យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤,"" ខែកញ្ញា ឆ្នាំ២០១៨, បានចូលអាននៅខែកញ្ញា ឆ្នាំ២០២២"	https://data.opendevelopmentcambodia.net/km/laws_record/rectangular-strategy-phrase-4-of-the-royal-government-of-cambodia
10	10	ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១	ច្បាប់ស្តីពីការប្រកួតប្រជែង	ច្បាប់នេះមាន ៧ ជំពូក និង ៤១ មាត្រា ដែលផ្តោតលើការគ្រប់គ្រងសកម្មភាពប្រកួតប្រជែងណាមួយដែលមានការរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែង។ ច្បាប់នេះក៏អាចប្រើប្រាស់ក្នុងការបង្កើតនិយតករគ្រប់គ្រង ដែលមានសិទ្ធិអំណាចក្នុងការពិនិត្យមើលការរួមបញ្ចូលគ្នា និងការទិញយក ដើម្បីការរឹតត្បិត និងការបង្ខូចនៃការប្រកួតប្រជែង។	"រាជរដ្ឋាភិបាលកម្ពុជា, ""ច្បាប់ស្តីពីការប្រកួតប្រជែង,"" ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១, បានចូលអាននៅខែកញ្ញា ឆ្នាំ២០២២"	https://data.opendevelopmentcambodia.net/km/laws_record/law-on-competition
11	11	ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១	ច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា	ច្បាប់នេះត្រូវបានប្រកាសឱ្យប្រើជំនួសច្បាប់ស្តីពីការវិនិយោគក្នុងឆ្នាំ១៩៩៤ និងច្បាប់ស្តីពីវិសោធនកម្មឆ្នាំ២០០៣ ដែលបម្រើទៅលើការបង្កើតក្របខ័ណ្ឌច្បាប់បើកចំហ មានតម្លាភាព អាចប្រមាណទុកជាមុនបាន និងមានអំណោយផលសម្រាប់ប្រទេសកម្ពុជាក្នុងការលើកកម្ពស់ និងទាក់ទាញការវិនិយោគប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលដោយវិនិយោគិនក្នុងស្រុក និងបរទេសផងដែរ។ ច្បាប់នេះមាន ៤២ មាត្រា និង ១២ ជំពូក។	"រាជរដ្ឋាភិបាលកម្ពុជា, ""ច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា,"" ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១, បានចូលអាននៅខែកញ្ញា ឆ្នាំ២០២២"	https://data.opendevelopmentcambodia.net/km/laws_record/law-on-the-investment-of-the-kingdom-of-cambodia
