Skip to content

Environmental impact assessments

ក្រុមហ៊ុន កំពត ផត
ព័ត៌មានក្រុមហ៊ុន ក្រុមហ៊ុនបានចុះបញ្ជីជាក្រុមហ៊ុនវិនិយោគ និងបានទទួលការសម្រេចឯកភាពជាគោលការណ៍លើគម្រោងវិនិយោគបង្កើតកំពង់ផែខ្នាតអន្តរជាតិនៅខែកញ្ញា ឆ្នាំ២០០៥ ហើយបានទទួលការអនុញ្ញាតឱ្យធ្វើការចាក់បំពេញផ្លូវទៅកាន់ទីតាំងសាងសង់កំពង់ផែ នាខែកុម្ភៈ និងខែមីនា ឆ្នាំ២០០៦។
ដើមទុនចុះបញ្ជីក្រុមហ៊ុន ១០០.០០០.០០០ ដុល្លារអាមេរិក
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន ថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥
លេខកូដចុះបញ្ជីក្រុមហ៊ុន 27310
ឈ្មោះប្រធានក្រុមហ៊ុន លោក វិញ ហ៊ួរ
ប្រទេសរបស់ប្រធានក្រុមហ៊ុន ប្រទេសកម្ពុជា
អាសយដ្ឋានក្រុមហ៊ុន ឃុំកោះតូច ស្រុកកំពត ខេត្តកំពត
ប្រភេទរបាយការណ៍ EIA ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង
ក្រសួង/ស្ថាប័ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ទីតាំង តំបន់ចាក់បំពេញមានទីតាំងស្ថិតនៅភូមិគីឡូ១២ ឃុំព្រែកតូច និងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ដែលជាតំបន់មាត់សមុទ្រ ហើយស្ថិតនៅចម្ងាយប្រមាណ ១ គីឡូម៉ែត្រចុះពីផ្លូវជាតិលេខ៣ ដែលមានផ្ទៃក្រឡាប្រមាណ ១.៤៤៩,៣៣ ហិកតា។
ភូមិ ភូមិគីឡូ១២ និងភូមិរលួស
ឃុំ ឃុំព្រែកតូច និងឃុំបឹងទូក
ស្រុក ស្រុកទឹកឈូ
ខេត្ត ខេត្តកំពត
រយៈពេលកិច្ចសន្យា ព័ត៌មានពុំអាចរកបាន
ទំហំផ្ទៃដីរបស់គម្រោង ១.៤៤៩,៣៣ ហិកតា
វិស័យ ហេដ្ឋារចនាសម្ព័ន្ធ
ក្រុមហ៊ុនសិក្សា EIA ក្រុមហ៊ុន ស៊ី អ៊ី អេស
ព័ត៌មានក្រុមហ៊ុនសិក្សា EIA ព័ត៌មានពុំអាចរកបាន
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA ផ្ទះលេខ៥៦B ផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ ០២៣ ២១០ ៣១៣ អ៊ីម៉ែល info@ces.com.kh
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ស្ដីពីជលផល ច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹក អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុល អនុក្រឹត្យស្ដីពីការគ្រប់គ្រងសំណល់រឹង អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង អនុក្រឹត្យស្ដីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងអនុក្រឹត្យស្ដីពីការបង្កើតគណៈកម្មការគ្រប់គ្រងធនធានខ្សាច់
ចំនូលនិងចំណាយក្រុមហ៊ុន ព័ត៌មានពុំអាចរកបាន
ផលប៉ះពាល់វជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម គម្រោងមានផលប៉ះពាល់វិជ្ជមានដូចជា៖ ១. ពេលប្រតិបត្តិគម្រោងអាចផ្ដល់ការងារជូនអ្នកក្នុងស្រុកនិងអ្នកចំណូលស្រុកបានមួយចំនួន ២. នៅក្បែរតំបន់ចាក់បំបំពេញកាន់តែមានសភាពអ៊ូអរកាន់តែបង្កលក្ខណៈងាយស្រួលដល់សកម្មភាពលក់ដូររបស់ប្រជាពលរដ្ឋនៅក្បែរខាង ៣. អាចនាំឱ្យមានកំណែលំអគុណភាពទឹក ដោយសារកំណើនល្បឿនទឹកនាំឱ្យមានបណ្ដូលទឹកជាមួយទឹកនៅតាមឆ្នេរដែលបច្ចុប្បន្នលក្ខណៈមណ្ឌលទឹកមានសភាពស្ងប់ ៤. ការបូមនេះបានល្បាប់សាច់សម្រាប់ចាក់បំពេញតំបន់ចាក់បំពេញ ៥. បង្កើតផ្លូវនាវាចរណ៍ដែលអាចឱ្យនាវាធំៗចេញចូលបាន ៦. តាមរយៈការបូមបង្កើតឃ្លងហើយយកទៅចាក់នៅតំបន់ចាក់បំពេញនេះនឹងជាបច្ច័យដ៏ធំមួយសម្រាប់ជំរុញឱ្យតំបន់សេដ្ឋកិច្ចពិសេសកំពត និងកំពង់ផែអន្តរជាតិលេចចេញជារូបរាងបានកាន់តែឆាប់
ចំនួនការងារដែលបានបង្កើត នៅក្នុងគម្រោងនេះក្រុមហ៊ុនត្រូវការកម្លាំងពលកម្មក្នុងស្រុកចំនួនប្រមាណ ១០០ នាក់ និងកម្លាំងពលកម្មក្រៅស្រុកប្រមាណ ៣០០នាក់
ការចូលរួមជាសាធារណៈ ការធ្វើការពិគ្រោះយោបល់ជាសាធារណៈមានអ្នកចូលរួមពីក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកំពត ខណ្ឌរដ្ឋបាលជលផលប្រចាំខេត្តកំពត មន្ទីរឧស្សាហកម្មរ៉ែនិងថាមពលខេត្តកំពត មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពត មន្ទីររៀបចំដែនដីនគរូបនីយកម្ មនិងសំណង់ខេត្តកំពត អាជ្ញាធរស្រុកទឹកឈូ អាជ្ញាធរឃុំបឹងទូក អាជ្ញាធរឃុំកោះតូច អាជ្ញាធរឃុំព្រែកត្នោត ក្រុមហ៊ុនកំពតផត និងក្រុមហ៊ុនស៊ីអ៊ីអេស។
ប្រភពដីបម្លែងពី រដ្ឋាភិបាលបានធ្វើអនុបយោគដីចំនួន ១.០០០ ហិកតាស្ថិតនៅភូមិគីឡូ១២ ឃុំកោះតូច និងឃុំបឹងឈូក ស្រុកកំពត ខេត្តកំពត ដើម្បីអភិវឌ្ឍន៍កំពង់ផែអន្តរជាតិ និងតំបន់សេដ្ឋកិច្ចពិសេសកំពត តាមសមាមាត្រដែលរដ្ឋទទួលបានចំណែកដី ៣០ ភាគរយ និងក្រុមហ៊ុនកំពតផលទទួលបាន ៧០ ភាគរយនៃទំហំដី។
ផែនការគ្រប់គ្រងបរិស្ថាន ដំណើរការទូទៅនៃការរៀបចំផែនការគ្រប់គ្រងបរិស្ថាននៅតំបន់គម្រោងរួមមាន៖ ១. ការប្រមូលទិន្នន័យនិងវិភាគទិន្នន័យធ្វើឡើងដោយម្ចាស់គម្រោងឬទីប្រឹក្សាគម្រោង ២. ការរៀបចំរបាយការណ៍ប្រចាំខែប្រចាំត្រីមាសនិងប្រចាំឆ្នាំធ្វើឡើងដោយម្ចាស់គម្រោងឬទីប្រឹក្សាគម្រោង ៣. ការទទួលរបាយការណ៍និងការអនុវត្តត្រួតពិនិត្យផ្ដល់យោបល់សម្រាប់របាយការណ៍មានក្រសួងឬមន្ទីរបរិស្ថាននិងស្ថាប័នដែលពាក់ព័ន្ធ។ ចំពោះគម្រោងថវិការៀបចំនិងចាត់ចែងទូទៅលើគម្រោងផែនការគ្រប់គ្រងបរិស្ថានគឺអាស្រ័យទៅតាមស្ថានភាពជាក់ស្ដែងពេលគម្រោងដំណើរការ។
ផែនការអភិវឌ្ឍន៍ ក្រុមហ៊ុនមានគម្រោងរៀបចំមូលនិធិសង្គមសម្រាប់ប៉ះពាល់លើបន្ទុកបរិស្ថាននឹងជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដូចជា៖ ១. បង្កើតមូលនិធិសម្រាប់ស្ដារធនធានបរិស្ថាន ២. មូលនិធិសម្រាប់ស្ដារជីវភាពប្រជាជន ៣. មូលនិធិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសង្គម
យុទ្ធសាស្រ្តដើម្បីកាត់បន្ថយផលប៉ះពាល់ នៅក្នុងរបាយការណ៍នេះមានវិធានការកាត់បន្ថយហេតុប៉ះពាល់បរិស្ថាន និងសង្គមទាំងក្នុងបីដំណាក់កាលដូចជា ដំណាក់កាលមុនពេលប្រតិបត្តិ ដំណាក់ការប្រតិបត្តិ និងដំណាក់កាលបញ្ចប់គម្រោង ហើយផ្ដោតសំខាន់លើធនធានរូបសាស្ត្រ ជីវសាស្ត្រ និងធនធានសេដ្ឋកិច្ចសង្គម។
មូលនិធិសេដ្ឋកិច្ចនិងសង្គម ៦.០០០.០០០ ដុល្លារអាមេរិកក្នុងរយៈពេល ១០ឆ្នាំ
ឆ្នាំបោះពុម្ព EIA ២០១០
បច្ចុប្បន្នភាព តុលា ២០២២
Reference: [ពង្រាង] ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងបូមខ្សាច់បង្កើតឃ្លងនាវាចេញចូល និងចាក់ខ្សាច់បំពេញតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែកំពត