Skip to content

Additional Information

Field Value
Last updated 20 មីនា 2018
Created 20 មីនា 2018
ទម្រង់ PDF
អាជ្ញាប័ណ្ណ unspecified
ឈ្មោះ របាយការណ៍ស្តីពីប្រសិទ្ធិភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូនៅកម្ពុជា​ (ភាសាខ្មែរ)
ការពិពណ៌នា

ក្នុងឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប កម្ពុជាកំពុងបន្តរក្សា និងពង្រឹងវឌ្ឍនភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដែលសម្រេចបានកន្លងមក។ ការបោះជំហានយ៉ាងស្វាហាប់ដើម្បីឈានទៅសម្រេចគោលដៅឆ្នាំ ២០៣០ របស់ខ្លួន ទន្ទឹមនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបរិការណ៍អភិវឌ្ឍសកល តាមទារនូវចក្ខុវិស័យទូលំទូលាយ និងគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍ ដែលត្រូវរំលេចក្នុងផែនការអភិវឌ្ឍន៍ជាតិ ហើយត្រូវមានសង្គតិភាពជាមួយគោលដៅអភិវឌ្ឍន៍ប្រកបចីរភាព។ ក្នុងបរិការណ៍ដែលកំពុងវិវត្តនេះ រាជរដ្ឋាភិបាលបានវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨ ក្នុងគោលដៅកំណត់បញ្ហាគន្លឹះមួយចំនួន ក៏ដូចជាធ្វើជាមួយដ្ឋានសម្រាប់រៀបចំផែនការក្នុងដំណាក់កាលបន្ទាប់។ រាជរដ្ឋាភិបាលទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទន្ទឹមនឹងតួនាទីជាកាតាលីកតសម្រាប់កៀរគរប្រភពហិរញ្ញប្បទានដទៃទៀត ដើម្បីជម្រុញកំណើនប្រកបដោយបរិយាប័ន្ន និងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។

ភាសារបស់ធនធាន
  • ភាសាខ្មែរ