Skip to content

ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ២០១៦-២០៣០

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៥​ រាជរដ្ឋាភិបាល​កម្ពុជា​ ជាមួយនឹង​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ​ នៅ​ក្នុង​សម័យប្រជុំ​ប្រចាំឆ្នាំ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​របៀបវារៈ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ (​គ​.​អ​.​ច​)​ ២០១៦-២០៣០​។​ ក្នុង​ដំណាក់កាល​ថ្មី​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ខិតខំ​របស់​ខ្លួន​ ដើម្បី​ធ្វើ​មូលដ្ឋាន​នី​យ​កម្ម​គោលដៅ​សកល​នៃ​ គ​.​អ​.​ច​ ឱ្យ​ស្រប​ទៅ​នឹង​បរិការណ៍​កម្ពុជា​ ដែល​ហៅ​ថា​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ (​គ​.​អ​.​ច​.​ក​)​ ហើយ​ គ​.​អ​.​ច​.​ក​ នេះ​នឹង​ត្រូវ​បាន​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​ផែនការ​យុទ្ធ​អភិវឌ្ឍន៍​ជាតិ​ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​តាម​វិស័យ​ ជា​ពិសេស​ ត្រូវ​ប្រើ​ជា​ធាតុ​ចូល​ដ៏​សំខាន់​សម្រាប់​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៩-២០២៣​។​ ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ឆ្លងកាត់​កិច្ចប្រជុំ​ពិភាក្សា​ជា​ច្រើន​ដង​ជាមួយ​ក្រសួង​ ស្ថាប័ន​រាជរដ្ឋាភិបាល​ និង​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​ និង​បាន​បញ្ចូល​ការ​វាយតម្លៃ​រួម​ឆាប់រហ័ស​ ការ​ធ្វើ​អាទិភាព​ គ​.​អ​.​ច​ សកល​ មក​ក្នុង​បរិការណ៍​កម្ពុជា​ ការ​វាយតម្លៃ​លើ​សូចនាករ​ និង​ប្រភព​ទិន្នន័យ​របស់​អង្គការ​ស្ថិតិ​របស់​អង្គការសហប្រជាជាតិ​។​

ធនធានទិន្នន័យ (2)

មើល​ធនធានទិន្នន័យ - ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ២០១៦-២០៣០ (ភាសាខ្មែរ)

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ទីភ្នាក់ងារ/ភាគីចេញផ្សាយ
  • រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
ភាសា
  • ភាសាអង់គ្លេស
  • ភាសាខ្មែរ
ប្រភេទឯកសារផ្លូវការ គោលនយោបាយ
ប្រធានបទ Sustainable Development Goals
អាជ្ញាប័ណ្ណ unspecified
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

ស្ថានភាព ត្រូវបានចុះហត្ថលេខា និងមានប្រសិទ្ធិភាព
កាលបរិច្ឆេទអនុម័ត/ប្រកាសឱ្យប្រើ/ចុះហត្ថលេខា 19 វិច្ឆិកា 2018
កាលបរិច្ឆេទមានប្រសិទ្ធភាព/ ត្រូវបានអនុវត្ត 19 វិច្ឆិកា 2018
ឯកសារយោង Website of Ministry of Planning
តំណភ្ជាប់ទៅនឹងប្រភព http://mop.gov.kh/en-us/Home/Download/882eb1f9-266c-4042-9d56-10d722ba5d2a?name=CSDG&fbclid=IwAR3-6TQkIbUHrdvDIF6mhHAG-eRs2QxOFY0vvV38aCxMMAid8Js6UxQygRA
ទំនាក់ទំនង

ក្រសួងផែនការ

អាសយដ្ឋាន៖ អគារលេខ៣៨៦ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ គេហទំព័រ៖ mop.gov.kh

ពាក្យគន្លឹះ CSDG
កាលបរិច្ឆេទផ្ទុកឡើង មេសា 3, 2019, 05:05 (UTC)
កាលបរិច្ឆេទកែប្រែ កក្កដា 10, 2019, 08:13 (UTC)